ទីតាំង​ជាង ២០ កន្លែង​នៅក្រុង​ភ្នំពេញ ពាក់ព័ន្ធ​អ្នក​ឆ្លង​កូវីដ សូម​បងប្អូន​ប្រុង​ប្រយ័ត្ន
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ទីតាំង​ជាង ២០ កន្លែង​នៅក្រុង​ភ្នំពេញ ពាក់ព័ន្ធ​អ្នក​ឆ្លង​កូវីដ សូម​បងប្អូន​ប្រុង​ប្រយ័ត្ន

បានផុស

នៅ

អនុគណៈកម្មការ​ស្រាវជ្រាវ​ បាន​តាមដាន​ទីតាំង​ជាង ២០ កន្លែង​ ដែល​មាន​ពាក់ព័ន្ធ​អ្នក​ឆ្លងកូវី​ដ​។

ហាង​ Color Cup Riverside ដែលមានទីតាំងស្ថិតនៅផ្លូវទន្លេសាប សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ នៅថ្ងៃទី ៩ ខែកក្កដា​ ឆ្នាំ២០២១ ចាប់ពីម៉ោង ២០៖១០ អ្នកជំងឺកូវីដ១៩ បានចូលទៅហូបអាហារនៅ​ទីតាំងខាងលើនេះ។

ហាង​ មីហឹរកូរ៉េ ៧ កំរិត ដែលមានទីតាំងស្ថិតនៅផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។ នៅថ្ងៃទី១១ ខែកក្កដា​ ឆ្នាំ២០២១ ចាប់ពីម៉ោង ១៦៖២៥ ដល់ ១៧៖២0 អ្នកជំងឺកូវីដ១៩ មានគ្នា ២ នាក់ បានចូលទៅហូប​មីហឹរ​។

ផ្សារម៉ាក្រូ (Makro Market) សាខាភ្នំពេញថ្មី ដែលមានទីតាំងស្ថិតនៅផ្លូវលេខ​ ១០០៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ នៅថ្ងៃទី១១ ខែកក្កដា​ ឆ្នាំ២០២១ ចាប់ពីម៉ោង ១៦៖២៥ ដល់ ១៧៖២៥​ អ្នកជំងឺកូវីដ១៩ (#COVID-19) បានចូលទៅទិញទំនិញ។

អ្នកជំងឺកូវីដ១៩ (វិជ្ជមានថ្ងៃទី​ ១៤ កក្កដា) ម្នាក់បានប្រាប់ថា គាត់តែងតែទៅទិញម្ហូបនៅផ្សារទួលគោក ក្រោយចេញពីធ្វើការ​ មុនពេលត្រលប់ទៅបន្ទប់ជួល ដែលស្ថិតនៅ ភូមិ១៦ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។

អូភេន អាមសាឡន (Open Arms Beauty Salon)​ ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ ១៥៥ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន នៅថ្ងៃទី១០ ខែកក្កដា​ ឆ្នាំ២០២១ ចាប់ពីម៉ោង ១៤៖៥៥ អ្នកជំងឺកូវីដ១៩ បានចូលទៅទីតាំងខាងលើ។

ហាងសម្រស់ខ្មែរ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៤៦០ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន នៅថ្ងៃទី១០ ខែកក្កដា​ ឆ្នាំ២០២១ ចាប់ពីម៉ោង ១៤៖១៥ ដល់ ១៤៖៤៥ អ្នកជំងឺកូវីដ១៩ (#COVID-19) បានចូលទៅទីតាំងខាងលើ។

ផ្សារ អង្គរ (Angkor Market) សាខាទួលទំពូង ដែលមានទីតាំងស្ថិតនៅផ្លូវលេខ​ ៤៥៦ សង្កាត់ទួលទំពូង ខណ្ឌចំការមន។ នៅថ្ងៃទី១០ ខែកក្កដា​ ឆ្នាំ២០២១ ចាប់ពីម៉ោង ១៤៖០០ ដល់ ១៤៖១០​ អ្នកជំងឺកូវីដ១៩ បានចូលទៅទិញទំនិញ។

ហាង​ GOGOS ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង។ នៅថ្ងៃទី១០ ខែកក្កដា​ ឆ្នាំ២០២១ ចាប់ពីម៉ោង ១២៖៤០ ដល់ ១៣៖៥០​ អ្នកជំងឺកូវីដ១៩ (#COVID-19) បានចូលទៅហូបអាហារនៅ​ទីនោះ។

ផ្សារ បាយ័ន (Bayon Market) សាខាទួលគោក ដែលមានទីតាំងស្ថិតនៅផ្លូវលេខ​ ៣៣៧ សង្កាត់បឹងកក់២ ខណ្ឌ​ទួលគោក​ នៅថ្ងៃទី១០ ខែកក្កដា​ ឆ្នាំ២០២១ ចាប់ពីម៉ោង ១៦៖៣០​ អ្នកជំងឺកូវីដ១៩ (#COVID-19) មានគ្នា២នាក់ បានចូលទៅទិញទំនិញ។

ផ្សារទំនើប សូភើស៊្ទរ (Cambodian Superstore) ដែលមានទីតាំងស្ថិតនៅផ្លូវលេខ​ ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ នៅថ្ងៃទី១១ ខែកក្កដា​ ឆ្នាំ២០២១ ចាប់ពីម៉ោង ១៤៖៣០​ ដល់ម៉ោង ១៥៖០០ អ្នកជំងឺ កូវីដ១៩ (#COVID-19) មានគ្នា២នាក់ បានចូលទៅទិញទំនិញ។

ហាង វីន សូ (WINSOU) សាខាផ្សារដីហុយ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១០១៩ (ផ្លូវហាណូយ) សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ នៅថ្ងៃទី១១ ខែកក្កដា​ ឆ្នាំ២០២១ ម៉ោង ១៥៖០០ តទៅ អ្នកជំងឺកូវីដ១៩ មានគ្នា២នាក់ បានចូលទៅទិញទំនិញ។

គ្លូប៊ល ហៅស៍ (Global House) ដែលមានទីតាំងស្ថិតនៅ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី ១១ ខែកក្កដា​ ឆ្នាំ២០២១។

ធនាគារអភិវឌ្ឍន៍ជនបទ​ (Agricultural and Rural Development Bank) ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៧​ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី ១២ ខែកក្កដា​ ឆ្នាំ២០២១ អ្នកជំងឺ កូវីដ១៩ (#COVID-19) ជាច្រើននាក់គឺជាបុគ្គលិក។

ហាង Mini BBQ សាច់​អាំង​ទឹក​កាពិ​ ដែលមានទីតាំងស្ថិតនៅ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង​នៅថ្ងៃទី១០ ខែកក្កដា​ ឆ្នាំ២០២១ វេលាម៉ោង ១៩៖៥០ ដល់ ២០៖៣៥ មូលហេតុ៖ អ្នកជំងឺ កូវីដ១៩ មានគ្នា២នាក់ បានចូលទៅហូបអាហារ​។

អ្នកជំងឺ កូវីដ១៩ ជាច្រើននាក់​គឺជាបុគ្គលិកធ្វើការនៅការិយាល័យប្រតិបត្តិការ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ ​អិលអូអិលស៊ី (LOLC Microfinance) ដែលមានទីតាំងស្ថិតនៅផ្លូវ២៧១ ​សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ។

អ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកធ្វើការនៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ (AMK Microfinance) សាខាផ្លូវ ២៧១ ដែលមានទីតាំងស្ថិតនៅផ្លូវ២៧១ ​សង្កាត់ទំនប់ទឹក ខណ្ឌចំការមន។

ហាង សាគូរ៉ា ប៊ូហ្វេ (Sakura Buffet)​ សាខាផ្លូវមុនីវង្ស ដែលមានទីតាំងស្ថិតនៅផ្លូវមុនីវង្ស សង្កាត់បឹងកេងកង១ ខណ្ឌ​បឹងកេងកង។ នៅថ្ងៃទី០៩ ខែកក្កដា​ ឆ្នាំ២០២១ វេលាម៉ោង ១៩៖២៥ ដល់ ២០៖៤៥ អ្នកជំងឺ កូវីដ១៩ (#COVID-19) មានគ្នា២នាក់ បានចូលទៅហូបអាហារ​ប៊ូហ្វេនៅទីតាំងខាងលើនេះ។

អាជីវករ លក់ដូរនៅ ផ្សារបុរីពិភពថ្មី កំបូល តូប D7 ត្រូវបានធ្វើតេស្ដរកឃើញវិជ្ជមានមេរោគ​កូវីដ១៩។

អ្នកជំងឺកូវីដ១៩ ម្នាក់បានប្រាប់ថា គាត់តែងតែទៅទិញម្ហូបអាហារ នៅផ្សារស្ទឹងមានជ័យជាប្រចាំ។

ភោជនីយដ្ឋាន វីតឃីងហាវ (Viking House)​ សាខាទួលទំពូង ដែលមានទីតាំងស្ថិតនៅ ផ្លូវ ៤៣០ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន។ នៅថ្ងៃទី១០ ខែកក្កដា​ ឆ្នាំ២០២១ វេលាម៉ោង ១២៖០០ ដល់ម៉ោង ១២៖៥០ ថ្ងៃត្រង់ អ្នកជំងឺកូវីដ១៩ (#COVID-19) មានគ្នា ២នាក់ បានចូលទៅហូបអាហារ​នៅទីតាំងខាងលើនេះ។

ភោជនីយដ្ឋាន SUSHI HONDA ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៥៧ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកងចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី ១១ ខែកក្កដា​ ឆ្នាំ២០២១ អ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកធ្វើការខាងផ្នែកចុងភៅ។

ផ្សារច្បារអំពៅ ក្រោយរកឃើញក្រុម​សន្តិសុខ​ផ្សារ​ និង​អាជីវករ​ផ្សា​រមាន​វិជ្ជមានកូវីដ១៩ ​គណៈកម្មការ​គ្រប់គ្រង​ផ្សារ​ បានអំពាវនាវ​ដល់​បងប្អូន​ជា​ អាជីវករ​លក់ដូរ​ក្នុង និង​ក្រៅ​ផ្សារ​ទាំងអស់ទៅធ្វើតេស្ដ។​

ហាង S Liquor សាខាទួលទំពូង ដែលមានទីតាំងស្ថិតនៅផ្លូវលេខ​៤៣២ សង្កាត់បឹងត្របែក ខណ្ឌចំការមន។ នៅថ្ងៃទី៧ ខែកក្កដា​ ឆ្នាំ២០២១ វេលាម៉ោង ៨៖៥០ ដល់ម៉ោង ៩៖០៥ មូលហេតុ៖ អ្នកជំងឺ កូវីដ១៩ បានចូលទៅ​ទិញ​គ្រឿងស្រវឹង​។

បន្ទប់ថែទាំ វេជ្ជសាស្ត្រ គ្រូពេទ្យ ស៊ាង ហៃ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ នៅថ្ងៃទី៦ និងថ្ងៃទី៧ ខែកក្កដា​ ឆ្នាំ២០២១ មូលហេតុ អ្នកជំងឺ កូវីដ១៩ (#COVID-19) រួមជាមួយប្អូន២នាក់ទៀតបានជូនម្ដាយ មកចាក់ថ្នាំ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៥ នាទី មុន

កម្ពុជា​ទទួល​ដែក​រ៉ៃ​ និង កំណល់​បេតុង​ផ្លូវ​រថភ្លើង​ ដែល​ជា​ជំនួយឥតសំណង​របស់​រាជរដ្ឋាភិបាល​ថៃ​ជាង​៤ ម៉ឺន​តោន

ព័ត៌មានជាតិ៤០ នាទី មុន

រយៈ​៩​ខែ​ឆ្នាំ​២០២១ មាន​ជនរងគ្រោះ​ដោយសារ​មីន​ស្លាប់ ១០​នាក់​,​របួស​១៨​នាក់​និង​ពិការ​ចំនួន​៦​នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រគល់​រថយន្ត ២២៩​គ្រឿង ជូន​ម្ចាស់​វិញ​ដោយ​យោង​តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​សេដ្ឋកិច្ច​បាន​ចុះ​ហត្ថលេខា​ជាមួយ​វិទ្យាស្ថាន​នគរូបនីយកម្ម​និង​ឌី​សាញ​ស៊ិន​ជិន​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ

ព័ត៌មានជាតិ៤ ម៉ោង មុន

អតីត​យុទ្ធជន​ពិការ​ដោយសារ​សង្គ្រាម​១២​គ្រួសារ ​ទទួល​អំណោយ​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែត និង​លោកជំទាវ ពេ​ជ ចន្ទ​មុន្នី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services