Connect with us

ព័ត៌មានជាតិ

មន្ត្រី​ការិយាល័យ​ផលិតកម្ម​និង​ប​សុព្យាបាល​ នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ចុះ​ចាក់​ថ្នាំ​បង្ការ​ដល់​សត្វ​គោក្របី ដែល​កំពុង​កើត​ជំងឺ​ដុំ​ពក​ចាប

បានផុស

នៅ

កំពង់ឆ្នាំង ៖ មន្ត្រី​ការិយាល័យ​ផ​លិត​កម្ម​និង​បសុព្យាបាល នៃ​មន្ទីរ​ក​សិកម្ម​ខេត្តកំពង់ឆ្នាំង​នៅ​ថ្ងៃទី២៨ និង ២៩ ខែកក្កដា ឆ្នាំ២០២១​នេះ បាន​ចុះ​ចាក់ ថ្នាំ​បង្ការ​ជំងឺ​សត្វ​គោក្របី​ប្រជា​ពលរដ្ឋ​ដែល​កំពុង​មាន​ជំងឺ​ដុំ​ពក​ចាប​នៅ​បណ្តា​ឃុំ​មួយចំនួន​ក្នុងស្រុក​បរិបូរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុប្រធាន​ការិយាល័យ​លទ្ធកម្ម​និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខា ប្រមា​ញ់​ខេត្តកំពង់ឆ្នាំង លោក ហ៊ុន​លី បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃទី​២៩​នេះ​ថា ក្រោយពី​ទទួលបាន​សេចក្តី​រាយការណ៍​របស់​ប្រជាពលរដ្ឋ​នៅ​បណ្ដា​ឃុំ​មួយចំនួន​ក្នុងស្រុក​បរិបូរណ៍​និង ស្រុក​ទឹកផុស លើ​ករណី​មាន​សត្វ​គោក្របី​របស់ ពួកគាត់​បានចេញ​រោគសញ្ញា​ចំឡែក​ដោយមាន​ដុំ​ពក​នៅលើ​ស្បែ ក​ហើយ​ក្នុងពេល​ថ្មីៗ​នេះ ។ នៅ​ថ្ងៃទី​២៨ និង ២៩​នេះ មន្ត្រី​ការិយាល័យ​ផលិតកម្ម​និង​ប សុ​ព្យាបាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់ និង​នេ​សាទ​ខេត្តកំពង់ឆ្នាំង បាន​ចុះ​ទៅ​ពិនិត្យ​ធ្វើការ​ព្យាបាល​សត្វ​គោក្របី​របស់​ជូន​បងប្អូន​ប្រជា ពលរដ្ឋ​អោយ​រួច ផុតពី​ជំងឺឆ្លង​ខាងលើ​នេះ ព្រោះ​សត្វ​គោក្របី​ដែលជា​កម្លាំង​អូសទាញ​ដ៏​សំខាន់​មួយ​ផងដែរ។

លោក ហ៊ុន​លី បាន​អោយដឹងទៀតថា មន្ត្រី​បសុព្យាបាល​បាន​ចុះ​តាមដាន​ដល់​មូល​ដ្ឋាន​ព្រមទាំង​ធ្វើការ​ផ្សព្វ​ផ្សាយ​នៃ​ការទប់ស្កាត់​ជំងឺ​ដុំ​ពក ដោយ​បាន​ពិនិត្យឃើញ​នៅក្នុង​ឃុំ​អញ្ចាញ​រូង ស្រុក​បរិបូរណ៍ នៅ​លើ​១៥​គ្រួសារ ដែលមាន​សត្វ​គោ​ចំនួន​៤៩​ក្បាល ក្នុងនោះ​រកឃើញ​គោ​ដែលមាន​កើតរោគ​សញ្ញា​ដុំ​ពក​ចាប​ចំនួន ៣៧​ក្បាល ហើយ​គិត​ចាប់តាំងពី​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២១​រហូតមកដល់​ថ្ងៃទី​២៩ នេះ បាន ចុះ​ដល់​ចំនួន​១៨៩​គ្រួសារ ដែលមាន​សត្វ​គោ ក្របី សរុប ចំនួន ១២១៥ ក្បាល ក្នុងនោះ​រកឃើញ​គោ​ឈឺ​ចំ​នួន​៣៩៣​ក្បាល កំពុង​ព្យាបាល​ចំ​នួន​២៦៨​ក្បាល និង​ព្យាបាល​អោយ​ជាសះស្បើយ​ចំ​នួន​១២៤​ក្បាល និង​ព្យាបាល​មិនជា​ងាប់ ០១​ក្បាល។

​លោក​អនុប្រធាន​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​ថែទាំ​និង​តាមដាន​សុខភាព​របស់​គោ ក្របី ហើយ​ធ្វើ​អនាម័យ​សំអាត​ទ្រុង និង​ដាក់​ចំណី​អោយបាន​ត្រឹម ត្រូវ ទើប​អាច​ជៀស​ផុត​ពី​រោគសញ្ញា​ផ្សេងៗបាន។ និង​ប្រសិន បើ​កើតមាន​រោគសញ្ញា​នៅ​លើ​សត្វ​គោ ក្របី ប្លែក​គួរ​ឲ្យ​សង្ស័យ​ត្រូវ​រាយការណ៍​ជាបន្ទាន់​ដល់​អាជ្ញាធរ​ដើម្បី​ជួយ​អន្តរាគមន៍​ជូន​បងប្អូន​បាន​ទាន់​ពេលវេលា៕

ដោយ ៖ ​ឈៀង​ថា​រិ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម