Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន McLaren Automotive បើកសម្ពោធ​អគារ​តាំង​បង្ហាញ​រថយន្ត​ថ្មី​ នៅ​រាជធានី​ភ្នំពេញ

បានផុស

នៅ

ក្រុមហ៊ុន McLaren Automotive​ ដែលជា​យីហោ​រថយន្ដ​ដ៏​ទំនើប​ប្រណីត​របស់​ចក្រភព​អង់គ្លេស​ បាន​បើកសម្ពោធ​អគារ​តាំង​បង្ហាញ​រថយន្ត​ថ្មី​ នៅ​ទីក្រុង​ភ្នំពេញ​ ដែល​មាន​ទីតាំង​នៅ​ក្នុង​មជ្ឈមណ្ឌល​ទីក្រុង​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក Charlotte Dickson ប្រធាន​អាស៊ី​ប៉ាស៊ីហ្វិក ក្រុមហ៊ុន McLaren Automotive​បាន​មានប្រសាសន៍ថា “ យើង​មាន​សេចក្តីសោមនស្ស​រីករាយ ​ក្នុងការ​ណែនាំ​អគារ​តាំង​បង្ហាញ​រថយន្ត​ឈានមុខ​គេ​របស់ខ្លួន​នៅ​រាជធានី​ភ្នំពេញ ព្រោះ​ប្រទេស​កម្ពុជា​គឺជា​ទីផ្សារ​ដ៏​សំខាន់ សម្រាប់​យើង នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។ ការបង្ហាញ​បន្ទប់​តាំង​បង្ហាញ​ថ្មី​នេះ គឺជា​ការបង្ហាញ​ភាព​វិជ្ជមាន និង​ការប្តេជ្ញាចិត្ត​របស់ ម៉ាក​យីហោ​នេះ ដើម្បី​ចូលរួម​ជាមួយ​ម្ចាស់​ម៉ាក​McLaren និង​អ្នក​ចូលចិត្ត​រថយន្ត នៅ​ទីតាំង​ដ៏​ល្អ​»​។

​លោក បាន​បន្តថា «​ខ្ញុំ​មាន​សេចក្តីសោមនស្ស​ក្រៃលែង​ដែល​បានប្រកាស​នូវ​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយទៀត សម្រាប់ McLaren Automotive ដោយមាន​ការតែងតាំង​ក្រុមហ៊ុន​HGB Group ធ្វើជា​អ្នកតំណាង​លក់រាយ​ជា​ផ្លូវការ​សម្រាប់ ក្រុមហ៊ុន​McLaren Automotive នៅ​កម្ពុជា​»​។ លោក Charlotte Dickson បាន​បន្តទៀតថា ​ការជ្រើសរើស​ក្រុមហ៊ុន​HGB Group ធ្វើជា​អ្នកតំណាង​លក់រាយ​ជា​ផ្លូវការ​សម្រាប់ ក្រុមហ៊ុន​McLaren Automotive នៅ​កម្ពុជា​នេះ​ដោយសារ HGB Group មាន​ក្រុម​ដែលមាន​ជំនាញ វិជ្ជាជីវៈ​ខ្ពស់។

​លោក មាន​ជំនឿ​ជឿជាក់ថា​ក្រុម​នេះ នឹង​ផ្តល់ នូវ​សេវាកម្ម ដែល​អាច​ការប្រកួតប្រជែង​បាន​ដល់​អតិថិជន​របស់​យើង​។ ជាមួយនឹង​ការ​ផ្តោតអារម្មណ៍​ឥត​ឈប់ឈរ ​ក្នុង​ការនាំយក​ផលិតផល​ថ្មី និង​ច្នៃប្រឌិត​ថ្មី​ចូលក្នុង​ទីផ្សារ ស៊េរី​រថយន្ដ​ទំនើប​ម៉ាក McLaren នៅតែ​បន្ត កើនឡើង​។ Super Series ដែល​ទទួលបាន​ពានរង្វាន់​ជាមួយនឹង​ស៊េរី 720S ជា​ប្រភេទ Coupe និង Spider នៅតែ​បន្ត​ទទួលបាន​ការកោតសរសើ​រទូ​ទាំង​ពិភពលោក ខណៈដែល​ម៉ាក McLaren GT បង្ហាញថា​ជា​ម៉ាក McLaren ដ៏​អស្ចារ្យ​ប្រចាំថ្ងៃ​។

