ព័ត៌មានជាតិ
ជនបររទេសម្នាក់ត្រូវបានឃាត់ខ្លួន ក្រោយបំផ្លិចបំផ្លាញទូរATM
កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនសង្ស័យបរទេសម្នាក់ពាក់ព័ន្ធករណី បំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ធនាគារភ្នំពេញពាណិជ្ជ(ទូរATM)។
ក្នុងប្រតិបត្តិការនេះដោយមានការចង្អុលបង្ហាញពី លោក ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បញ្ជាអោយ កម្លាំងជំនាញការិយាល័យព្រហ្ឌកំរិតស្រាល ដឹកនាំផ្ទាល់ដោយលោកឧ.ទោ ប៉ាល់ សុធី អនុប្រធាននាយកដ្ឋានទទួលផែន បានធ្វើការស្រាវជ្រាវស៊ើបអង្កេត រហូតឈានដល់ការកំណត់មុខ និងឃាត់ខ្លួនជនសង្ស័យនៅថ្ងៃ១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ចំណុច សណ្ឋាគារអាខ្វារៀស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រារាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ CHRISTOPER TERENCE BOWMAN ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិអាមេរិក កាន់លិខិតឆ្លងដែនលេខ ៥៦៥៨៦២២១៥។
នគរបាលជំនាញបានបញ្ជាក់អោយដឹងថាឆ្លងតាមការសាកសួរ ជនសង្ស័យបានសារភាពថា កខ្លួនពិតជាបាន វាយបំផ្លិចបំផ្លាញម៉ាសុីន និងទ្វារទូរអេធីអុឹម របស់ធនាគារភ្នំពេញពាណិជ្ជ ពិតប្រាកដមែន ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។
គួរំលឹកផងដែរកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ដែលជាប្រធានសាខាធនាគារភ្នំពេញពាណិជ្ជ សាខាផ្សារថ្មី ពាក់ព័ន្ធករណី បំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ធនាគារភ្នំពេញពាណិជ្ជ(ទូរATM) ត្រង់ចំណុចផ្លូវព្រះសុីសុវត្ថិ កែងផ្លូវ១១០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕
ជលសា


-
កីឡា១១ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


