ព័ត៌មានជាតិ
ចាប់រថយន្ត១គ្រឿង លួចដឹកមាន់រស់ ចំនួន៧០០ក្បាល ពីប្រទេសថៃ ដោយគ្មានលិខិតអនុញ្ញាត
(បន្ទាយមានជ័យ)៖ រថយន្ត១គ្រឿង ម៉ាក HYUNDAI ពណ៌ស ជាប្រភទរថយន្តដឹកទំនិញ ចំណុះ៥តោន ពាក់ស្លាកលេខភ្នំពេញ ៣B ៤៩៤២ បានលួចដឹកមាន់រស់ ចំនួន៧០តាកា ស្មើនឹង៧០០ក្បាល ចេញពីប្រទេសថៃ ត្រូវ បានកម្លាំងរបស់លោកតាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុក ជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលមានដើមកំណើតពីសត្វ និងបានសហការជាមួយក្រុមការងារអន្តរាគមន៍ បង្ក្រាបបទល្មើសចលនាសត្វ របស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្ត ចុះស្ទាក់ចាប់បាន នៅចំណុចច្រកខ្លាងាប់ ភូមិខ្លាងាប់ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១០យប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១។
លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យបាល នៃមន្ទិរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងថា ក្រោយពីឃាត់រថយន្តនោះបានហើយ កម្លាំងចម្រុះបានធ្វើការឆែកឆេ ក្នុងរថយន្តបានឃើញសត្វមាន់រស់ ចំនួន៧០តាកា ស្មើនឹង៧០០ក្បាល ដែលនាំចូលពីប្រទេសថៃ តាមច្រករបៀងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ឆ្ពោះទៅចែកចាយនៅរាជធានីភ្នំពេញ ដោយពុំមានលិខិតអនុញ្ញាតអ្វីទាំងអស់។
បើតាមលោក ហ៊ុយ ទូច បន្ទាប់ពីមន្រ្តីជំនាញ ឃាត់ពិនិត្យរួចរាល់ហើយ បាននាំយករថយន្តល្មើសខាងលើ និងម្ចាស់រថយន្ត ទៅកាន់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ដើម្បីបង្ខាំងទុកនៅកន្លែងចត្តាឡីស័ក ការិយាល័យស្ថិតនៅក្នុងបរិវេណ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តនីតិវិធីច្បាប់ និងចាត់ការតាមវិធាន ពេទ្យសត្វជាបន្តទៀត៕ (ដោយ)៖ វ៉ាន់ ណាង





-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកស្លាប់និងរបួសនៅអ៊ីស្រាអែលកើនឡើងយ៉ាងគំហុក ខណៈអ៊ីរ៉ង់បាញ់ស្រោចមីស៊ីល