​ការបើក​សម្ពោធ​ដ៏​ធំ​នេះ​ មានការ​បង្ហាញ​ម៉ាក​មាន​កំណត់ McLaren Elva នៅក្នុង Gulf Livery ដោយ MSO រថយន្ត តាំង​បង្ហាញ​គឺជា​រថយន្ត​កំពុងធ្វើដំណើ​រ​ទេសចរណ៍​ទូទាំង​ពិភពលោក និង​មកដល់​ទាន់ពេលវេលា​សម្រាប់​ការបើក សម្ពោធ​នៅ​កម្ពុជា ជាពិសេស​។ ម៉ាក McLaren Elva គឺជា​សហជីព នៃ Ultimate Series (​ស៊េរី​ចុងក្រោយ​) នៅក្នុង​Gulf Livery ដ៏​ល្បីល្បាញ​។ ពិធី​អបអរសាទរ​ភាពជា​ដៃគូ​ដ៏​យូរលង់​ជា​និមិត្តរូប​រវាង​ម៉ាក​McLaren និង​ម៉ាក​Gulf Oil​។​

​ការ​រចនា​បន្ទប់​តាំង​បង្ហាញ​ម៉ាក McLaren Phnom Penh ឆ្លុះបញ្ចាំង​ពី​អត្តសញ្ញាណ​យីហោ​ចុងក្រោយ​របស់​ម៉ាក McLaren ។ ប្រវត្តិ​ប្រណាំង​របស់​យីហោ​នេះ ត្រូវបាន​ប្រារព្ធ​ជាមួយនឹង​ការបង្ហាញ​រូបភាព​ប្លែកៗ ជា​ប្រវត្តិសាស្ត្រ របស់​ស្ថាបនិក Bruce McLaren និង​ម៉ូ​ដែល​ល្បីៗ​ជា​និមិត្តរូប​។

ការធ្វើដំណើរ​របស់​អតិថិជន​នៅតែ​បន្ត​ជាមួយនឹង លក្ខណៈពិសេស​លេចធ្លោ​បំផុត​នៅក្នុង​បន្ទប់​តាំង​បង្ហាញ គឺ​បង្អួច Woking​។ នេះ​ជា​បណ្តាញ​ភ្ជាប់​ដ៏​សំខាន់ សម្រាប់​ម្ចាស់​ម៉ាក McLaren ដើម្បី​ភ្ជាប់​ជាមួយ​ទីស្នាក់ការ​កណ្តាល​ម៉ាក McLaren នៅ​ចក្រភព​អង់គ្លេស ដែលជា​អេក្រង់​គួរឱ្យ​ចាប់អារម្មណ៍ អនុញ្ញាតឱ្យ​ម្ចាស់​រថយន្ត មើល​ដំណើរការ​ការងារ​រប​ស់ McLaren Production Centre (MPC) ដែលជា​ទីកន្លែង​ដែល​រថយន្ត McLaren ត្រូវបាន​ផលិត​ទ្បើង​ដោយ​ដៃ។

​អតិថិជន​ត្រូវបាន​ណែនាំ​ឱ្យ​រចនា​ប្លង់​យានយន្ត​ក្នុង​ក្តី​សុបិន​របស់​ពួកគេ ដោយ​បោះជំហាន​ចូលទៅក្នុង​បន្ទប់​ទទួលភ្ញៀវ និង​កន្លែង​អង្គុយ​ដ៏​ប្រណីត​។ ទី​បន្ទប់ទទួលភ្ញៀវ​ជា​កន្លែង ដែលមាន​អ្នកកំណត់​រចនាសម្ព័ន្ធ 3D បែប​ទំនើប អម​ជាមួយ​ការជ្រើសរើស​គំរូ​ខាងក្នុង និង​ខាងក្រៅ​យ៉ាង​ទូលំទូលាយ ពី​ផ្នែក​ប្រណីត the McLaren Special Operation (MSO)​។ កន្លែង​សេវាកម្ម​ក្រោយ​ការលក់​នឹង​ផ្តល់ជូន​នូវ​តំបន់​ធំ​ទូលាយ​សម្រាប់​បម្រើសេវា​ដ​ល់​រថយន្ត ដែល​កំពុងមាន​ចំនួន កើនឡើង​នៅក្នុង​ប្រទេស​កម្ពុជា ជាមួយនឹង​សេវាកម្ម​ផ្តល់ជូន​សម្រាប់​ការថែរក្សា​យានយន្ត រួមជាមួយ​នឹង​ជាង ជួសជុល​តួ​រថយន្ត និង​លាបថ្នាំ​។

Roberto da Silva នាយក​ប្រតិបត្តិ ក្រុមហ៊ុន McLaren Phnom Penh​បាន​បន្ថែមថា​”​យើង​មាន​មោទនភាព​ណាស់ ដែល​បាន​បើក​ដំណើរការ​ជា​ផ្លូវការ​ម៉ាក McLaren នៅ​កម្ពុជា​។ ក្នុងនាម​ជា​យីហោ ប្រណីត​ឈានមុខ​គេ​នៅលើ​ពិភពលោក ដែល​រួមបញ្ចូល​គ្នា​នូវ​បច្ចេកវិទ្យា ជាមួយនឹង​ការ​ដំណើរការ​យ៉ាងខ្លាំង ម៉ាក McLaren បាន​នាំ​មកឱ្យ​យើង​នូវ​រថយន្ត​ដែល​គួរឱ្យ​រំភើប​ក្នុងការ​បើកបរ​។ យីហោ​ពិសេស​បែបនេះ សម​នឹង​ទទួល បាន​គេហដ្ឋាន​ពិសេស ហើយ​យើង​បាន​បង្កើត​បន្ទប់​តាំង​បង្ហាញ​លំដាប់​ពិភពលោក ដើម្បី​ដាក់​បង្ហាញ​រថយន្ត​ម៉ាក McLaren ហើយ​ជា​កន្លែង​ក្រោយ​សេវាកម្ម​ដ៏​ប្រសើរ​បំផុត​ជាមួយនឹង​បុគ្គលិក​ដែលមាន​សមត្ថភាព​ខ្ពស់ ដើម្បី​ធានា ថា យើង​ផ្តល់នូវ​ការគាំទ្រ​ខ្ពស់​បន្ទាប់ពី​ការលក់​ផងដែរ​។​”

McLaren Automotive គឺជា​អ្នកបង្កើត​នូវ​រថយន្ត​កំពូល​ទំនើប ដែលមាន​សមត្ថភាព​ខ្ពស់ និង​ប្រណីត​។​រាល់​យានយន្ត​ទាំងអស់ ត្រូវបាន​ផ្តុំ​ដំឡើង​ដោយ​ដៃ នៅឯ​មជ្ឈមណ្ឌល​ផលិតកម្ម​McLaren (MPC) នៅ Woking, Surrey ប្រទេស​អង់គ្លេស​។ ដោយបាន​ចាប់ផ្តើម​ដំណើរការ​ក្នុង​ឆ្នាំ ២០១០ ក្រុមហ៊ុន​នេះ​គឺជា​ផ្នែក​ធំ​បំផុត​នៃ McLaren Group ។ បណ្តុំ​ផលិតផល​របស់​ក្រុមហ៊ុន​នេះ គឺ​ម៉ូ​ដែល GT, កំពូល​រថយន្ត​ទំនើប​, Motorsport និង​ម៉ូ​ដែល​ចុងក្រោយ​បំផុត ត្រូវបាន​លក់រាយ​តាមរយៈ​ហាង​លក់រាយ​ចំនួន ៨៥ នៅក្នុង​ទីផ្សារ​ចំនួន ៤០ នៅ​ជុំវិញ​ពិភពលោក​។​

McLaren Group ជា​ក្រុមហ៊ុន​ឈានមុខ​គេ​លំដាប់​ពិភពលោក​ខាង​ផ្នែក​រថយន្ត​ប្រណីត និង​បច្ចេកវិទ្យា​ទំនើប ហើយ​មាន​អាជីវកម្ម​ចំនួន​បី គឺ​យានយន្ត ការប្រណាំង​និង​ការប្រើប្រាស់​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម