Connect with us

ព័ត៌មានជាតិ

ចៅសម្ដេចតេជោ ហ៊ុន សែន​ជិត ១០ នាក់​នឹងចាក់វ៉ាក់សាំងការ​ពារ​កូវីដ​មុនគេនៅថ្ងៃ១ សីហា

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ប្រាប់ឱ្យដឹងថា ចៅៗរបស់សម្ដេច ចំនួន​ជិត​ ១០ នាក់ ដែលដល់អាយុចាក់វ៉ាក់សាំង ហើយនឹងត្រូវចាក់មុនគេ នៅព្រឹកថ្ងៃទី ១ ខែសីហា ខាង​មុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍​ឆ្លើយតបនៅលើខ្ទង់ខមិន (Comment) ហ្វេសប៊ុកផ្លូវការថា “ច្បាស់ណាស់ចៅខ្ញុំជិត ១០ នាក់ដែលដល់​អាយុ​ចាក់ នឹងត្រូវចាក់មុនគេនៅព្រឹកថ្ងៃទី ១ ខែសីហា​ខែ​សី​ហាខាងមុខនេះ”។

យុទ្ធនាការ​ចាក់វ៉ាក់សាំង ដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី ១២ ដល់១៧ ឆ្នាំ នឹងត្រូវ​ចាប់​ផ្ដើម​នៅព្រឹក​ថ្ងៃ​ទី​១​ខែ សីហា​ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​របស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ហើយសម្ដេចក៏នឹងធ្វើសន្និសីទការសែតផងដែរ​ នៅវិមានសន្តិភាព។

សម្ដេចតេជោ ហ៊ុន សែន បានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់ក្មេង អាយុ ១២ ដល់ ១៧ ឆ្នាំ ដោយចាប់ផ្ដើមពីរាជធានីភ្នំពេញមុនគេ នឹងបន្តពង្រីកទៅតាមបណ្ដារខេត្ត-ក្រុង។

សម្តេចតេជោ នឹងនាំយកចៅៗរបស់សម្តេចទាំងអស់ដែលមានអាយុ១២-១៧ឆ្នាំ ទៅទទួលវ៉ាក់សាំង នៅថ្ងៃ​បើកយុទ្ធនាការចាក់វ៉ាក់សាំង ក្រៅពីចៅរបស់សម្ដេច ក៏នៅមានចៅៗ របស់ថ្នាក់ដឹកនាំសំខាន់ៗ ជាច្រើនទៀត ផងដែរ៕

ដោយៈ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម