ទឹក​ស្ទឹង​សង្កែ​បាន​ហក់​ឡើង​ជាង១២ម៉ែត្រ​ ខណៈ​តំបន់​ប៉ែក​ខាង​លើ​មានភ្លៀងធ្លាក់បន្តបន្ទាប់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ទឹក​ស្ទឹង​សង្កែ​បាន​ហក់​ឡើង​ជាង១២ម៉ែត្រ​ ខណៈ​តំបន់​ប៉ែក​ខាង​លើ​មានភ្លៀងធ្លាក់បន្តបន្ទាប់

បានផុស

នៅ

គិតត្រឹមម៉ោង៩:១៥នាទីព្រឹកថ្ងៃទី៣១ ខែ​កក្កដា​នេះ​ទឹក​ស្ទឹង​សង្កែ​ខេត្ត​បាត់​ដំបង​បាន​ហក់​ឡើង​កម្ពស់​ដល់ជាង ១២ម៉ែត្រ ខណៈ​​កាល​ពី​ថ្ងៃ​ទី៣០ ​ខែ​កក្កដា​ម្សិលមិញបានឡើង​កម្ពស់​ទឹក៨,៧០ម៉ែត្រ​ដែល​​ការ​ជន់​ឡើង​យ៉ាង​លឿនបែប​នេះអាជ្ញាធរ​ក៏​បាន​ណែនាំ​ដល់​ពលរដ្ឋឲ្យ​មានការ​យក​ចិត្តទុកដាក់​ខ្ពស់​ជាមួយកូន​ចៅតូចៗ​ផង​ដែរ​កុំ​ឲ្យ​ចុះ​លេង​ទឹក​ក្រែង​បង្ក​ជាគ្រោះ​ថ្នាក់​ពេល​ដែល​កម្លាំង​ទឹក​កំពុង​ហូរ​ខ្លាំង​បែប​នេះ។​ កម្ពស់​ទឹក​​ប្រកាស​អាសន្ន​ ១៣​ម៉ែត្រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជន់ឡើងទឹកស្ទឹងសង្កែជាបន្តបន្ទាប់នេះ តាម​ការ​គូស​បញ្ជាក់​ពី​លោក​ឡុង​ ផល​គុណ​ប្រធាន​មន្ទីរ​ធនធាន​ទឹក​ និង​ឧត្តនិយមខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងថា​ស្ថានភាព​ជំនន់​ទឹក​ស្ទឹងសង្កែ​អាច​ហក់​ជន់​ឡើង​បន្ថែម​ទៀត​​ដោយ​សារ​តែ​នៅ​ប៉ែក​ខាង​លើ​នៃ​ខេត្តបាត់ដំបង​កំពុង​មាន​ភ្លៀង​ធ្លាក់​ជា​បន្ត​បន្ទាប់​ទើប​ធ្វើ​ឲ្យខាងជំនាញ​បើកទ្វារទំនប់ទឹកអាងពហុបំណង​សេកសក​នៅ​ក្នុង​ស្រុករតនមណ្ឌល​ខេត្តបាត់ដំបងដើម្បីទម្លាក់ទឹកឲ្យចុះ​មក​ផ្នែកខាងក្រោមក្នុងស្ទឹងសង្កែទើបធ្វើឲ្យកម្ពស់ទឹកស្ទឹងសង្កែមានការជន់ឡើងយ៉ាងឆាប់បើពុំនោះទឹកក្នុងអាងនឹងបង្កជាគ្រោះដល់ប្រជាកសិករក្នុងតំបន់និងលេចផលដំណាំផ្សេងៗផង។

លោកប្រធានមន្ទីរបន្តថា​ទឹក​ស្ទឹង​សង្កែ​អាច​បន្ត​ជន់​ឡើង​ថែមទៀត​ប្រសិន​បើ​ស្ថានភាព​ទឹក​ភ្លៀង​នៅ​ផ្នែក​ខាង​លើនៅតែបន្តធ្លាក់ថែមទៀតដែលបង្កឲ្យទឹកក្នុងអាង​មានកម្រិតខ្ពស់​ហើយ​នៅ​បន្ត​បើក​ទម្លាក់​ចូល​ស្ទឹក​សង្កែ​ដែល​ធ្វើ​ឲ្យ​ស្ទឹង​សង្កែ​កាន់​តែមាន​កម្ពស់​ទឹក​ខ្ពស់​រហូត​អាច​ឈាន​ដល់​ប្រកាស​អាសន្ន​​ក៏​ថា​ បាន​បើ​សិន​ជា​ផ្នែក​ខាង​លើ​នៅ​តែ​បន្ត​ធ្លាក់​ភ្លៀង។

កត្តា​ខាង​លើ​បែប​នេះ​ហើយ​ដែល​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​ស្ទឹងសង្កែជន់​ឡើង​ហើយ​ក្នុង​ឆ្នាំ​២០២១នេះ​គឺ​ទឹក​ស្ទឹង​សង្កែ​ខេត្ត​បាត់​ដំបង​មាន​ការ​ជន់​ឡើង​តាម​រយះ​ជំនន់​ទឹក​ភ្លៀង​ជា​លើក​ទី​០២​ហើយ​នៅ​ក្នុង​រដូវវស្សា៕

អត្ថបទ៖​សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ដឹង​មូលហេតុ​អំពី​យុវជន​វ័យ​១៥​ឆ្នាំ​បាន​ធ្វើ​អត្តឃាត​ចង.ក​សម្លាប់​ខ្លួន​ទាំង​ខ្លួន​នៅ​វ័យក្មេង

កីឡា៧ ម៉ោង មុន

ពិតជា​ខ្លាំង​មែន​! Superbon ផ្ដួល Petrosyan យក​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង ONE Featherweight ត្រឹម​ដើម​ទឹក​ទី​២

ជីវិតកម្សាន្ដ១០ ម៉ោង មុន

ភាព​ល្បី​រន្ទឺ​របស់​លោកស្រី ឌី សា​វ៉េ​ត ធ្វើ​ឲ្យ​លេច ធ្លោ​ក្នុងសង្គម​ថៃ​កាលពី​ទសវត្ស​៧០

ព័ត៌មានជាតិ១០ ម៉ោង មុន

ឃាត់ខ្លួន​ជនជាតិ​ថៃ ៧នាក់ ដែល​មកពី​ខេត្ត​សមុទ្រ​ប្រា​កាន បម្រុង​លប​ឆ្លងដែន​មក​ធ្វើការ​នៅក្នុង​ប្រទេស​កម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

រថយន្ត ​ម៉ូតូ​ និង​កង់​បី​សរុប​៧​គ្រឿង បុក​រុញ​បន្ត​គ្នា​របួស​ធ្ងន់ធ្ងរ​២​នាក់

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services