ព័ត៌មានជាតិ
រយៈពេល៥ខែដើមឆ្នាំ២០២១ គ្រោះអគ្គិភ័យបណ្តាលឱ្យខូច ខាតផ្ទះសម្បែងជាង២០០ខ្នង
នៅក្នុងរយៈពេល៥ខែដើមឆ្នាំ២០២១នេះមានគ្រោះអគ្គិភ័យកើតឡើងចំនួន២៣៤លើកនៅទូទាំងប្រទេសបណ្តាលឲ្យមនុស្សស្លាប់ចំនួន១០នាក់និងរបួសចំនួន១៦នាក់ព្រមទាំងខូចខាតផ្ទះសម្បែងចំនួន២៣១ខ្នង។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថាក្រៅពីនេះគ្រោះអគ្គិភ័យក៏បានបណ្តាលឲ្យខូចខាតតូបផ្សារចំនួន៦៧តូប ឃ្លាំងទំនិញចំនួន៨កន្លែង រោងចក្រនិងសិប្បកម្មចំនួន៨កន្លែងនិងអគាររដ្ឋបាលចំនួន១៧កន្លែង។
របាយការណ៍ដដែលបានបន្តថាក្នុងចំណោមគ្រោះអគ្គិភ័យកើតឡើង២៤៣ លើកនោះក្នុងនោះនៅរាជធានីភ្នំពេញកើតឡើងចំនួន៥០លើកខូចខាតផ្ទះសម្បែង៥២ផ្ទះ តូបផ្សារចំនួន១តូប ឃ្លាំងទំនិញចំនួន៦កន្លែង រោងចក្រសិប្បកម្មចំនួន២កន្លែង ស្លាប់មនុស្សចំនួន២នាក់និងរបួស១២នាក់។

យោងតាមរបាយការណ៍ខាងលើបានបន្តទៀតថាចំនួនតួលេខខូខខាតនិងរងគ្រោះខាងលើនេះបើប្រៀបធៀបទៅនឹងរយៈពេល៥ខែដូចគ្នាឆ្នាំ២០២០កន្លងទៅឃើញថាមានការថយចុះគួរឲ្យគត់សម្គាល់ដោយ៥ខែឆ្នាំមុនមានគ្រោះអគ្គិភ័យបានកើតឡើងចំនួន៣៦៤លើកបណ្តាលឱ្យខូចខាតលំនៅដ្ឋានចំនួន៣៩១ខ្នង តូបផ្សារចំនួន៩៨តូប ឃ្លាំងទំនិញចំនួន៤កន្លែង រោងចក្រសិល្បកម្មចំនួន២០កន្លែង អគាររដ្ឋបាលចំនួន៦កន្លែង ស្លាប់មនុស្សចំនួន៩នាក់និងរងរបួសចំនួន២៣នាក់៕

សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៥ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


