ព័ត៌មានជាតិ
កូរ៉េនឹងជួយបង្រៀនជំនាញបច្ចេកវិទ្យាវេចខ្ចប់ដល់មន្ត្រីកម្ពុជា
ការិយាល័យ កយកា-KOICAប្រចាំនៅកម្ពុជា នឹងបើកវគ្គបណ្តុះបណ្តាលស្តីពី“ការបណ្តុះបណ្តាលការអភិវឌ្ឍបច្ចេកវិទ្យាវេចខ្ចប់ដើម្បីបង្កើនផលិតភាពសហគ្រាសធុនតូចនិងមធ្យម”ដល់មន្ត្រីរដ្ឋាភិបាលកម្ពុជាដែលត្រូវបានជ្រើសរើសសម្រាប់ការបណ្តុះបណ្តាលតាមប្រព័ន្ធអ៊ីនធឺណិតសម្រាប់ឆ្នាំទី២រយៈពេល៣ឆ្នាំជាប់ៗគ្នា (២០២០-២០២២) ។
វគ្គបណ្តុះបណ្តាលនេះនឹងត្រូវប្រព្រឹត្តិឡើង តាមអ៊ីនធឺណិត ឬតាមប្រព័ន្ធអនឡាញ ចាប់ពីថ្ងៃទី១៤ ខែកក្កដា ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ រយៈពេល ១០ ថ្ងៃ។

កម្មវិធីឆ្នាំនេះមានសិក្ខាកាមចូលរួមចំនួន២៣នាក់ មកពីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) នៃប្រទេសកម្ពុជា។
ក្នុងចំណោមសិក្ខាកាមទាំង២៣នាក់ មានមន្ត្រីជាន់ខ្ពស់មួយចំនួនរួមមានអគ្គនាយករង១រូប ប្រធាននាយកដ្ឋាន២រូប និងអនុប្រធាននាយកដ្ឋាន ៦ រូបចូលរួមផងដែរ។ កយកា-KOICA ចាប់ផ្តើមបើកវគ្គបណ្តុះបណ្តាលតាមអ៊ិនធឺណិតនេះវិញដោយពិចារណាថា វានឹងមានការលំបាកក្នុងការអនុវត្តកម្មវិធីអញ្ជើញទៅបណ្តុះបណ្តាលដោយផ្ទាល់នៅប្រទេសកូរ៉េនៅក្នុងឆ្នាំ២០២១ ដោយសារស្ថានភាពជំងឺកូវីដ-១៩។
គោលបំណងនៃកម្មវិធីនេះគឺ ដើម្បីកែលំអនាវនុវត្តន៍បច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជាតាមរយៈការណែនាំបច្ចេកវិទ្យាវេចខ្ចប់វេចខ្ចប់ទំនើបរបស់កូរ៉េ និងគោលនយោបាយពាក់ព័ន្ធផ្សេងៗទៀតរបស់ប្រទេសកូរ៉េ។
វគ្គបណ្តុះបណ្តាលឆ្នាំទី១ កាលពីឆ្នាំទៅមានគោលបំណងស្វែងយល់អំពីនិន្នាការ និងបច្ចេកវិទ្យាឧស្សាហកម្មវេចខ្ចប់របស់កូរ៉េដើម្បីបង្កើតភាពជាដៃគូរវាងមន្ត្រីកូរ៉េ-កម្ពុជាលើឧស្សាហកម្មពាក់ព័ន្ធខណៈវគ្គបណ្ដុះបណ្ដាលឆ្នាំទី២នៅឆ្នាំនេះត្រូវបានរៀបចំឡើងដើម្បីបណ្តុះបណ្តាលបច្ចេកវិទ្យាវេចខ្ចប់ជំនាញដែលឆ្លើយតបនឹងតម្រូវការរបស់ប្រទេសកម្ពុជា។
ចុងក្រោយវគ្គបណ្ដុះបណ្ដាលឆ្នាំទី៣ នៅឆ្នាំក្រោយ នឹងណែនាំនិងអភិវឌ្ឍនាវានុវត្តន៍បច្ចេកវិជ្ជាវេចខ្ចប់និងដើម្បីពិគ្រោះយោបល់ផ្នែកភ័ស្តុភារជឿនលឿន លើវិស័យជាក់លាក់ដែលស្នើសុំដោយប្រទេសកម្ពុជា។
ដោយមានបេសកកម្មគាំទ្រការអភិវឌ្ឍធនធានមនុស្សនៅក្នុងប្រទេសជាដៃគូកយកា-KOICAធ្វើការលើផ្នែកបច្ចេកទេសជាច្រើនទៅលើកម្មវិធី និងគម្រោងផ្សេងៗដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជាដូចជាការកែលម្អអាហារូបត្ថម្ភ និងសុខុមាលភាពរបស់សិស្សពង្រឹងសមត្ថភាពគ្រូបង្រៀន សុខភាពសាធារណៈ កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ និងនាវានុវត្ត។

លើសពីនេះទៀត កយកាបានបញ្ជូនអ្នកស្ម័គ្រចិត្តជាង៧៦០នាក់និងបានអញ្ជើញមន្ត្រីរដ្ឋាភិបាលប្រហែល៣១០០នាក់ឲ្យចូលរួមក្នុងវគ្គបណ្តុះបណ្តាលរយៈពេលខ្លីនិងកម្មវិធីអាហារូបករណ៍ថ្នាក់អនុបណ្ឌិតនៅប្រទេសកូរ៉េ។
រដ្ឋាភិបាលកម្ពុជាវាយតម្លៃខ្ពស់ ចំពោះតួនាទីឈានមុខរបស់កូរ៉េ ក្នុងវិស័យដូចជា ការវិនិយោគដោយផ្ទាល់ ទេសចរណ៍ការផ្លាស់ប្តូរវប្បធម៌កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ បណ្តុះបណ្តាលវិជ្ជាជីវៈបច្ចេកវិទ្យាព័ត៌មានវិទ្យាសំណង់ ហិរញ្ញវត្ថុ និងអាជីវកម្មអាកាសចរណ៍ដែលទាំងអស់នេះចូលរួមចំណែកក្នុងដំណើរការអភិវឌ្ឍនៅកម្ពុជា។
សាធារណរដ្ឋកូរ៉េប្តេជ្ញាចិត្តលើការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការដ៏រឹងមាំទាំងនេះដើម្បីធ្វើឲ្យទំនាក់ទំនងទ្វេភាគីរបស់យើងឈានដល់កម្រិតខ្ពស់មួយ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


