Connect with us

ព័ត៌មានជាតិ

ផ្លូវ​ជាតិ​លេខ​១​​លែង​ជា​តំបន់​​ជាយក្រុង​ គម្រោង​បុរី​ធំៗប្រជែងគ្នា ហាង​លក់ទំនិញ​តូចធំ​រីកព្រោងព្រាត

បានផុស

នៅ

តំបន់ផ្លូវជាតិលេខ១ លែង​ក្លាយ​ជា​តំបន់​ជាយ​ក្រុង​ទៀត​ហើយ។ ​​បន្ទាប់ពីផ្លូវជាតិ​លេខ​១​ ដែល​ជប៉ុន​ធ្វើ​យ៉ាងរឹងមាំ​រួចរាល់ទាំងស្រុង ភូមិសាស្រ្ត​ជាប់​​​ដង​ទន្លេមេគង្គ​ក្រោមនេះ​​​ ក្លាយជាតំបន់ដ៏​មមាញឹក​មានហាងទំនើបៗចាប់ផ្តើមបើកហូរហែ ហើយ​និយាយ​ពី​​គម្រោង​អភិវឌ្ឍ​បុរី​​រីក​ព្រោងព្រាតទាំង​តូច​ទាំង​ធំ។

បុរី​ប៉េងហួតបឹងស្នោ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពេលនិយាយ​ដល់​បុរី​តាម​ផ្លូវ​ជាតិ​លេខ ១ គេ​នឹង​លើក​ពី​បុរី​ប៉េងហួត​បឹងស្នោមុន​គេ។ បុរីប៉េងហួត​បឹង​ស្នោ ជា​គម្រោង​បុរីធំជាង​គេ​នៅលើផ្លូវជាតិលេខ ១។ ​មានលំនៅដ្ឋាន​តូចធំ​រាប់ម៉ឺនល្វែងបាន​សាងសង់ និង​កំពុង​សាងសង់ពង្រីក​ឥតឈប់ឈរ លើ​ផ្ទៃដីរាប់រយហិកតា។

ក្នុងបុរី​ប៉េង ហួត លេចធ្លោគឺ​ការ​រៀបចំ​ដេគ័រ​បរិស្ថាន​ខាងក្នុង ធ្វើ​ឲ្យ​អ្នក​រស់នៅបុរីមាន​អារម្មណ៍​ស្រស់ស្រាយ​ជាមួយ​បរិយាសដូចរស់នៅជាមួយ​ធម្មជាតិ។ ប្រមូលផ្តុំដោយ​ផ្ទះ​ម៉ូដប្លែកៗ​ដូចជា​ផ្ទះ​ហ្សបហោស៍ វីឡាទោល វីឡាភ្លោះ និងភូមិគ្រឹះតម្លៃរាប់លានដុល្លារ ហើយ​នៅ​ក្នុ​ងបុរីមាន​គ្រប់​សេវាកម្ម​ប្រៀបប​​ដូចជា​កូនទីក្រុង​មួយ​ទៅហើយមានហាង​លក់​អាហារតូចធំ សាលារៀន​ជាដើម​។ ​​ជាពិសេស​នោះ ម្ចាស់​បុរី​បាន​រៀបចំ​សួនកំសាន្ដបែបអឺរ៉ុបប្លែកមុន​គេ​នៅ​ស្រុកខ្មែរនៅក្នុងគម្រោង​បុរី​ប៉េងហួត​បឹងស្នោ ដែល​កំពុងតែទាក់ទាញភ្ញៀវទេសចរណ៍ទាំំងខាងក្នុង​បុរីនិង​មកពី​ក្រៅ​ទៅលេង​ឥតដាច់។

បុរី​ហាយធិកលុច្សសារី

បុរីហាយធិចលុច្សសារី ក៏ជា​គម្រោង​បុរី​ដ៏​ធំមួយ​ដែរ​នៅលើផ្លូវជាតិលេខ១។ បុរី​ហាយធិក​លុច្សសារី​ផ្តោត​សំខាន់​លើការការ​អភិវឌ្ឍ​លំនៅដ្ឋាន​បែប​ប្រណិត​ៗសម្រាប់​អ្នកមាន​ជីវភាព​​លំដាប់។ ​បុរី​នេះ​មាន​ចម្ងាយ​ត្រឹម​តែ​ជាង ៨០០ ម៉ែត្រ​ខាង​កើត​ស្ពាន​ព្រះ​មុនីវង្ស​។

បុរី​មង្គល​ភ្នំពេញ (MK)

នៅលើផ្លូវជាតិ​លេខ ១ បុរីមង្គលភ្នំពេញបាន​ បានដាក់ចេញគម្រោងអភិវឌ្ឍបុរី​ពីរកន្លែង មួយ​នៅ​ជិត​ផ្សារ​ព្រែងឯង​ក្បែរ​ផ្លូវ​បត់ទៅរោងចក្រ​ Tiger និងមួយ​កន្លែង​ទៀតកំំពុង​តែ​អភិវឌ្ឍ​ចម្ងាយ​ប្រហែល​ជាង ៥ គីឡូម៉ែត្រ​ពី​គម្រោង​ទីមួយ​ក្បែរ​គម្រោង​កៀនស្វាយ​ផ្សាហ្សា។

