ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ទទួលម៉ាស់ចំនួន១៥ម៉ឺនម៉ាស់ របស់ឯកឧត្តម ហ៊ុន ម៉ាណែត ដើម្បីរួមគ្នាប្រឆាំងកូវីដ-១៩
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងអំណរគុណឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដែលបានចាត់ឲ្យលោក ហួត ហាក់ នាំយកអំណោយជាម៉ាស់ចំនួន១៥ម៉ឺនម៉ាស់ របស់ក្រុមហ៊ុន YUEFENG GROUP ប្រគល់ជូនលោកជំទាវ ដើម្បីប្រើប្រាស់ក្នុងដំណាក់កាលការពារ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នាព្រឹកថ្ងៃអង្គារ ៦កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នៅទីស្តីការក្រសួង។

ថ្លែងក្នុងឱកាសនោះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមលោកជំទាវផ្ទាល់ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត ព្រមទាំងក្រុមការងារ និងក្រុមហ៊ុន YUEFENG GROUP ដែលបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលនៅគ្រប់ដំណាក់កាលក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវីដ១៩ នៅកម្ពុជា ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានអំពាវនាវឲ្យក្រុមការងារ និងប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់គ្រប់ៗក្រុមគ្រួសារ ក្នុងការចូលរួមទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩។ ជាពិសេស ការអនុវត្តវិធានរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាល បើទោះបីជាបងប្អូនទាំងអស់គ្នាបានទទួលការចាក់វ៉ាក់សាំងបានពីរដងរួចហើយក៏ដោយ។
សូមបញ្ចាក់ថា នៅកម្ពុជា គិតត្រឹមព្រឹកថ្ងៃទី១៥ខែមិថុនា ឆ្នាំ២០២១ រកឃើញអ្នកឆ្លងថ្មី ជិត៤មុឺននាក់ ជាសះស្បើយ ៣២.៩៦៧នាក់ និងស្លាប់ ៣០០នាក់ទៅហើយនោះ៕
អត្ថបទ ៖ វិមាន




-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


