ព័ត៌មានជាតិ
រដ្ឋបាលខេត្តព្រះសីហនុប្រកាស បញ្ចប់ជាតំបន់លឿងនៅតំបន់មួយផ្នែកក្នុងក្រុងព្រះសីហនុ
ព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅល្ងាចថ្ងៃទី៥ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេច ស្តីពីការបញ្ចប់ ជា«តំបន់លឿង» ចំពោះភូមិសាស្ត្រមួយផ្នែក នៃក្រុងព្រះសីហនុ និងភូមិសាស្ត្រមួយផ្នែក នៃស្រុកព្រៃនប់ និងការដាក់ចេញវិធានការរដ្ឋបាលសម្រាប់ភូមិសាស្ត្រខេត្រព្រះសីហនុ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
នៅក្នុងសេចក្តីសម្រេចលេខ១៧៥/២១សសរ ចុះថ្ងៃទី៥ខែកក្កដានេះ សម្រេចប្រការ១-ត្រូវបាន បញ្ចប់ ការដាក់ជា តំបន់លឿង ចំពោះភូមិសាស្ត្រមួយផ្នែកនៃក្រុងព្រះសីហនុ រួមមាន: ៣៦ក្រុមនៃតំបន់ទំនប់រលក ស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ និងភូមិសាស្ត្រមួយផ្នែកនៃស្រុកព្រៃនប់ រួមមាន: ភូមិសាស្ត្រឃុំបិតត្រាំង ឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅទាំងមូល។

ត្រូវបន្តអនុវត្តវិធានការរដ្ឋបាលចំពោះ «ទីតាំងក្រហម»នីមួយៗក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដោយអនុវត្តស្របតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ឬរដ្ឋបាលក្រុង ស្រុក ឬក្រុមការងារដែលបានវាយតម្លៃ កំណត់រយៈពេលស្របតាមកម្រឹតហានិភ័យ នៃការឆ្លងនៃជំងឺកូវីដ-១៩ក្នុងទីតាំងនោះផ្ទាល់។
ប្រការ២-ក្នុងអំឡុងពេលបញ្ចប់ការដាក់ជា «តំបន់លឿង» សម្រាប់ភូមិសាស្ត្រខេត្តព្រះសីហនុ ផ្សារដែលមានលក្ខណៈប្រមូលផ្តុំ និងការលក់ដូរគ្មានសណ្តាប់ឆ្នាប់ត្រូវបន្តហាមឃាត់ការលក់ដូរ រយៈពេល ១៤ថ្ងៃបន្ថែមទៀត គិតចាប់ពីថ្ងៃទី៥ ខែកក្កដា ដល់ថ្ងៃទី១៨ ខែកក្កដាឆ្នាំ២០២១ លើកលែងតែការលក់ដូរនៅតាមផ្សារម៉ាត(ផ្សារទំនើប) នៅតាមលំនៅឋាន និងនៅតាមទីតាំងរៀបរយផ្សេងទៀតស្របតាមការកំណត់របស់រដ្ឋបាលខេត្ត។
ប្រការ៣-ក្នុងអំឡុងពេលបញ្ចប់ការដាក់ជា«តំបន់លឿង»សម្រាប់ភូមិសាស្ត្រខេត្តព្រះសីហនុ ចំពោះសកម្មភាពការងារ មុខរបរ និងអាជីវកម្មគ្រប់ប្រភេទដែលមានការជួបជុំមនុស្សច្រើនកុះករ ដែលបង្កហានិភ័យខ្ពស់ដល់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ត្រូវបានហាមឃាត់៕
ដោយ ៖ ស៊ុយ ចាន់ធា


-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