គម្រោង​បុរី MK នៅលើ​ផ្លូវជាតិលេខ១ ក្នុងខណ្ឌច្បារអំពៅ ទទួលបាន​ការ​គាំទ្រពី​អតិថិជន​យ៉ាងច្រើន​ ខណៈគម្រោង​មង្គល​ភ្នំពេញ​ទី​ពីរ ​កំពុង​កសាង​​លំនៅដ្ឋាន​រាប់ពាន់​ល្វែង​ទៀត​យ៉ាង​សស្រាក់សស្រាំ គ្រប​ដណ្តប់​លើ​វិសាលភាព​ផ្ទៃដីធំទូលាយ មាន​ទាំង​សួន​ច្បារ​លំហែ​ដ៏​ប្រណិត​ទៀតផង។

បុរី​មង្គល​ភ្នំពេញ មា​នប្រវត្តិ​អភិវឌ្ឍន៍លំនៅដ្ឋានជិត២ទស្សវត្ស មកទល់​បច្ចុប្បន្ន បុរីមង្គលភ្នំពេញបានអភិវឌ្ឍលំនៅដ្ឋានចំនួន ៧គម្រោងធំៗ ហើយ​​ត្រូវ​បាន​គេទទួល​ស្គាល់​លើ​គុណភាពសំណង់ល្អ ទីតាំងមានសក្តានុពល និងការ​ណែនាំពីមាត់មួយទៅមាត់មួយពីសំណាក់អតិថិជន។

បុរី​កៀនស្វាយ​ផ្លាហ្សា

ជា​គម្រោង​ក្រោម​ការ​វិនិយោគ​ដោយ​សហគ្រាស​កាណាឌីយ៉ា។ កៀនស្វាយ​ផ្លាហ្សា ក្រៅ​ពី​អភិវឌ្ឍ​ជា​លំនៅដ្ឋាន ក៏​មានការ​កសាង​ផ្សារ​លក់ដូរ​ដ៏ធំ​នៅ​លើ​ផ្លូវ​ជាតិ​លេខ ១ តែ​ម្តង។

ទីក្រុង​រណប​កោះនរា

ទីក្រុងរណបកោះនរា នឹង​​ក្លាយជា​ទីក្រុង​ថ្មី​មួយ​ទៀតទល់មុខ​ទីក្រុង​កោះពេជ្រ​ ផ្នែក​ជ្រោយ​ម្ចាងនៃ​ដង​ទន្លេលើ​ផ្លូវជាតិ​លេខ ១។ ទីក្រុង​រណប​ថ្មី​នេះ គ្រោង​ចាយ​ទុន​ជាង ២៥០០ លាន​ដុល្លារ គ្រោង​អភិវឌ្ឍ​មាន​​អគារពាណិជ្ជកម្ម អគារស្នាក់ ខុនដូ ផ្សារទំនើប សណ្ឋាគារលើ​ផ្ទៃដីជាង ១២៥ ហិកតា។ នៅពេលនេះ ក្រុមហ៊ុន​កំពុង​ចាក់បំពេញដីរបស់គម្រោង រួមទាំង​​ស្ថាបនា​ស្ពានបេតុងខ្សែកាបចំនួន ២ ខ្សែ ដែល​នឹង​រួចរាល់នៅ​ពេលឆាប់ៗ​​ខាង​មុខ​នេះ។

គម្រោង The Palms

គម្រោងលំនៅដ្ឋាន The Palms ជា​គម្រោង​បែបរីសត ដ៏ប្រណីតដំបូងបង្អស់ក្នុង​ប្រទេស​កម្ពុជា។ គម្រោងThe Palm ជាប្រភេទលំនៅដ្ឋានបែបផ្ទះវីឡា​តាម​ជួរ​មាត់ទន្លេ ប្រៀប​បាន​រីសតផ្កាយ5។

The Palms ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Oxley-Worldbridge​ ដែលទទួលបាន​ជោគជ័យ​លើ​ការអភិវឌ្ឍ​គម្រោង​ធំៗ​ដូចជា The Bridge និង The Peak ជាដើម។ គម្រោងទាំងមូលមានសាងសង់វីឡា និងវីឡាប្រណីតជាង ២០០ ខ្នង ជាមួយការរៀបចំដ៏ល្អឥតខ្ចោះសម្រាប់ការរស់នៅ។

គួរ​បញ្ជាក់​ថា តំបន់​ច្បារអំពៅ​តាម​ផ្លូវជាតិលេខ ១ បានក្លាយជា​តំបន់​មាន​សន្ទុះអភិវឌ្ឍ​លឿនក្រៅពី​គម្រោងអភិវឌ្ឍ​បុរី​ធំៗខាងលើ ក៏​មាន​ការអភិវឌ្ឍ​បុរី​តួចធំ​​ជាច្រើន​ទៀត​ដូចជា​បុរីលឹម​ ឈាងហាក់ បុរី​សម្បត្តិមានហេង រួមទាំង​អគារពាណិជ្ជកម្ម សណ្ឋាគារ ខុនដូ ធនាគារ និងកន្លែងកម្សាន្ត​៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៩ នាទី មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ១ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ-និយោជិត សរសើរថា ពេលមកបើកលុយ ក្រសួងការងារ បានយកចិត្តទុកដាក់លើសពីការរំពឹងទុក

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ឱ្យគ្រូពេទ្យព្យាបាលពូម្នាក់ដែលមានជំងឺបេះដូងរីក

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម