ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ ពង្រីកមណ្ឌលចត្តាឡីស័ក និង កន្លែងព្យាបាល ក្រោយពលករមកពីថៃកើនឡើង
ខេត្តបន្ទាយមានជ័យ បានរៀបចំមណ្ឌលចត្តាឡីស័ក និងកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាលបន្ថែមទៀត ក្រោយពលករខ្មែរវិលត្រឡប់មកពីថៃ មានការកើនឡើងជាបន្តបន្ទាប់។
ជាក់ស្តែងនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះពិនិត្យមើលទីតាំង នៅសាលាបឋមសិក្សាថ្មពួក និង វិទ្យាល័យថ្មពួក ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដើម្បីរៀបចំទៅជាមណ្ឌលធ្វើចត្តាឡីស័កសម្រាប់បងប្អូនប្រជាពលរដ្ឋ និងបន្តពិនិត្យមើលទីតាំងវិទ្យាល័យខ្លាកូន ក្នុងក្រុងសិរីសោភ័ណ រៀបចំជាមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាល។


ក្នុងឱកាសនោះ អភិបាលខេត្តបន្ទាយមានជ័យ បានគូសបញ្ជាក់ថា« ដោយសារស្ថានភាពបងប្អូនធ្វើចត្តាឡីស័ក និងត្រឡប់មកពីប្រទេសថៃ មានចំនួនកើនឡើង។ ដូច្នេះក្នុងនាមអាជ្ញាធរខេត្ត គណៈកម្មាការខេត្តប្រយុទ្ធនឹងជំងឺកូវីដ១៩ បន្តធ្វើការរៀបចំបន្ថែមមណ្ឌលធ្វើចត្តាឡីស័ក ដើម្បីសម្របសម្រួលដាក់ធ្វើចត្តាឡីស័កបងប្អូនប្រជាពលរដ្ឋ ឲ្យបានត្រឹមត្រូវតាមវិធានការសុខាភិបាល»។


ជាមួយគ្នានោះ លោក អភិបាលខេត្តក៏បានណែនាំក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋានស្រុកឃុំ ក្រុមការងារចម្រុះកងកម្លាំង ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការពិនិត្យ គ្រប់គ្រងបងប្អូនក្នុងមណ្ឌលឲ្យបានល្អ ត្រឹមត្រូវ ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី



