Connect with us

ព័ត៌មានជាតិ

ខេត្តឧត្ដរមានជ័យ រកឃើញអ្នកឆ្លងកូវីដថ្មីចំនួន១២០នាក់

បានផុស

នៅ

នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តឧត្តរមានជ័យ បានរកឃើញករណីវិជ្ជមាន​កូវីដ-១៩ ថ្មីចំនួន១២០​ករណី បន្ថែមទៀត(១១ករណីជាករណីព្រឹត្តិការណ៍សហគមន៍២០កុម្ភះ និង១០៩ករណីនាំចូលពីប្រទេសថៃ) និងករណីជាសះស្បើយចំនួន៣៣នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយគិតត្រឹមម៉ោង១៧និង៣០នាទី ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺ​កូវីដ១៩ ចំនួន៩២៣ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន៨២០ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន១០៣ករណី និងបានព្យាបាលជាសះស្បើយចំនួន ១៦២នាក់ កំពុងសម្រាកព្យាបាលចំនួន៧៥៨នាក់ និងស្លាប់ចំនួន ០៣នាក់។

ដើម្បីចូលរួមទប់ស្កាត់នូវការចម្លងជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាព រដ្ឋបាលខេត្តឧត្ដរមានជ័យ សូមជំរុញឱ្យប្រជាពលរដ្ឋគ្រប់រូប ចងចាំ និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្លួនជានិច្ចនូវវិធានការការពារខ្លួនសាមញ្ញៗ និងត្រូវបន្ដប្រុងប្រយ័ត្នផ្ទាល់ខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យខាងតែបាននូវវិធានការ «បីកុំ និង បីការពារ»៕

អត្ថបទ ៖ ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម