ព័ត៌មានជាតិ
សាលាក្រុងណែនាំអ្នកជំងឺកូវីដព្យាបាលតាមផ្ទះ ត្រូវទុកដាក់សំរាមឱ្យបានត្រឹមត្រូវចៀសវាងចម្លងជំងឺដល់អ្នកដទៃ
សាលារាជធានីភ្នំពេញបានធ្វើការណែនាំដល់អ្នកជំងឺកូវីដ-១៩កម្រិតស្រាលដែលសម្រាកព្យាបាលថែទាំនៅតាមផ្ទះ ត្រូវទុកដាសំរាមឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងការចម្លងជំងឺដល់អ្នកដទៃ។
យោងតាមសេចក្តីជូនដំណឹងស្ដីពីការទុកដាក់សំរាមរបស់អ្នកជំងឺកូវីដ១៩កម្រិតស្រាល ដែលសម្រាកព្យាបាលថែទាំនៅតាមផ្ទះបានឱ្យដឹងថា ដើម្បីគ្រប់គ្រងសំរាមដែលបង្កើតឡើងដោយអ្នកជំងឺកូវីដ១៩នៅ តាមផ្ទះឱ្យបានល្អ និងដើម្បីចៀសវាងការឆ្លងបន្តដល់អ្នកដទៃ ព្រមទាំងងាយស្រួលដល់ប្រតិបត្តិករប្រមូលសំរាមក្នុងការប្រមូលនិងដឹកជញ្ជូននោះ រដ្ឋបាលរាជធានីភ្នំពេញសូមណែនាំដល់អ្នកជំងឺត្រូវទុកដាក់សំរាមនៅក្នុងស្បោងឱ្យបានត្រឹមត្រូវ និងដាច់ដោយឡែកពីសំរាមរបស់អ្នកផ្សេងទៀត។

ត្រូវធ្វើការបាញ់ថ្នាំ ឬអាកុលសម្លាប់មេរោគកូវីដ១៩ទាំងសំរាមខាងក្នុងនិងខាងក្រៅស្បោងហើយទុកដាក់សំរាមដាច់ដោយឡែកលើសពី៧២ម៉ោងទើបអាចបញ្ចេញមកខាងក្រៅបានត្រូវដាក់សំរាមនៅក្នុងស្បោងពណ៌លឿងឬសរសេរស្លាកសញ្ញាបញ្ជាក់នៅលើស្បោងដើម្បីងាយស្រួលក្នុងការប្រមូល។ ត្រូវប្រើប្រាស់ស្បោងសំរាមដែលមានចំណុះ១៥គីឡូក្រាមដើម្បីផ្ទុកបរិមាណសំរាមឱ្យបានរយៈពេល៥ថ្ងៃយ៉ាងតិចដើម្បីចៀសវាងបញ្ចេញសំរាមរៀងរាល់ថ្ងៃ។
សាលារាជធានីភ្នំពេញបានបញ្ជាក់ថា ក្នុងករណីដែលមិនសហការ និងមិនអនុវត្តតាមការណែនាំខាងលើហើយបង្កឱ្យមានការឆ្លងជំងឺកូវីដបុគ្គលដែលប្រព្រឹត្តត្រូវទទួលខុសត្រូវតាមច្បាប់ច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតដែលមានចែងថា «អំពើចម្លងដោយចេតនានៅជំងឺកូវីដ១៩ដល់អ្នកដទៃតាមគ្រប់មធ្យោបាយត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំដល់១០ឆ្នាំ»និងលិខិតបទដ្ឋានពាក់ព័ន្ធដែលមានជាធរមាន។
លោកវេជបណ្ឌិត ងីមានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា គិតត្រឹមថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១មានអ្នកព្យាបាលជំងឺកូវីដ-១៩នៅតាមផ្ទះនៅរាជធានីភ្នំពេញបានកើនឡើងដល់ចំនួន៩១៥នាក់ហើយហើយក្នុងចំនួននេះ មានអ្នកជាសះស្បើយពីជំងឺនេះ ចំនួន២៦៨នាក់និងមានអ្នកកំពុងព្យាបាលចំនួន៦៤៧នាក់ ស្រីចំនួន៣១៧នាក់។
លោកវេជ្ជបណ្ឌិត បានបន្តទៀតថា «ការកើនឡើងនូវចំនួនអ្នកព្យាបាលជំងឺកូវីដ-១៩ នៅតាមផ្ទះនៅប៉ុន្មានថ្ងៃនេះ ដោយសារតែយើងបានលើកទឹកចិត្តអោយពួកគាត់បានព្យាបាលជំងឺកូវីដ-១៩នៅតាមផ្ទះ»។
លោកបន្តថា ចំពោះអ្នកជំងឺដែលមាននឹងកំពុងព្យាបាលនៅតាមមណ្ឌលពួកគាត់អាចសុំការអនុញ្ញាត សូមប្តូរទៅព្យាបាលនៅតាមផ្ទះវិញបានតែត្រូវមានកិច្ចសន្យាមួយ ជាមួយក្រុមការងារដោយភ្ជាប់នូវ លក្ខខណ្ឌច្បាប់មួយចំនួនហើយយើងជាអ្នករាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ដើម្បីគ្រប់គ្រងមើលខុសត្រូវពួកគាត់៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


