Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល​សម្រេច​អនុញ្ញាត​ឲ្យ​ក្រសួងមហាផ្ទៃ​សាងសង់​អគារ​ទីស្ដីការ​ថ្មី ដោយ​ចំណាយ ថវិកា​ជាង​២០​លាន​៤​សែន​ដុល្លារ​

បានផុស

នៅ

​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ទីស្តីការគណៈរដ្ឋមន្ត្រី​បានសម្រេច​អនុញ្ញាត​ឲ្យ​ក្រសួងមហាផ្ទៃ សាងសង់​អគារ​ទីស្តីការ​ថ្មី លើ​ទីតាំង​ចាស់ ដែល​មាន​ទីតាំង​ស្ថិតនៅ​មហាវិថី​ព្រះ​នរោត្តម សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដោយ​ប្រើប្រាស់​ថវិកា​របស់​ក្រសួងមហាផ្ទៃ ដែលមាន​ស្រាប់​ចំនួន​២០ ៤៥០ ០០០ ដុល្លារ នេះ​បើ​យោងតាម​លិខិត​របស់​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី ចុះ​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២១​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លិខិត​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ចុះហត្ថលេខា​ដោយ​លោក កែន ស​ត្ថា រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​បញ្ជាក់ថា “​រាជរដ្ឋាភិបាល​កម្ពុជា​បាន​យល់ព្រម​ជាគោលការណ៍​ឲ្យ​ក្រសួងមហាផ្ទៃ សាងសង់​អគារ​ទីស្តីការ​ថ្មី លើ​ទីតាំង​ចាស់ ស្ថិតនៅ​វិថី​ព្រះ​នរោត្តម សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រា​ធានី​ភ្នំពេញ ដោយ​ប្រើប្រាស់​ថវិកា​របស់​ក្រសួងមហាផ្ទៃ​ ដែល​មាន​ស្រាប់​ចំនួន​២០ ៤៥០ ០០០ ដុល្លារ​។ សម្រាប់​ថវិកា​ដែល​ខ្វះ​សម្រាប់​សាងសង់​អគារ​នេះ ក្រសួងមហាផ្ទៃ ត្រូវ​ស្នើសុំ​គោលការណ៍​ដោះស្រាយ​ជា​ជំហានៗ តាម​វិធី​ស្របច្បាប់​ជា​ធរមាន ដោយ​ខិតខំ​កាត់បន្ថយ​ឲ្យ​បានជា​អតិបរមា​នូវ​ការប្រើប្រាស់​ថវិកាជាតិ ដែល​កំពុង​មាន​បន្ទុក​ធ្ងន់ធ្ងរ​លើ​ចំណាយ​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩​។​

​សូមបញ្ជាក់ថា ការសម្រេច​អនុញ្ញាត​ឲ្យ​ក្រសួងមហាផ្ទៃ សាងសង់​អគារ​ទីស្តីការ​ថ្មី លើ​ទីតាំង​ចាស់ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​នេះ បាន​ធ្វើឡើង​ដោយយោង​ទៅលើ​ចំណារ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២១៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកនាំពាក្យរដ្ឋាភិបាល៖ បណ្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ បោះជំហានទៅមុខឥតប្រែប្រួលក្រោមឯកភាពជាតិខ្មែរដ៏រឹងមាំ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ប៉ែន បូណា ៖ បណ្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ បោះជំហាន​ទៅ​មុខឥត​ប្រែប្រួល​ក្រោមឯកភាពជាតិខ្មែរដ៏រឹងមាំ

ព័ត៌មានជាតិ៩ ម៉ោង មុន

ច្រកទ្វារព្រំដែន​ជប់គគីរ​នៃ​ខេត្តឧត្ដរ​មានជ័យ​ ថៃ​ឱ្យ​បើក​ដំណើរការ​ម៉ោង៩ព្រឹក តែ​កម្ពុជា​ឱ្យ​បើក​ម៉ោង១០ព្រឹក និង​បិទ​វិញ​ត្រឹម​ម៉ោង​១២​ថ្ងៃត្រង់

ព័ត៌មានជាតិ១០ ម៉ោង មុន

លេខាធិការដ្ឋាននៃគ.ស.ព.ស ៖ ការបង្ហោះវិដេអូ ពីការលុបលេណដ្ឋានដើម្បីដកទ័ពថយគឺជា “ព័ត៌មានក្លែងបន្លំ”

ព័ត៌មានជាតិ១០ ម៉ោង មុន

៤ខែដើមឆ្នាំនេះ ការនាំចេញវិស័យកាត់ដេរកម្ពុជាកើនឡើង ៤,៥ពាន់លានដុល្លារ ទោះបរិបទសេដ្ឋកិច្ចសកលមិនច្បាស់លាស់

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកនាំពាក្យ៖ សកម្មជនប្រឆាំង អែម ពិសិដ្ឋ ជ្រកកោនដីថៃក្លែងឯកសណ្ឋានទ័ពសម្ដែងវីដេអូ បំបាក់ទឹកចិត្តកងទ័ព ផ្សាយព័ត៌មានក្លែងក្លាយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

Breaking News! អតីតនាយករដ្ឋមន្ត្រីថៃ Suchinda ទទួលមរណភាព

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មន្ទីរបញ្ចកោណ បញ្ជូនទាហានម៉ារីន ៧០០នាក់ទៀតទៅ LA ខណៈអំពើហិង្សាកាន់តែធ្ងន់ធ្ងរ

សន្តិសុខសង្គម១៣ ម៉ោង មុន

សិស្សវិទ្យាល័យសន្ធរម៉ុក បង្ខំចិត្តដើរលើគន្លង​យានជំនិះ ខណៈផ្លូវថ្មើរជើងជាប់របងសាលាក្លាយជាចំណតរថយន្ដ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្ដេចតេជោ និងសម្ដេចធិបតី ថាក្រុមប្រឆាំងដែលអួតខ្លួនស្នេហាជាតិ បែរជាចូលដៃចូលជើងជាមួយបរទេសវាយប្រហារប្រទេសខ្លួនឯង

Sokha Hotels

ព័ត៌មានពេញនិយម