ព័ត៌មានជាតិ
នគរបាលស្រុកគីរីវង់បន្តចុះបង្ក្រាបដំណាំកញ្ឆា៤ទីតាំងបន្ថែមទៀត
កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកគីរីវង់ សហការណ៍ជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល ព្រះបាទជាន់ជុំ ចុះបង្ក្រាបកាប់និងដុតបំផ្លាញដំណាំកញ្ឆាខុសច្បាប់ចំនួន៤ទីតាំងបន្ថែមទៀត នៅចំណុចជ្រលងបែកថ្លាង និងដុបគុហារចិន ស្ថិតក្នុងភូមិសាស្ត្រឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់។

ប្រតិបត្តិការចុះបង្ក្រាបនេះដែរ បានធ្វើឡើងកាលពីវេលាម៉ោង១៣និង១០នាទី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ដោយបានកាប់និងដុតបំផ្លាញដំណាំកញ្ឆាខុសច្បាប់ចំនួន៤ទីតាំង លើកផ្ទៃដីប្រមាណ៩៤២ម៉ែត្រការ៉េ និងអាងស្តុកទឹកចំនួន៣អាង តែមិនការឃាត់ខ្លួនមនុស្សនោះទេ។
សូមបញ្ជាក់ថា កម្លាំងនគរបាលស្រុកគីរីវង់ តែងចុះបង្ក្រាបទីតាំងដំណាំកញ្ឆខុសច្បាប់ជាច្រើនកន្លែងមកហើយ តែហាក់ដូចជាមិនមានការថមថយសោះ ធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនបានដាក់ការសង្ស័យថា ចំណាត់ការរបស់អាជ្ញាធរមិនចំគោលដៅ៕
អត្ថបទ ៖ សុខុម






-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១៩ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


