ព័ត៌មានជាតិ
រកច្រកចេញពីការផ្អាកសាលារៀន ក្រសួងអប់រំគ្រោងជួបប្រជុំជាមួយវិស័យឯកជនឆាប់ៗនេះ
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានបង្ហើបឱ្យដឹងថា ក្រសួងអប់រំគ្រោងជួបប្រជុំជាមួយក្រុមការងារ ដ(១១) វិស័យអប់រំ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជននាពេលឆាប់ៗនេះ ដើម្បីពិភាក្សាគ្នានិងដោះស្រាយបញ្ហាប្រឈមនានារបស់គ្រឹះស្ថានសិក្សាឯកជន កំពុងជួបប្រទះនាពេលបច្ចុប្បន្ន។
ការលើកឡើងនេះស្របពេលដែលវិស័យអប់រំឯកជន បានស្នើឲ្យមានការពន្លឿនការបើកសាលារៀនឡើងវិញ ខណៈមានការព្រួយបារម្ភបើបន្តអូសបន្លាយពេលទៀត អាចឲ្យគ្រឹះស្ថានអប់រំឯកជនដួលរលំឈានទៅបិទទ្វារតែម្តង ដោយសារបញ្ហាហិរញ្ញវត្ថុ។

យ៉ាងណាលោក ហេង វ៉ាន់ដា ប្រធានក្រុមការងារ ដ(១១) វិស័យអប់រំ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនបានមានប្រសាសន៍ថា រហូតមកដល់ពេលនេះក្រុមការងារលោក នៅមិនទាន់ទទួលបានការអញ្ជើញចូលរួមប្រជុំណាមួយពីក្រសួងអប់រំនៅឡើយទេ បន្ទាប់ពីក្រុមការងារបានដាក់សំណើរចំនួន៧ចំណុចឱ្យក្រសួងអប់រំ ជួយដោះស្រាយកាលពីល្ងាចថ្ងៃម្សិលមិញ។
លោកបានបន្តថា «ខ្ញុំនៅមិនទាន់បានទទួលទេ តែខ្ញុំដឹងថាឯកឧត្តមរដ្ឋមន្ត្រីចង់ដោះស្រាយសំណើវិស័យឯកជនឆាប់ៗ»។
លោកបញ្ជាក់ថា ការជួបប្រជុំជាមួយក្រសួងអប់រំនេះ វាជាដំណោះស្រាយមួយដើម្បីឈានទៅរកច្រកចេញ សម្រាប់ដោះស្រាយបញ្ហាមួយចំនួនរបស់វិស័យឯកជនផ្នែកវិស័យអប់រំនេះ។
គួរបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២១ក្រុមការងារ ដ(១១) វិស័យអប់រំ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានដាក់សំណើរចំនួន៧ចំណុចឱ្យក្រសួងអប់រំយុវជននិងកីឡា ជួយដោះស្រាយបញ្ហាប្រឈមនានារបស់គ្រឹះស្ថានសិក្សាឯកជននៅទូទាំងប្រទេស ក្នុងកំឡុងពេលមានវិបត្តិជំងឺកូវីដ‑១៩។
សំណើរ៧ចំណុច នោះរួមមានទី១. សំណើសុំបើកសាលារៀនឡើងវិញដោយថ្នាក់ឧត្តមសិក្សានិងថ្នាក់ k-12 រៀនជាលក្ខណៈ online plus ដូចគ្នា ដែលមានការទទួលខុសត្រូវរបស់សាលានីមួយៗ ជាមួយនឹងគោរពតាមគោលការណ៍ ស្តង់ដាវិធានការអនាម័យរបស់ក្រសួង អប់រំយុវជននិងកីឡានិងស្នើកំណត់ថ្ងៃប្រឡងបាក់ឌុប។
ទី២. សំណើរសុំបិទត្រឹមទីតាំងដែលកើតមានជំងឺកូវីដ១៩ ឬទីតាំងដែលសង្ស័យដែលកើតមានជំងឺកូវីដ១៩ ចំពោះតែថ្នាក់ឬទីតាំងជាក់លាក់ណាមួយដែលមានកើតជំងឺកូវីដ១៩ឬដែលសង្ស័យកើតជំងឺកូវីដ១៩ ជាជាងការបិទសាលាទាំងមូលតែម្ដង។
ទី៣.សំណើសុំចាក់វ៉ាក់សាំងឲ្យបានពេញលេញចំពោះសិស្សនិស្សិតនិងបុគ្គលិកអប់រំផ្នែកឯកជនជាពិសេសចំពោះសិស្សនិស្សិតនិងបុគ្គលិកអប់រំផ្នែកឯកជននៅតាមបណ្ដាលខេត្តនានាដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ដែលការចាក់វ៉ាក់សាំងនោះអាចធ្វើបាននៅតាមទីតាំងសាលាផ្ទាល់តែម្ដង។
ទី៤. សំណើសុំធនាគារជាតិនៃកម្ពុជាបន្ថយអត្រាការប្រាក់ពិសេសស្នើសុំបន្ថយអត្រាការប្រាក់កាតព្វកិច្ចចំពោះធនាគារឯកជនដើម្បីឲ្យធនាគារឯកជនមានលទ្ធភាពបន្ថយអត្រាការប្រាក់មកដល់គ្រឹះស្ថានអប់រំឯកជននិងស្នើសុំពន្យារពេលនៃការសងត្រឡប់វិញ។
ទី៥. សំណើសុំផ្អាកការបង់ថ្លៃសេវាបេឡាជាតិរបបសន្តិសុខសង្គម ប.ស.ស និងអាចទទួលបានអត្ថប្រយោជន៍ដែលផ្ដល់ដោយបសសជាធម្មតា។
ទី៦.សំណើសុំបង្កើតល្បឿនអ៊ីនធឺណិតសម្រាប់វិស័យអប់រំ ដោយស្នើសុំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បង្កើនល្បឿន អ៊ិនធើណេតឱ្យបានលឿន សម្រាប់វិស័យអប់រំដើម្បីឆ្លើយតបឱ្យបានល្អប្រសើរ ចំពោះការប្រើប្រាស់ក្នុងការរៀនតាមអនឡាញរបស់សិស្សនៅក្នុងបរិបទនៃជំងឺកូវីដ១៩។ ទី៧. សំណើសុំព្យួរការបង់ពន្ធកាត់ទុកលើប្រាក់បៀវត្សបុគ្គលិកអប់រំផ្នែកឯកជន បើអាចបន្ធូរបន្ថយត្រឹមរយៈពេល ៦ខែ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម១ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


