ព័ត៌មានជាតិ
បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីប៉ុនប៉ងសេពសន្ថវៈលើកូនឈ្នួលរបស់ខ្លួន
បុរសម្នាក់ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងឃាត់ខ្លួន តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់តុលាការខេត្តកំពង់ឆ្នាំង ជាប់ពាក់ព័ន្ធនឹងបទល្មើសប៉ុនប៉ងសេពសន្ថវៈលើកូនឈ្នួលរបស់ខ្លួនដោយបានប្រព្រឹត្តឡើងនៅក្នុងភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
លោកវរសេនីយ៍ឯក ហង់ សុជាតិមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបានឲ្យដឹងថានៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២១ លោកបានដឹកនាំសមត្ថកិច្ចការិយាល័យជួញដូរមនុស្ស បញ្ជាការដ្ឋានខេត្តកំពង់ឆ្នាំង អនុវត្តន៍ដីកាបញ្ជាអោយចូលខ្លួនលេខ១៣៨៤ ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១របស់តុលាការខេត្ត ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ជា សុវណ្ណ ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរអាជីវករ រស់នៅភូមិទួលខ្ពស់ ឃុំជៀប ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ លើអនីតិជនមិនទាន់គ្រប់អាយុ ។
ករណីនេះប្រព្រឹត្តិនៅចំណុចផ្ទះជនសង្ស័យ ទៅលើកូនឈ្នួល ស្ថិតនៅភូមិស្រែតាជៃលិច ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង។ លោកមេបញ្ជាការរងបានបញ្ជាក់ថា វត្ថុតាងដែលបានដកហូតពីជនសង្ស័យរួមមាន÷១-ទូរស័ព្ទដៃចំនួន០៣គ្រឿង , ២-រថយន្តចំនួន០១គ្រឿង ម៉ាក TOYOTA HILUX REVO ពណ៌ត្រេអ៉ី ពាក់ស្លាកលេខ ខ.ភ.ម 2-1356 ។
ជនសង្ស័យ និងវត្ថុតាងខាងលើកំពុងកសាងសំណុំរឿងតាមនីតិវិធីដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ឆ្នាំង អនុវត្តបន្តតាមផ្លូវច្បាប់។
អត្ថបទ៖ឈៀងថារិទ្ធ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