Connect with us

ព័ត៌មានជាតិ

ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ចាត់​ឲ្យ​ក្រុមការងារ​បាញ់ថ្នាំ​សម្លាប់​មេរោគ និង​យក​សំណាក​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​បុគ្គល​វិជ្ជមាន​កូ​វីដ​-១៩ ដោយ​ប្រើ​ឧបករណ៍​តេស្ដ​រហ័ស

បានផុស

នៅ

​ភ្នំពេញ ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេ​បញ្ជ​ការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ខណ្ឌដង្កោ បាន​ចាត់​ឲ្យ​ក្រុមការងារ​ជំនាញ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​បាញ់ថ្នាំ​សម្លាប់​មេរោគ និង​បាន​យក​សំណាក​រួច​ដោយ​ប្រើ​ឧបករណ៍​តេសរ​ហ័ស Rapit Test ជា​លើក​ទី​២ លើ​អ្នក​ដែលមាន​ការពាក់ព័ន្ធ​ជាមួយ​បុគ្គល​វិជ្ជមាន​កូ​វីដ​-១៩ នៅ​សាលាសង្កាត់​ព្រែកកំពឹស នា​ល្ងាច​ថ្ងៃទី​១៦ កក្កដា​នេះ​ចំនួន​២៥​នាក់ លទ្ធផល​ពិនិត្យឃើញថា អវិជ្ជមាន​ទាំងអស់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សកម្មភាព​ខាងលើ​ធ្វើឡើង​ដើម្បី​ធានា​សុវត្ថិភាព​ជូន​ដល់​សមាជិក​ដែល​បម្រើ​ការងារ​ក្នុង​សាលាសង្កាត់​ព្រែកកំពឹស​ទាំងអស់ ក្នុង​គោលបំណង បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​កូ​វីដ​-១៩ ក្នុង​សហគមន៍ តាម​ការណែនាំ​របស់ ក្រសួងសុខាភិបាល ក៏ដូចជា អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ​កម្ពុជា “៣​ការពារ ៣​កុំ​” ផងដែរ​ពីព្រោះថា ការឆ្លង​រីក​រាលដាល​ដ៍​កាច​សាហាវ​នៃ​ជំងឺ​កូ​វីដ​១៩​ដែល​ឆក់​អាយុជីវិត​ពលរដ្ឋ​ខ្មែរ​ជាង​១០០០​នាក់​និង​ឆ្លង​ជាង​៦០០០០​នាក់​ហើយ​គិត​ត្រឹម​ថ្ងៃទី​១៦​កក្កដា​ឆ្នាំ​២០២១​នេះ​៕

ដោយ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម