ព័ត៌មានជាតិ
ផ្ទះបណ្ដែតទឹក និងបែត្រីជាង ១០០ ជម្លៀសទៅដល់ក្បែរព្រំដែន មិនទាន់រើទៅណា ខណៈអាជ្ញាធរពន្លឿនម្ចាស់លក់កូនត្រីចេញឱ្យបានឆាប់
ផ្ទះបណ្ដែតទឹក និងបែចិញ្ចឹមត្រី របស់ជនជាតិវៀតណាមជាង ១៣០ បែដែលអាជ្ញាធររាជធានីភ្នំពេញ បានបង្គាប់ឱ្យរុះរើចេញពីផ្ទៃទឹក កាលពីដើមខែមិថុនា ហើយបានភៀសខ្លួនទៅដល់ស្រុកលើកដែក ខេត្តកណ្ដាល និងស្រុកពាមជរ ខេត្តព្រៃវែង មិនទាន់បានរុះរើ ឬក៏អនុញ្ញាតឱ្យចូលប្រទេសរបស់ខ្លួនវិញនោះទេ ខណៈអាជ្ញាធរកំពុងពន្លឿនពិនិត្យលើលទ្ធភាព ពន្លឿនការលក់កូនត្រីចេញរបស់ពួកគាត់។ ផ្ទះបែដែលមានចំនួនជាង ១០០ កំពុងចតនៅចំណុចឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្ដាល។

អភិបាលស្រុក លើកដែក លោក ចាប ច័ន្ទវិទ្យា បានប្រាប់សារព័ត៌មានកម្ពុជាថ្មី នៅថ្ងៃព្រហស្បតិ៍ ទី ០៨ ខែកក្កដានេះថា ផ្ទះបណ្ដែតទឹក និងបែត្រីទាំងនោះ មិនទាន់រុះរើនោះទេ ដោយសារតែអាជ្ញាធរយោគយល់លើការចិញ្ចឹមកូនត្រីរបស់អ្នកទាំងនោះ។
លោកបញ្ជាក់ថា វិធានការរបស់អាជ្ញាធរនៅពេលនេះ គឺ ការរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់ ហើយមិនអនុញ្ញាតិឱ្យពួកគាត់ឡើងមកលើគោកបាននោះទេ។

លោកបន្តថា អាជ្ញាធរបានបង្គាប់ឱ្យម្ចាស់ផ្ទះ និងបែទាំងនោះ ពន្លឿនការលក់កូនត្រី ដើម្បីឆាប់បានរើផ្ទះបែចេញ ខណៈបច្ចុប្បន្នមិនទាន់បង្ខំចិត្តរុះរើចេញបានទេ នឹងធ្វើឱ្យប៉ះពាល់ដល់ជីវភាព សេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់ ដូច្នេះអាជ្ញាធរទុករយៈពេលមួយសមស្រប ប៉ុន្តែមិនយូរនោះទេគឺឆាប់ៗនេះហើយ អាជ្ញាធរនឹងចុះពិនិត្យមើលបន្ថែមទៀត ថាពួកគាត់បានអនុវត្តតាមគោលការណ៍ណែនាំ និងកិច្ចសន្យាជាមួយអាជ្ញាធរបានត្រឹមត្រូវកម្រិតណា។
លោកប្រាប់ថា “ប្រសិនបើពួកគាត់អនុវត្តបានតាមកម្រិតតាមការណែនាំរបស់យើង យើងពិនិត្យលទ្ធភាពរបស់គាត់ តើកូនត្រីនិង នៅសល់ប៉ុន្មានភាគរយ យើងអនុញ្ញាតឱ្យគាត់រុះរើ ឬក៏លក់ចេញឱ្យអស់ក្នុងពេលវេលាណាមួយសមស្រប”។
បើតាមលោកអភិបាលស្រុកលើកដែក ជាគោលការណ៍តម្រូវឱ្យពួកគាត់ ត្រូវតែពន្លឿនការលក់កូនត្រីចេញ ហើយពួកគាត់ក៏ស្ម័គ្រចិត្តរុះរើដែរនាពេលឆាប់ៗនេះ។
លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលខេត្តកណ្តាល បានបញ្ជាក់ប្រាប់កម្ពុជាថ្មីដែរថា អាជ្ញាធរបានអនុវត្តតាមគោលការណ៍ពីថ្នាក់លើ មិនអនុញ្ញាតឱ្យមានផ្ទះបណ្ដែតទឹក ឬបែចិញ្ចឹមត្រី ចត ឬតាំងលំនៅតាមដឹងទន្លេនោះទេ។
ក្រុមជនជាតិវៀតណាម ដែលជាម្ចាស់បែត្រីទាំងនោះ បានបណ្ដែតផ្ទះ និងបែត្រីចេញពីច្បារអំពៅ ចេញពីដងទន្លេមេគង្គ ទៅដល់ចំណុចកោះខ្ពបអាទាវ ស្រុកលើកដែកខេត្តកណ្ដាល ដែលមានចម្ងាយ ២០ គីឡូម៉ែត្រទៅកាន់ព្រំដែនទឹក នៃប្រទេសវៀតណាម។
នៅថ្ងៃទី ១២ ខែមិថុនា អាជ្ញាធរប្រើវិធានការរដ្ឋបាល ចុះទៅរុះរើ បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះតូចៗ និង សំណង់មិនរៀបរយនៅលើផ្ទៃទន្លេ ដើម្បីបើកផ្លូវនាវាចរ កុំអោយប៉ះពាល់ដល់ប្រព័ន្ធអេកូឡូហ្ស៊ី មានចរន្តទឹកហូរ គោករាក់ ពិសេសកុំអោយបន្តការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រី និងការបញ្ចេញកាកសំណល់ ការបន្ទោបង់ពាសវាលពាសកាលក្នុងទន្លេ ធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ជីវៈចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន និងប៉ះពាល់ដល់សោភ័ណភាពរាជធានីភ្នំពេញ ព្រមទាំងប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ដែលបានប្រើប្រាស់ទឹកមិនស្អាតផងដែរ ហើយការងារនេះ បើគិតមកដល់ពេលនេះអាជ្ញាធររាជធានីភ្នំពេញ អនុវត្តបានជោគជ័យនិងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន៕ ដោយៈ ឡេង ដេត
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


