Connect with us

ព័ត៌មានជាតិ

លោក ហ៊ុន ម៉ា​ណែ​ត៖ កុំ​រង់ចាំ​ដល់ពេល​សង្គ្រាម​ផ្ទុះ ទើប​ចាប់ផ្តើម​ជ្រើសរើស​ទ័ព​យកមក​ហ្វឹកហ្វឺន បំពាក់អាវុធ

បានផុស

នៅ

ការលើក​ឡើង​របស់​លោក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក ខណៈ​លោក​បាន​ចុះ​ពិនិត្យមើល ការរៀបចំ​ទីតាំង​សម្រាប់​ព្យាបាល​ជំងឺ​កូ​វីដ​១៩ កម្រិត​មធ្យម និង​ធ្ងន់ នៅ​ខេត្តសៀមរាប កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែកក្កដា ឆ្នាំ២០២១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ៊ុន ម៉ា​ណែ​ត ថ្លែងថា “​ពេល​បោះ​មួយ​ជំហាន​ទៅមុខ ត្រូវ​គិតពី​ជំ​ហាន​បន្ទាប់​អោយ​ហើយ។ ការវាយតម្លៃ ព្យាករណ៍​សភាពការណ៍ និង​ការកំណត់​គោលដៅ​អាទិភាព ព្រមទាំង​ការរៀបចំ​ផែនការ​ផ្អែកលើ​មូលដ្ឋាន​ច្បាស់លាស់ និង​គ្រប់​ជ្រុងជ្រោយ និង​ការចាត់តាំង​កម្លាំង មធ្យោបាយ សម្ភារៈ​ដើម្បី​ត្រៀមលក្ខណៈ​ឆ្លើយតប ឬ​ដោះស្រាយ​បណ្តា​យថាហេតុ​ដែល​អាច​កើតមានឡើង ឲ្យ​បាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព គឺជា​កត្តា​គន្លឹះ​មួយ​ដ៏​សំខាន់​សម្រាប់​ជោគជ័យ​លើ​គ្រប់​ការងារ​”​។

លោក ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​ថា “​កុំ​រង់ចាំ​ដល់ពេល​សង្គ្រាម​ផ្ទុះ បានចាប់ផ្តើម​ជ្រើសរើស​ទ័ព​យក​មក​ហ្វឹកហ្វឺន បំពាក់អាវុធ និង​រៀបចំ​ផែនការ​ប្រយុទ្ធ ព្រោះ​វា​អាច​ហួសពេល​បាត់ទៅហើយ​”៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម