Connect with us

ព័ត៌មានជាតិ

លោក គី តិច ចេញ​សារ​ណែនាំ​ដល់​ក្រុមការងារ ឲ្យ​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ចប់​វិវាទ​ជូន​ជនរងគ្រោះ​

បានផុស

នៅ

​ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន លោក គី តិច បានចេញ​សារ​ណែនាំ​ដល់​សមាជិក​ក្រុម ឲ្យ​យកចិត្តទុកដាក់ និង​ទទួលខុសត្រូវ​ខ្ពស់ ក្នុងការ​សម្របសម្រួល ដោះស្រាយ​បញ្ចប់​វិវាទ​ជូន​ជនរងគ្រោះ ដែល​ទទួលរង​នូវ​ភាពអយុត្តិធម៌ ហើយ​ការណែនាំ​នេះ បាន​ធ្វើឡើង​ក្រោយពី​អង្កេត​ឃើញ​មួយរយៈ​នេះ បញ្ហា​រំលោភ​ដីធ្លី ការបង្ខំ​ទាមទារ​បំណុល ការ​បៀតបៀន រំលោភ​លើ​អនីតិជន​មាន​សន្ទុះ​កើនឡើង នេះ​បើ​យោងតាម​លិខិត ដែល​ទទួលបាន​នៅ​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០២១​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាម​លិខិត​នោះ លោក គី តិច​ក្រៅពី​សួរសុខទុក្ខ សមាជិក​-​សមាជិកា ក៏ដូចជា​ក្រុមការងារ លោក​បាន​លើកឡើងថា បញ្ហា​កូ​វីដ​១៩ ធ្វើ​ឲ្យ​យើង​ពុំ​អាច​ជួបប្រជុំគ្នា​ផ្ទាល់ៗ​បាន ហើយ​ការងារ​គ្រប់ផ្នែក​សុទ្ធសឹង​ត្រូវបាន​រាំងស្ទះ ដូច្នេះ​សុំ​បងប្អូន​យើង​កុំ​ភ្លេចខ្លួន “​៣​កុំ​-​៣ការពារ​” ដើម្បី​ទទួលបាន​នូវ​សេចក្តីសុខ សេចក្តីចម្រើន សុភមង្គល​ក្នុង​ក្រុមគ្រួសារ ។ លោក​ថា តាម​ការអង្កេត​មួយរយ​:​នេះ បញ្ហា​រំលោភ​ដីធ្លី​, ការ​បង្ខំ​ទាមទារ​បំណុល​, ការ​បៀត បៀ​ន រំលោភ​លើ​អនីតិជន​…​មាន​សន្ទុះ​កើន​ឡើង​គួរ​ឲ្យ​កត់សម្គាល់។ បញ្ហា​រំលោភបំពាន​យក​ដី​ប្រជាពលរដ្ឋ​ស្លូតត្រង់​ពី​សំណាក់​អ្នកមាន​ឥទ្ធិពល និង​ក៏​ឃើញ​មានការ​គាំទ្រ និង​រួមគំនិត​ពី​អាជ្ញាធរ​ឃុំ ស្រុក​… មួយចំនួន ។

​បើតាម​លោក គី តិច ប្រជាពលរដ្ឋ​ស្លូត ត្រង់ មាន​ជីវភាព​ទន់ខ្សោយ ខ្វះ​ការ​ការ ពារ​សិទ្ធិ តែងតែ​ប្ដឹង​សុំ​អន្តរាគមន៍ និង​ត្អូញត្អែរ​ថា បាន​រងគ្រោះ និង​រង​នូវ​អំពើ​អយុត្តិធម៌​ជារឿយៗ ដូច្នេះ “​ខ្ញុំ​សុំ​ស្នើ​ដ៏​ទទូច​ដល់​សមាជិក​ក្រុម​គ្រប់រូប​មេត្តា​យកចិត្ត ទុកដាក់ និង​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការទទួល​ទូរស័ព្ទ ជួយផ្ដល់​យោបល់ ឬ​សម្របសម្រួល​បញ្ចប់​វិវាទ (​ទោះជា​បុរស​ក៏ដោយ​) និង​ជួយ​ទទួល​ការពារ​នៅពេលដែល​ប្រជាពលរដ្ឋ​ទាក់ទង​ចូលមក​ហើយ ដែល​ត្រូវចំ​គោលការណ៍​”​។​

