ព័ត៌មានជាតិ
ខេត្តព្រៃវែងប្រកាសករណីស្ត្រីជនជាតិខ្មែរម្នាក់ ស្លាប់ដោយសារជំងឺកូវីដ១៩
រដ្ឋបាលខេត្តព្រៃវែង បានប្រកាសករណីស្ត្រីជនជាតិខ្មែរម្នាក់មានមានអាការៈក្តៅខ្លួន ឈឺក្បាល ប្រកាច់និងហត់ខ្លាំងរយៈពេល ៥ថ្ងៃមុនចូលសម្រាកនៅមន្ទីរពេទ្យបានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩នៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យខេត្តព្រៃវែង។

បើតាមសេចក្តីជួនដំណឹងរបស់រដ្ឋបាលខេត្តព្រៃវែងចុះថ្ងៃទី១៩ មិថុនានេះបានឱ្យដឹងថា ស្ត្រីដែលស្លាប់ដោយសារជំងឺកូវីដ១៩នេះមានឈ្មោះ នីន រ៉ុន អាយុ៣៥ឆ្នាំ រស់នៅភូមិរកា ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែងបានស្លាប់នៅវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី១៨ ខែមីនាឆ្នាំ២០២១។

មុនពេលទទួលមរណភាពអ្នកជំងឺឈ្មោះនីន រ៉ុន បានចូលពិនិត្យជំងឺនៅមន្ទីរពេទ្យបង្អែកពារាំងជាមួយអាការក្តៅខ្លួនឈឺក្បាលប្រកាច់និងហត់ខ្លាំងរយៈពេល៥ថ្ងៃមកហើយ ក្រុមគ្រូពេទ្យបានយកសំណាកធ្វើតេស្តរហ័សហើយលទ្ធផលវិជ្ជមានកូវីដ១៩និងបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកពារាំង។

ដោយសារអ្នកជំងឺមានសភាពធ្ងន់ធ្ងរខ្លាំងក្រុមគ្រូពេទ្យក៏បានបញ្ជូនអ្នកជំងឺបន្តមកព្យាបាលនៅមន្ទីរពេទ្យខេត្តព្រៃវែងដោយស្ថានភាពអ្នកជំងឺមិនបានធូរស្រាលទោះបីក្រុមគ្រូពេទ្យព្យាយាមប្រើម៉ាស៊ីនជំនួយដង្ហើមក៏ដោយក៏នៅមិនអាចជួយសង្គ្រោះអ្នកជំងឺបានអ្នកជំងឺក៏បានទទួលមរណភាពនៅថ្ងៃទី១៨ខែមិថុនាឆ្នាំ២០២១វេលាម៉ោង ៨ និង៣០នាទីយប់ដោយសារជំងឺរលាកស្រោមខួរក្បាលនិងវិបត្ដិផ្លូវដង្ហើមធ្ងន់ធ្ងរនិងរលាកសួតទាំងសងខាងដោយជំងឺកូវីដ១៩៕
ដោយ ៖ សំអឿន

-
ព័ត៌មានជាតិ១៤ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


