ព័ត៌មានជាតិ
ដំណឹងពិសេសដល់អ្នកកំពង់ឆ្នាំង! អស់បារម្ភរឿងរៀបចំម្ហូបអាហារទោះកូវីដ១៩ កំពុងរីករាលដាលពិបាកចេញពីផ្ទះ ព្រោះ foodpanda បានពង្រីកមកដល់ហើយ
ដំណឹងល្អសម្រាប់បងប្អូនអ្នកខេត្តកំពង់ឆ្នាំងទាំងអស់គ្នា ចាប់ពីថ្ងៃទី២៨ ខែមិថុនានេះតទៅ foodpanda នឹងពង្រីកសេវាកម្មរបស់ខ្លួនដល់ខេត្តរបស់អ្នកទាំងអស់គ្នាហើយ។ ជាមួយនឹងការមកដល់ខេត្តកំពង់ឆ្នាំងនេះដែរ foodpanda ក៏បាននាំមកនូវការផ្តល់ជូនពិសេសៗ ក៏ដូចជាប្រម៉ូសិនជាច្រើនផងដែរ។ ក្នុងនោះសម្រាប់អតិថិជនថ្មីនៅខេត្តកំពង់ឆ្នាំងអាចប្រើប្រាស់កូដ «HELLOKPCH» ដើម្បីទទួលបានការបញ្ចុះតម្លៃ ៥០% រហូតដល់៣ដុល្លារភ្លាមៗ សម្រាប់ការចំណាយចាប់ពី ៣ដុល្លារឡើងទៅ។
សម្រាប់ការចូលមកដល់ទឹកដីខេត្តកំពង់ឆ្នាំងអ្នកតំណាង foodpanda ក៏បាននាំយកសម្ភារពេទ្យ សម្ភារប្រើប្រាស់ការពារមេរោគកូវីដ-១៩ ដូចអាល់កុល ម៉ាស និងទឹកបរិសុទ្ធ ជូនដល់សាលាខេត្តកំពង់ឆ្នាំង ដែលសកម្មភាពនេះ ក៏បង្ហាញពីការសហការយ៉ាងស្អិតរមួតជាមួយនឹងរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ការចេះជួយគ្នាក្នុងគ្រាលំបាក និងការចូលរួមចំណែកជួយដល់សង្គមផងដែរ។
ជាក់ស្តែងបើទោះបីជាស្ថានភាពជំងឺកូវីដ១៩ មិនទាន់ធូរស្រាលនៅឡើយក៏ដោយ ក៏ foodpanda នៅតែព្យាយាមពង្រីកសេវាកម្មរបស់ខ្លួនទៅតាមបណ្តាខេត្តផ្សេងៗបន្ថែមផងដែរ។ គោលបំណងធំនោះ គឺចង់សម្រាលទុកលំបាករបស់ម្ចាស់អាជីវកម្មខ្នាតតូច ឬមធ្យម ដើម្បីបង្កើនការលក់ម្ហូបអាហាររបស់ពួកគាត់។ លើសពីនេះវាក៏ជាផ្នែកមួយក្នុងការជួយទប់ស្កាត់ការរីករាតត្បាតជំងឺកូវីដ១៩ផងដែរ ពោលបងប្អូនទាំងអស់គ្នាមិនចាំបាច់ចេញក្រៅ ក៏អាចកុម្ម៉ង់ម្ហូបឆ្ងាញ់ៗពី foodpanda មកញ៉ាំនៅផ្ទះបាន ជាមួយនឹងការប្រើប្រាស់វិធីទូទាត់ប្រាក់តាមបែបឌីជីថល (Cashless Payment) ដោយមិនចាំបាច់កាន់សាច់ប្រាក់ផ្ទាល់ ផងដែរ។

បុគ្គលិកដឹកជញ្ជូនរបស់យើង តែងតែអនុវត្តវិធានការអនាម័យជានិច្ចដូចជាពាក់ម៉ាស ប្រើទឹកអាល់កុលលាងដៃ ជូតសម្អាត និងបាញ់ថ្នាំសម្អាតធុងដឹកឥវ៉ាន់ជាប្រចាំដូចដែលអ្នកទាំងអស់គ្នាបានដឹងហើយថា foodpanda គឺជាកម្មវិធីដឹកជញ្ជូនអាហារឈានមុខគេនៅកម្ពុជា ក៏ដូចជានៅតំបន់អាស៊ីរបស់យើងទាំងមូលផងដែរ ដោយមានជម្រើសអាហារដ៏សម្បូរបែប ការផ្តល់ជូនពិសេសៗឥតឈប់ឈរ សុវត្ថិភាពនិងរក្សាអនាម័យម្ហូបអាហារបានល្អ រួមជាមួយសេវាកម្មដឹកជញ្ជូនរហ័សទាន់ចិត្តផងដែរ។
គួរបញ្ជាក់ផងដែរ បច្ចុប្បន្ន foodpanda កំពុងដំណើរការសេវាដឹកជញ្ជូនយ៉ាងសកម្មលើសពីអាហារ នៅស្ទើរទូទាំងប្រទេសកម្ពុជា រួមមាននៅ ភ្នំពេញ សៀមរាប បាត់ដំបង កំពង់ចាម កំពត កំពង់ធំ កំពង់សោម ប៉ោយប៉ែត បន្ទាយមានជ័យ ពោធិ៍សាត់ និងកំពង់ស្ពឺ។

កុំភ្លេចណា ទាញយកកម្មវីធីទូរស័ព្ទ foodpanda (http://onelink.to/fpkh) ដើម្បីបញ្ជាទិញ អាហារឆ្ងាញ់ៗ និងរបស់ប្រើប្រាស់គ្រប់ប្រភេទតាមតម្រូវការ ដោយមិនបាច់ចេញក្រៅផ្ទះ ជាមួយសេវាដឹកតម្លៃសមរម្យនិង ឥតគិតថ្លៃ សម្រាប់ទីតាំងជាច្រើនក្បែរៗលោកអ្នក។ សូមចុច Subscribe Telegram របស់ foodpanda KH: https://t.me/foodpandakh ដើម្បីទទួលបានប្រូម៉ូសិនពិសេសៗប្រចាំថ្ងៃ និងប័ណ្ណបញ្ចុះតម្លៃជាច្រើនទៀត៕
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026