​លោក គី តិច រំលឹក​ដែរ​ថា បច្ចុប្បន្ននេះ ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ​សែន កំពុង​ទទួល​បានការ​គាំទ្រ​ពេញទំហឹង ពី ថ្នាក់ដឹកនាំ​កំពូលៗ របស់​ប្រទេស ពី​មន្ត្រីរាជការ ពី​គ្រប់​និន្នាការ​នយោបាយ ពី​ប្រជា ពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​។ ដូច្នេះ​ដើម្បី​រក្សាបាន​នូវ​តម្លៃ​កិត្យានុភាព​របស់​ក្រុម​យើង​ជា​មេធាវី​ស្ម័គ្រចិត្ត ដែល​ទទួលបាន​សិទ្ធិ​ប្រើ​គោរមងារ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ត្រូវ​ព្យាយាម​ដោយ​ប្រុងប្រយ័ត្ន​អនុវត្ត​តួនាទី និង​ភារកិច្ច​ឲ្យ បានល្អ​បំផុត និង​ដោយ​ពុំមាន​កំហុស ។​

​ជាមួយគ្នា​នោះ លោក​បានស្នើ​សុំ​ឲ្យ​ជៀសវាង​ដាច់ខាត ការយក​តួនាទី​មុខងារ​ក្រុម ទៅប្រើ​ប្រាស់​ក្នុង​គោលដៅ​ផ្សេង ឬ​ធ្វើ​សកម្មភាព​ផ្ទុយ ដែល​នាំ​ឲ្យ​ប៉ះពាល់​កិត្តិយស និង​ផលប្រយោជន៍​របស់​ក្រុម​និង​កិត្តិយស កិត្តិនាម​ដ៏​ខ្ពង់ខ្ពស់​របស់សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​, សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​ថ្នាក់ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

សមាជិក​ក្រុម​ទាំងអស់​បានដឹងហើយថា កិច្ច​ការដែល​ក្រុម​បានធ្វើ​កន្លងមក សុទ្ធសឹងតែ​ជាការ​ងារ​អនុវត្ត បទបញ្ជា​របស់​សម្តេច​តេ​ជោ ការងារ​បម្រើ​ផល​ប្រ​យោ​ជ​ន៏​សាធារណៈ​, ប្រ​យោ​ជ​ន៏​រាជរដ្ឋាភិបាល និង​ប្រជាជន ជាពិសេស​ការចូលរួម​ធ្វើ​កំណែ​ទម្រង់​លើក​កម្ពស់​វិស័យ​យុត្តិធម៌ នៅក្នុង​សង្គម​កម្ពុជា​យើង​។ គ្រប់​កិច្ច​ការដែល​យើង​បាន​អនុវត្ត តែង​ទទួលបាន​ការគាំទ្រ​ពេញទំហឹង ពី​គ្រប់​មជ្ឈដ្ឋាន និង​សឹងតែ​គ្មាន​មតិ​រិះគន់។ ទាំងនេះ​គឺជា​គុណសម្បត្តិ​ដ៏​ធំធេង ដែល​កើតចេញពី​ការខិតខំ ការលះបង់​គ្រប់បែបយ៉ាង​របស់​សមា​ជិ​ក​ក្រុម និង​ជាពិសេស​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ។​

​លោក គី តិច បាន​គោរព​អរគុណ សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​បាន​ផ្តួចផ្តើម​ប្រកបដោយ គតិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់ ផ្ដល់​ថវិកា​ផ្ទាល់​សម្រាប់​បង្កើត​ឲ្យ​មាន​ក្រុម​មេធាវី​នេះ​ឡើង នឹង​ក៏​សុំ​អរគុណ​ដល់​សមាជិក​ក្រុម​មេធាវី ដែល​បាន​ស្ម័គ្រចិត្ត​សហការ ជួយ​គ្នា​សម្រេច​កិច្ចការងារ​គ្រប់ផ្នែក និង​ទទួល បាន​ជោគ ជ័យ​ជូន​ជាតិ និង​ប្រជាជន ដោយ​រក្សា​បាន​នូវ​គុណ​តម្លៃ​មិនអាច​កាត់ថ្លៃ​បាន​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម