សុំ​សោ​មិនបាន​ប្តី​យក​កាំបិតបុ័ង តោ​កាប់​ប្រពន្ធ ​របួស​១៥០​ថ្នេរ​រួច​ចាក់​ពោះ​ខ្លួនឯង ​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

សុំ​សោ​មិនបាន​ប្តី​យក​កាំបិតបុ័ង តោ​កាប់​ប្រពន្ធ ​របួស​១៥០​ថ្នេរ​រួច​ចាក់​ពោះ​ខ្លួនឯង ​

បានផុស

នៅ

ជនសង្ស័យ​ជា​ប្តី ខឹង​យក​សោ​របង​ផ្ទះ​ពី​ប្រពន្ធ​មិនបាន ទាញ​កាំបិតបុ័ងតោ​កាប់​ទៅលើ​ប្រពន្ធ​ខ្លួនឯង បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​ដេរ​១៥០​ថ្នេរ រួច​យក​កូនកាំបិត​ទៅ​ចាក់​ពោះ​ខ្លួនឯង​ចំនួន​២​កាំបិត​បន្ថែមទៀត បណ្ដាល​ឲ្យ​រងរបួស​ដេរ​៧​ថ្នេរ ដែល​ហេតុ​ការ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៧ និង​៥៥​នាទី កាល​ពី​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០២១ ស្ថិតក្នុង​ភូមិ​ទួល​លាប ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីនគរបាល​ស្រុក​អង្គស្នួល​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ រៀម សុខលី ភេទ​ស្រី អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ​។ ចំណែក​ជនសង្ស័យ​ឈ្មោះ យ៉ុង សុវណ្ណ​រ៉ា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ទួល​លាប ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ វត្ថុតាង​ចាប់យក កាំបិត​ចុង​ស្រួច​ចំនួន​០២​ដើម​។

​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា កន្លងមក​ជនសង្ស័យ​ជា​មនុស្ស​មាន​សតិ​មិន​គ្រប់គ្រាន់​(​ជំងឺ​សតិអារម្មណ៍​) លុះ​មកដល់​ថ្ងៃខែ​វេលា​ម៉ោង​កើតហេតុ ជនសង្ស័យ​និង​ជនរងគ្រោះ​(​ជា​ប្ដី​នឹង​ប្រពន្ធ​) បាន​នៅផ្ទះ​ជាមួយគ្នា បន្ទាប់មក​ជនសង្ស័យ​បាន​សូម​ជនរងគ្រោះ​យក​សោ​ទ្វារ​របង​ផ្ទះ​ ដើម្បី​ចាក់សោ​ទ្វារ​ហើយ​ចេញ​ទៅ​រក​ម្ដាយ​នៅ​កន្លែងធ្វើការ​ងារ ដោយ​ជនរងគ្រោះ​មិន​ព្រម​ឲ្យ​កូនសោ​ទ្វារ ទើប​ជនសង្ស័យ​ខឹង​ក៏​ស្រែក​ឡូឡា​រករឿង ហើយ​បាន​ទាត់​ជនរងគ្រោះ​ចំនួន​០៣​ជើង បន្ទាប់មក​បាន​ទាញយក​កាំបិត​មក​កាប់​ក្បាល​ជនរងគ្រោះ​ចំនួន​០៤​កាំបិត និង​កាប់​ចំ​ដៃស្ដាំ​ចំនួន​០១​កាំបិត បណ្ដាល​ឲ្យ​រងរបួស​ដេរ​ចំនួន​១៥០​ថ្នេរ ក្រោយពី​ជនសង្ស័យ​ធ្វើ​សកម្មភាព​រួចហើយ បាន​ផ្លោះ​តាម​របង​ខាងក្រោយ​ផ្ទះរ​ត់ទៅ​អង្គុយ​កណ្ដាល​វាលស្រែ​។

​ក្រោយពី​សមត្ថកិច្ច​ទទួល​ព័ត៌មាន​ពី​គ្រួសារ​ជនរងគ្រោះ ភ្លាម​នោះបាន​ចុះ​ទៅដល់​កន្លែង​កើត​ហេតុ ហើយ​បាន​រក​ឃើញ​ជនសង្ស័យ​នៅ​អង្គុយ​កណ្ដាល​វាលស្រែ បាន​យក​កាំបិត​ចាក់​ពោះ​ខ្លួនឯង​ចំនួន​០២​កាំបិត​ដេរ​ចំនួន​០៧​ថ្នេរ ហើយ​សមត្ថកិច្ច​ចូល​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​និង​វត្ថុតាង ​ដើម្បី​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ព្យាបាល និង​សួរនាំ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទ៖ ឧ​ត្ត​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទី មុន

ម៉ាឡេស៊ី រកឃើញថា វ៉ាក់សាំង Sinovac មានប្រសិទ្ធភាពខ្ពស់ប្រឆាំងការឈឺធ្ងន់

ព័ត៌មានជាតិ៨ នាទី មុន

គម្រោងហិរញ្ញប្បទានឥតសំណងសម្រាប់ការពារទឹកជំនន់ និងការកែលម្អប្រព័ន្ធប្រឡាយ-លូ ភ្នំពេញ ជំហានទី៤ បានបញ្ចប់

ព័ត៌មានជាតិ៨ នាទី មុន

មន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងចុះចាក់វ៉ាក់សាំងការពារជំងឺដុំពក​លើស្បែកសត្វគោ ក្របី ចំនួន​៣០០​ក្បាល

ព័ត៌មានជាតិ១២ នាទី មុន

សត្វគោ និងក្របី ៣០០ក្បាល បានចាក់វ៉ាក់សាំង ការពារជំងឺដុំពកលើស្បែក នៅឃុំពេជចង្វា ខេត្តកំពង់ឆ្នាំង

អាជីព១៦ នាទី មុន

គ្រប់គ្រងអាជីវកម្មបែប Micromanagement មុន -ក្រោយ នឹងដួលរលំឆាប់

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services