ព័ត៌មានជាតិ
ឃាត់ខ្លួនជនសង្ស័យម្នាក់ករណី គាស់ទ្វារក្រុមហ៊ុនលួចយកទ្រព្យសម្បត្តិ
នគរបាលខណ្ឌដង្កោ សហការជាមួយនគរបាលខណ្ឌពោធិ៍សែនជ័យ បានស្រាវជ្រាវឃាត់ជនសង្ស័យម្នាក់ ពាក់ព័ន្ឋករណីលួច មានស្ថានទម្ងន់ទោស ដោយការគាស់ទ្វារក្រុមហ៊ុនលួចយកទ្រព្យសម្បត្តិ ។
ជនសង្ស័យមានឈ្មោះ រ៉ា ឌីណា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ស្ថិតនៅភូមិទូលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៧ ឈ្មោះ ទួន ប៉ូលី ភេទប្រុស អាយុ៣៧ឆ្នាំ ជាអ្នកគ្រប់គ្រង ក្រុមហ៊ុន និងបុគ្គលិកផ្សេងៗទៀត បានបិតទ្វារចាក់សោរការិយាល័យក្រុមហ៊ុន ផ្ទះលេខ២៦C ផ្លូវលេខ០២C បុរី ពិភពថ្មី ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ បានត្រឹមត្រូវ ហើយនាំគ្នាទៅផ្ទះរៀងៗខ្លួន។ រហូតដល់ ពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០៧ និង៣០នាទីព្រឹក ទើបឈ្មោះ ទួន ប៉ូលី មកក្រុមហ៊ុនចាក់សោរទ្វារដើរចូលទៅក្នុងការិយាល័យក្រុមហ៊ុន ដើម្បីធ្វើការស្រាប់តែឃើញសម្ភារនៅក្នុងក្រុមហ៊ុនមានភាពរប៉ាត់រប៉ាយ និងមានបាត់របស់របរដែលទុកនៅក្នុងក្រុមហ៊ុនខាងលើ ។
ពេលនោះក៏បានឆែកមើលកាមេរ៉ាសុវត្តិភាពឃើញជនសង្ស័យឈ្មោះ រ៉ា ឌីណា ភេទប្រុស អាយុ៣៧ឆ្នាំ ជាអតីតបុគ្គលិកបម្រើការនៅក្នុងក្រុមហ៊ុន ដែលក្រុមហ៊ុនបានបញ្ឈប់ពីការងារ ។ ក្រោយពីដឹងថា មានចោរគាស់គាស់កកាយបែបនេះ ទើបនៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ឈ្មោះ ទួន ប៉ូលី តំណាងឲ្យជនរងគ្រោះ ឈ្មោះ កៅ តុលា ភេទប្រុស បានរាយការណ៍ និងដាក់ពាក្យបឹ្ដងនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីឲ្យជួយស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនតែម្ដង៕
អត្ថបទ ៖ រ៉ាវុទ្ធ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៨ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


