ព័ត៌មានជាតិ
វិបត្តិកូវីដ មានតែ ៤ ប្រទេសនិងកោះតៃវ៉ាន់ មានជើងហោះហើរជាប្រចាំមកប្រទេសកម្ពុជា
ជំងឺកូវីដបានធ្វើឲ្យប៉ះពាល់ដល់វិស័យអាកាសចរណ៍របស់ប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ មានតែគោលដៅ ៤ ប្រទេស និងកោះតៃវ៉ាន់ ដែលមានជើងហោះហើរជាប្រចាំមកប្រទេសកម្ពុជា តាមរយៈអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
បើតាមផេកផ្លូវការរបស់ក្រុមហ៊ុន Cambodia Airport បានបញ្ជាក់ថា កម្ពុជាមានជើងហោះហើរជាប្រចាំទៅកាន់ប្រទេសចិន សិង្ហបុរី កូរ៉េខាងត្បូង វៀតណាម រួមទាំងកោះតៃវ៉ាន់។

ជើងហោះហើរទៅកាន់ប្រទេសចិនមានច្រើនជាងគេដោយភ្ជាប់ទៅទីក្រុងធំៗមាន ប៉េកាំង ឆឹងឌូ ក្វាងចូវ គុនមីង សៀងហៃ សិនជិន និងសៀមេន។ ចំណែកជើងហោះហើរទៅប្រទេស ៣ ទៀតមានកូរ៉េខាងត្បូង វៀតណាម សិង្ហបុរី និងកោះតៃវ៉ាន់។
លោក ជា អូន រដ្ឋលេខាធិការអាកាសចរស៊ីវិលបានបញ្ជាក់ថា បច្ចុប្បន្ននេះកម្ពុជាពុំទាន់ទទួលបានភ្ញៀវទេសចរបរទេសនៅឡើយទេ ដោយសារតែជំងឺកូវីដ១៩ ហើយភ្ញៀវដែលមកភាគច្រើនពាក់ព័ន្ធជាមួយការងារ ឬមុខជំនួយ។
លោកបញ្ជាក់ថា នៅក្នុងមួយថ្ងៃ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានជើងហោះហើរត្រឹមតែ ៤ទៅ៥ជើងប៉ុណ្ណោះ ខណៈដែលចំនួនភ្ញៀវបានតែ៨០នាក់ ទៅ១០០នាក់។
បើតាមអ្នកនាំពាក្យអាកាសចរស៊ីវិល មុនផ្ទុះជំងឺកូវីដ ១៩ កម្ពុជាទទួលជើងហោះហើរពី១០០ ទៅ ១៥០ជើងក្នុងមួយថ្ងៃ។
គួរបញ្ជាក់ថា ក្នុងឆ្នាំ ២០២០ វិស័យអាកាសចរណ៍របស់កម្ពុជាមានការធ្លាក់ចុះខ្លាំងជាង ៩០ ភាគរយ។ ឆ្នាំ២០២១ នេះ ស្ថានភាពអាកាសចរណ៍របស់ប្រទេសកម្ពុជានៅតែជួបវិបត្តិ ខណៈដែលជំងឺកូវីដបន្តរាតត្បាតពេញសកលលោកនាំឲ្យប៉ះពាល់ដល់ការធ្វើដំណើរ និងខាតបង់សេដ្ឋកិច្ចជាតិយ៉ាងធ្ងន់ធ្ងរ៕
អត្ថបទ៖ ប៊ុណ្ណរ៉ា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


