ព័ត៌មានជាតិ
កុមារីពីរនាក់បងប្អូន ត្រូវឪពុកចុងរំលោភ
ឪពុកចុងតិរច្ឆាន ចាប់រំលោភក្មេងស្រីពីរនាក់បងប្អូន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅ ផ្តន្ទាទោសតាមផ្លូវច្បាប់ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១១ ថ្ងៃត្រង់ នៅរលំឡែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
ជនសង្ស័យ ដែលត្រូវជាឪពុកចុង កុមារីទាំងពីរ មានឈ្មោះ ក្អើយ ប៊ឿ ភេទប្រុស អាយុ៥៤ឆ្នាំ មានទីលំនៅរលំឡែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ ក្មេងស្រីរងគ្រោះទី១ឈ្មោះ ម.ស.ស (ត្រូវជាបង) និងទី២ ឈ្មោះ ម.ហ.ណា (ត្រូវជាប្អូន) ។ បើតាមសម្ដីរបស់ក្មេងស្រីរងគ្រោះជាបងបានឲ្យដឹងថា ឪពុកចុងបានចាប់រំលោភនាងតាំងពីអាយុ៩ឆ្នាំ ហើយជនសង្ស័យបានគំរាមសម្លាប់ពួកនាងចោល ប្រសិនបើរឿងនេះបែកការទៅដល់អ្នកដទៃ។


ក្មេងស្រីរងគ្រោះបានបន្តថា ឪពុកចុង ឈ្មោះ ក្អើ យ ប៊ឿ បានចាប់រំលោភនាងតាំងពីអាយុ៩ ឥឡូវនាងមានអាយុ១៣ឆ្នាំ។ ដោយសារតែ ទ្រាំនឹងការធ្វើបាបពីឪពុកចុងមិនបាន និងភ័យខ្លាចជនសង្ស័យសម្លាប់ នាងក៏បានយករឿងនេះទៅប្រាប់សមត្ថកិច្ច។ ទាក់ទងបទល្មើសនេះជនសង្ស័យបានប្រាប់ឲ្យសមត្ថកិច្ចដឹងថា ខ្លួនចាប់កូនស្រីចុងរំលោភបានតែម្តងទេ គឺយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើផ្ទះ ចំណែកកូនចុងប្អូនវិញ គឺគាត់មិនបានរំលោភទេ។ ទោះយ៉ាងណា ក្មេងស្រីបងបាននិយាយថា ឪពុកបានចាប់នាងរំលោភច្រើនដងមកហើយ រីឯក្មេងស្រីប្អូនវិញនិយាយថា ឪពុកបានចាប់នាងរំលោភដែរ តែគ្រាន់តែប៉ះប្រដាប់ភេទប៉ុណ្ណោះ។ បច្ចុប្បន្នសមត្ថកិច្ច កំពុងកសាងសំណុំរឿងបញ្ជូនឪពុកចុងតិរច្ឆានរូបនេះ ទៅកាត់ទោសតាមផ្លូវច្បាប់៕
អត្ថបទ៖ ជលសាល
សូមចុចអាន៖ សន្តិសុខម្នាក់ស្លាប់ ឯម្នាក់ទៀតរបួសធ្ងន់ ដោយសារជនមិនស្គាល់មុខលួចបាញ់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


