Connect with us

ព័ត៌មានជាតិ

ពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅស្រុកភ្នំព្រឹក ទទួលបានអំណោយពីអាជ្ញាធរខេត្ត​

បានផុស

នៅ

​ជំនន់ទឹកភ្លៀង​ដែល​បន្ត​ធ្លា​ក់ជាប់ៗ​គ្នាក្នុង​តំបន់​ព្រំដែន​ ស្រុក​ភ្នំព្រឹក​ ខេត្តបាត់ដំបង ​ដែល​បង្ក​ឲ្យ​ផ្ទះ​ពលរដ្ឋ​គិត​មកត្រឹម​ថ្ងៃ​១៦​ ខែកក្កដា​ នេះ ​មាន​ចំនួន​៦៥៦​ខ្នង​ផ្ទះ​ ដែល​បាន​រង​ផលប៉ះពាល់​។

​អាជ្ញាធរ​ស្រុក​ប្រាប់ថា ​រហូតមកដល់​ពេលនេះ​ បាន​វិល​ទៅរក​សភាព​ធម្មតា​វិញ​ហើយ ​ចំណែក​ប្រជាពលរដ្ឋ​ដែល​ភៀសខ្លួន​រក​ទីទួល​មាន​សុវ​ត្តិភាព​ក៏បាន​វិលត្រឡប់​ទៅកាន់​លំនៅស្ថាន​របស់ខ្លួន​រៀងៗ​ខ្លួន​វិញ​ដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំនន់​រយះពេល​ខ្លី​នេះ​ ទឹក​ក៏បាន​ស្រក​ចុះទៅ​វិញ​ជា​បណ្តើរៗ ​មកដល់​ពីថ្ងៃ​ទី​១៥ ​និង​១៦​ខែកក្កដា​នេះ ​ទឹក​ដែល​ជន់​បាន​បន្ត​ស្រក​ចុះ​អស់ទាំង​ស្រុង​ វិល​ទៅរក​សភាព​ធម្មតា​វិញ​ហើយ​ ចំណែក​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ដែល​អាជ្ញាធរ​បង្ខំចិត្ត​ជន្លៀស​ដឹកជញ្ជូន​ចេញ​ទាំងយប់នោះ ​បច្ចុប្បន្ននេះ​អាជ្ញាធរ​ក៏ដូចជា​ពលរដ្ឋ​ខ្លួនឯង​បានរៀបចំ​វិលត្រឡប់​ទៅកាន់​លំនៅស្ថាន​របស់ខ្លួន​រៀងៗ​ខ្លួន​វិញ​ដែរ​។​

លោក​ យ៉ាន​ ឧ​ត្ត​ម​ មន្ត្រី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង​ បាន​ប្រាប់​ឲ្យ​ដឹងថា​ ជំនន់​ទឹកភ្លៀង​ដែល​ធ្លា​ក់ជាប់ៗ​គ្នា​ជាច្រើន ​ពិសេស​នៅ​ថ្ងៃទី​១៤​ បាន​បណ្តាល​ឲ្យ​ជំនន់​ទឹកភ្លៀង​ហក់​ឡើង​ខ្លាំង​ជោរជន់​លិច​លំនៅស្ថាន​ និង​ដំណាំ​របស់​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ និង​ហិកតា ​រហូតមក​ដល់ពេលនេះ​បាន​វិល​ទៅរក​សភាព​ធម្មតា​វិញ​ហើយ ​ជាមួយគ្នានេះ ​ប្រជាពលរដ្ឋ​ដែល​ភៀសខ្លួន​រក​ទីទួល​មាន​សុវត្តិភាព​ក៏បាន​វិលត្រឡប់​ទៅកាន់​លំនៅស្ថាន​របស់ខ្លួន​រៀងៗ​ខ្លួន​វិញ​ផងដែរ។​

ជំនន់​ទឹកភ្លៀង​ដែល​ធំ​ហើយ​ធ្លាក់​គ្របដណ្តប់​លើ​មូលដ្ឋាន​ស្រុក​ភ្នំព្រឹក​កាលពី​ថ្ងៃទី​១៤​ ខែកក្កដា​កន្លងទៅ​នេះ​បាន​បង្ក​ការប៉ះពាល់​ដល់ឃុំ​ចំនួន​៤​ ក្នុងនោះ​បានធ្វើ​ឲ្យ​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​ចំនួន​៦៥៦​ខ្នង​រង​ការ​ជន់​លិច​និង​៧៤​គ្រួសារ​ត្រូវ​ជន្លៀស​ខ្លួន​ចាក​ចេញទៅរក​ទីទួល​មាន​សុវត្ថិភាព​ក្រៅពីនេះ​ថែមទាំង​បាន​បណ្តាលអោយ​ដាច់​លូរ​ប្រអប់​អស់​ចំនួន​២​កន្លែង​ដាច់​ខូច​ផ្លូវ​គ្រួស​ក្រហម​ចំនួន​២​កន្លែ​ង​នៅ​ចំណុច​ស្រែ​១០០ ​ក្នុងភូមិ​បួរ​ ឃុំ​បួរ ​ប្រវែង​ប្រមាណ​៣០០​ម៉ែត្រ​ និង​នៅ​តំបន់​ភូមិ​អូរ​ជ្រៃ​ឃុំ​បារាំង​ធ្លាក់​ប៉ះពាល់​ផ្លូវ​ប្រវែង​១៥០​ម៉ែត្រ​ផងដែរ​។​

ឆ្លើយតប​ទៅ​នឹង​គ្រោះធម្មជាតិ​នេះ​ នៅ​ថ្ងៃទី​១៥ ខែ​កក្កដា ឆ្នាំ​២០២១​ ដោយ​ទទួលបាន​របាយការណ៍​ស្តីពី​ជំនន់​ទឹកភ្លៀង​ជន់​លេច​ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក​ កាលពី​ថ្ងៃទី​១៤​ ខែកក្ដដា​ ​សម្តេច​ក្រឡាហោម ​ស ខេង​បានផ្តល់​អនុសាសន៍​ឲ្យ​ក្រុម​ក្រឡាហោម​មនុស្សធម៌​ បាត់ដំបង​ ចុះ​ចែក​គ្រឿងឧបភោគ​បរិភោគ​ជាប​ន្ទា​ន់​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ចំនួន​៦៤​គ្រួសារ​ នៅ​ឃុំ​ភ្នំព្រឹក ​ស្រុក​ភ្នំព្រឹក​តាមរយះ​ក្នុងការ​ដឹកនាំ​ដោយ​លោក ​ងួន រត​នះ​ អភិបាលខេត្ត ​រួម​នឹង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ផង​ក្នុង​ការចុះ​ចែក​និងសួរសុខ​ទុក្ខ​ពល​រដ្ឋ​ដែល​កំពុង​រងគ្រោះ​។​

អំណោយ​ដែល​ត្រូវបាន​ចុះ​ចែក​ដល់​ពលរដ្ឋ​រងគ្រោះ​នាពេលនោះ​រួមមាន​:​ក្នុង​មួយ​គ្រួសារ​ទ​ទូល​បាន​អង្ករ​១​កា​រ៉ុង​,​មី​១​កេះ​តូច​,​ត្រីខ​១យូរ​,​ទឹកត្រី​ទឹក​សុ​ី​អុ​ី​វ​១​យូរ​ទឹកបរិសុទ្ធ​៥​យូរ​រួម​និង​ម៉ាស់​អាល់កុល​មួយចំនួន​ផង​៕​

អត្ថបទ ៖ សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

Sokha Hotels

ព័ត៌មានពេញនិយម