Connect with us

ព័ត៌មានជាតិ

ប្រ​ជា​ពលរដ្ឋ​ជីក​ស្រះ​ចិញ្ចឹម​ត្រី​ប្រទះឃើញ​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​សល់​ពី​សម័យ​សង្គ្រាម​ រាយការណ៍​ជូន​សមត្ថកិច្ច​យក​មក​រក្សាទុក

បានផុស

នៅ

កំពង់ឆ្នាំង ៖ គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ទម្លាក់​ពីលើ​យន្តហោះ​មួយ​គ្រាប់​បន្សល់​ពី​សម័យ​សង្គ្រាម​កប់​ក្នុង​ដី​ត្រូវ​បាន​ប្រជាពលរដ្ឋ​ជីក​ស្រះ​ចិញ្ចឹម​ត្រី​ប្រទះឃើញ​ និង​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​នគរ​បាល​មូលដ្ឋាន​បន្ត​ទៅ​មន្ត្រី​ជំនាញ​ស៊ីម៉ាក់​បន្ទាន់​ដើម្បី​មក​យក​រក្សាទុក​បំផ្លាញ​ចោល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណី​ប្រទះឃើញ​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ខាងលើ​នេះ​ បាន​កើត​ឡើង​នៅ​ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ​នៅ​តំបន់​អូរ​តា​យស់ ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូរ​ណ៌ ។

មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​មូល ដ្ឋា​ន ឃុំ​ត្រពាំង​ចាន់ បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០២១ថា ប្រភេទ​គ្រាប់​ទម្លាក់​ពីលើ​យន្ត ហោះ​នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​ជីកដី​ធ្វើ​ស្រះ បាន​ប្រទះឃើញ​ជម្រៅ​៣ ម៉ែត្រ​កន្លះ កប់​ក្នុង​ដី ដែល​បន្សល់​ពី​សម័យ​ស​ង្គ្រា​ម លន់​ណុល ហើយ​បាន​រត់​មក​រាយការណ៍​ឲ្យ​សមត្ថ​កិច្ច​ប៉ុស្តិ៍​នគរ​បាល​មូលដ្ឋាន ហើយ​មន្ត្រី​ប៉ុស្តិ៍​ក៏បាន​យ​ការណ៍​ទៅ​កម្លាំង​ជំនាញ​ស៊ី​ម៉ាក់​ចុះមក​ដោះ​យក​ទៅ​រក្សាទុក​នៅ​កន្លែង​មាន​សុវត្ថិភាព​ដើម្បី​រក្សាទុក​កម្ទេច​ចោល។ ដោយ​ឡែក នៅ ក្នុង​ខែកក្កដា នេះ​ក្នុង​តំបន់​អូរ​តា​យូរ​សមត្ថកិច្ច​យក​បាន​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន​២​គ្រាប់​ផងដែរ។

សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ នៅពេល​ជួបប្រទះ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅទីណា​ក៏ដោយ​សូមកុំ​ប៉ះពាល់​ ហើយ​ប្រញាប់​រាយការណ៍​មកកាន់​អាជ្ញាធរ​មូលដ្ឋាន​ឬក៏​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ដែល​នៅ​ជិត​ជាបន្ទាន់ ដើម្បី​រាយការណ៍​ទៅ​មន្ត្រី​ស៊ីម៉ាក់​ចុះទៅ​យក​ឲ្យ​បាន​ទាន់ពេលវេលា​ជៀសវាង នាំ​ឲ្យ​គ្រោះថ្នាក់​ជាយ​ថា ហេតុ​ណាមួយ​កើតឡើង៕

ដោយ ៖ ឈៀង​ថា​រិ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម