Connect with us

ព័ត៌មានជាតិ

រមណីយដ្ឋានទេសចរណ៍ធម្មជាតិ កោះទ្រង់ អាចទទួលភ្ញៀវទេសចរក្នុង១ថ្ងៃពី ៤០០ ទៅ៥០០នាក់

បានផុស

នៅ

កោះទ្រង់ជារមណីយដ្ឋានមួយប្រកបដោយវាលខ្សាច់ទន្លេ ស ស្អាតដែលធ្វើឲ្យភ្ញៀវជាតិ និងអន្តរជាតិចាប់អារម្មណ៍ និងទទួលស្គាល់ច្រើនថា ជាកោះដែលបានទទួលបដិសណ្ឋាកិច្ចបានល្អច្រើន និងទទួលបានភ្ញៀវមកកម្សាន្តមិនចេះដាច់ដែលមានចម្ងាយផ្លូវ៣គីឡូម៉ែត្រពីទីរួមខេត្តក្រចេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការលើកឡើងរបស់លោក ប៊ុន បាន ប្រធានសហគមន៍ទេសចរណ៍ធម្មជាតិ កោះទ្រង់ បានឲ្យដឹងថា ចាប់តាំងពីដើមខែមិថុនា ឆ្នាំ២០២១ មក រមណីយដ្ឋាននេះ មិនទាន់បើកឲ្យភ្ញៀវទេសចរចូលមកកម្សាន្តឲ្យបានពេញលេញនោះឡើយ អាស្រ័យដោយសារវិបត្តិកូវីដ១៩រីករាលដាលក្នុងប្រទេស ហើយពេលខ្លះមានភ្ញៀវឡើងមកកម្សាន្តក្នុងលក្ខណៈវិស័យឯកជនតិចតួចប៉ុណ្ណោះ ដោយមានការដាំកូនឈើផងដែរ។

លោក ប៊ុន​ បាន បន្តថា ក្នុងការបើករមណីយដ្ឋានមួយនេះដំណើរការឲ្យភ្ញៀវចេញចូលក្នុងសហគមន៍មានការចេញចូលខ្ពស់ដោយអនុវត្តវិធាន៣កុំ៣ការពារ មុននឹងភ្ញៀវឡើងមកកម្សាន្តនៅកោះនេះទទួលបាននៅសុវត្ថិភាព។

លោក ប៊ុន បាន បន្តទៀតថា កោះទ្រង់ នៅតែប្រឹងប្រែងក្នុងការទាក់ទាញភ្ញៀវមកកម្សាន្តនៅវាលខ្សាច់ ស ស្អាតដោយមានការជិះកង់កម្សាន្តក្នុងមូលដ្ឋានមានអាហារដ្ឋានធូរថ្លៃ មានផ្ទះសំណាក់ប្រជាជន មានក្រូចថ្លុងឆ្ងាញ់ពិសារ និង​អាច​ចូលរួមដាំកូនឈើជានិមិត្តរូបក្នុងពេលមកលេងទុកជាអនុស្សាវរីយ៍ដ៏យូរអង្វែងផងដែរ។ កន្លងមករមណីយដ្ឋានមួយនេះដែលអាចទទួលភ្ញៀវទេសចរមកពីគ្រប់ទិសទីបានចំនួនចាប់ពី៤០០ទៅ៥០០នាក់៕

អត្ថបទ ៖ កញ្ញា វ៉ាត.

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម