Connect with us

ព័ត៌មានជាតិ

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់​ថវិកា ៥​ម៉ឺន​ដុល្លារ ជូន​កាកបាទក្រហម​នេ​ប៉ាល់ តាមរយៈ​សហព័ន្ធ​អន្តរជាតិ

បានផុស

នៅ

ភ្នំពេញ ៖ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បានផ្តល់​ថវិកា ៥​ម៉ឺន​ដុល្លារ​អាមេរិក ជូន​កាកបាទក្រហម​នេ​ប៉ាល់ តាមរយៈ សហព័ន្ធ​អន្តរជាតិ​នៃ​សមាគម​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម (​សហព័ន្ធ​អន្តរជាតិ​) ដើម្បី​ទិញ​សម្ភារ​បរិក្ខារ​ពេទ្យ និង​ស្បៀង ក្នុង​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ នៅ​ប្រទេស​នេ​ប៉ាល់​។ ថវិកា​ខាងលើ​នេះ ត្រូវ​បាន​ផ្ទេរ​តាមរយៈ​គណនី​ធនាគារ ពី​កាកបាទក្រហមកម្ពុជា ជូន​សហព័ន្ធ​អន្តរជាតិ កាលពី​ថ្ងៃទី ៩ ខែកក្កដា ឆ្នាំ​២០២១​កន្លងទៅនេះ​រួចរាល់​ហើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ​២០២១​ម្សិល​មិញ​នេះ កាកបាទក្រហមកម្ពុជា ក៏​បាន​ផ្តល់​ថវិកា​ចំនួន ១០​ម៉ឺន​ដុល្លារ​អាមេរិក ជូន​កាកបាទក្រហម​វៀតណាម តាមរយៈ ស្ថានទូត​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ប្រចាំ​នៅ​កម្ពុជា ដេ​ី​ម្បី​ចូលរួម​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩ ដែល​កំពុង​រាតត្បាត​ធ្ងន់ធ្ងរ​នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម​ផងដែរ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម