Connect with us

ព័ត៌មានជាតិ

ផ្លូវកៅស៊ូពីរខ្សែក្នុងសង្កាត់សំបួរ មាស ក្រុងកំពង់ចាម នឹងត្រូវស្ថាបនារួចរាល់ក្នុងរង្វង់៤ខែខាងមុខនេះ

បានផុស

នៅ

(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ​២០​២១​នេះ បានអញ្ជើញបើកការដ្ឋានសាងសង់ ផ្លូវក្រាលកៅស៊ូពីរជាន់ ប្រភេទDBSTចំនួនពីរខ្សែ ប្រវែង៣.១៨៥ម៉ែត្រ  ដែលស្ថិតក្នុងភូមិចំការខ្ពក សង្កាត់សំបួរមាស ក្រុងកំពង់ចាម ដោយផ្លូវទាំងពីរខ្សែនេះ នឹងត្រូវស្ថាបនារួចរាល់ក្នុងរង្វង់៤ខែខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនេះលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា គឺ  មនុស្ស ភ្លើង ទឹក ផ្លូវ។ លោកថា សមិទ្ធិផលផ្លូវកៅស៊ូ ដែលបើកការដ្ឋានសាងសង់នាពេលនេះ គឺជាសមិទ្ធិផលរបស់រាជរដ្ឋាភិបាល បានផ្តល់ជូនប្រជពលរដ្ឋនៅទីនេះ។ ដូច្នោះយើងទាំងអស់គ្នា ត្រូវចូលរួមថែរក្សាឲ្យបានគង់វង្សយូរអង្វែង ហើយអាចប្រើប្រាស់បានយូរ និងអាចជួយលើការអភិវឌ្ឍន៍ ជីវភាពគ្រួសារ និងជួយសម្រួលការធ្វើដំណើររ​ព្រមទាំងដឹកទំនិញកសិផល ទៅកាន់ទីផ្សារបានងាយស្រួលផងដែរ។

ឆ្លៀតក្នុងឱកាសដដែលនេះលោក អ៊ុន ចាន់ដា ក៏បានអំពាវនាវបន្ថែមទៀតថា សូមប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តន៍វិធានសុខាភិបាលឲ្យបានត្រឹមត្រូវ និងការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល នូវវិធាន៣ការពារ និង៣កុំផងដែរ។ លោកថា ទោះបីជាប្រជាពលរដ្ឋបានទទួលវ៉ាក់សាំងរួចក៏ដោយ តែត្រូវរួមគ្នាបង្កើនការប្រុងប្រយ័ត្ន និងបង្ការការពារបន្ថែមទៀត ដើម្បីចូលរួមកាត់ផ្តាច់ខ្សែចម្លងកូវីដ-១៩ ក្នុង«ព្រឹត្តិការណ៍២០កុម្ភៈ»។

សូមជម្រាបថា រដ្ឋបាលខេត្តកំពង់ចាម បានផ្តល់ជូនលោកតាលោកយាយ២០០នាក់។ ក្នុងម្នាក់ៗទទួលបានសារ៉ុង​មួយ។ ក្នុងនោះដែរ លោកអភិបាលខេត្តកំពង់ចាម ក៏បានឧបត្ថម្តដល់កងកម្លាំង ប្រដាប់អាវុធទាំង៣ប្រភេទ។ ក្នុងមួយអង្គភាព២០ម៉ឺនរៀល និងប្រជាការពារ២០ម៉ឺនរៀលផងដែរ៕ (ដោយ)៖ ហុង ម៉េងហៀ  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម