ក្រសួង​ប្រៃសណីយ៍​ ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ឧបាយកល​បោក​លួចយក​គណនី​ ហ្វេសបុក និង​ព័ត៌មាន​ធនាគារ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ក្រសួង​ប្រៃសណីយ៍​ ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ឧបាយកល​បោក​លួចយក​គណនី​ ហ្វេសបុក និង​ព័ត៌មាន​ធនាគារ

បានផុស

នៅ

ភ្នំពេញ ៖ នាថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ២០២១នេះ ក្រសួងប្រៃសណីយ៍​និង​ទូរគមនាគមន៍​ បាន​ធ្វើ​ការ​ប្រកាសឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ឧបាយកល បោកបញ្ឆោត​ ក្នុងការលួច​គណនី​ ហ្វេសបុក និង ព័ត៌មាន​គណនី​ធនាគារ តាមរយៈ ការ​បោក​បញ្ឆោត​ដោយ​ចោរ​បច្ចេកវិទ្យា (Hackers) ឬ​អ្នក​បោក​ប្រាស់​បាន​បង្កើត​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ​ដោយមាន ដាក់​រូបភាព និង​ឈ្មោះ មើលទៅ​ហាក់ដូចជា​សារ​របស់​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ក្នុង​គោលដៅ​បោក​បញ្ឆោត​អ្នកប្រើប្រាស់​ជាពិសេស​ទៅលើ​អ្នក​ប្រកប​អាជីវកម្ម​អន​ឡាញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍បាន​បន្តថា សូម​ជម្រាបជូន​សាធារណជន​អំពី​ឧបាយកល​បោក​បញ្ជោត និង​វិធាន​ការបង្ការ​ដូចខាងក្រោម​៖

*​ឧបាយកល​បោក​បញ្ឆោត​

​ការបោក​បញ្ឆោត​នេះ​ធ្វើឡើង​តាមរយៈ​ការជូនដំណឹង​ទៅ​ម្ចាស់​ទំព័រ​ហ្វេ​ស​ប៊ុ​កថា “​ទំព័រ​ហ្វេ​ស​ប៊ុ​ក​នោះបាន ប្រព្រឹត្ត​ខុស​ទៅនឹង​គោលការណ៍​របស់​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​កពាក់​ព័ន្ធ​នឹង​ការរំលោភបំពាន​ផ្សេងៗ​។ ដើម្បី​ពិនិត្យ​បញ្ហា​សុវត្ថិភាព និង​បញ្ជាក់​អត្តសញ្ញាណ​ម្ចាស់​ទំព័រ​ត្រូវ​ចុច​តំណ​ភ្ជាប់​និង​ធ្វើតាម​ការណែនាំ បើ​មិន​ដូច្នេះ​ទេ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក នឹង​បិទ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​នោះ​ចោល​តែម្តង​”​។

នៅពេល​ម្ចាស់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ចុច​លើ​តំណ​ភ្ជាប់ នឹង​មានការ​តម្រូវ​ឲ្យ​បញ្ចូល ព័ត៌មាន​សំខាន់ៗ​ដូចជា ឈ្មោះ ពាក្យ​សម្ងាត់​គណនី​ហ្វេ​ស​ប៊ុ​ក ឬ​/​និង​ព័ត៌មាន​គណនី​ធនាគារ ជាដើម​។ បន្ទាប់មក​ចោរ​ព័ត៌មានវិទ្យា ធ្វើការ​លួច​យក​គណនី​ហ្វេ​ស​ប៊ុ​ក ទំព័រ​ហ្វេ​ស​ប៊ុ​ក ព្រមទាំង​អាច​ប្រើប្រាស់​ព័ត៌មាន​គណនី​ធនាគារ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នានា​នៅ​លើ​ហ្វេ​ស​ប៊ុ​ក ឬក៏​អាច​ឈានទៅ​ចំណាយ​ទិញ​ទំនិញ​ផ្សេងៗ​ទៀត​។

*​វិធានការ​បង្ការ​

– សូម​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការបន្លំ​ដោយ​ប្រាប់ថា «​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​អ្នក​ខុស​ទៅនឹង​គោលការណ៍ នានា​របស់​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​» ដែល​តម្រូវឱ្យ​មានការ​ចុច​ទៅលើ​តំណ​ភ្ជាប់ (Link) ដើម្បី​បំពេញ​ព័ត៌មាន ព្រោះ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​មិន​ទាមទារ​ការបញ្ជាក់ ដោយ​បំពេញ​ព័ត៌មាន​ដូច​រៀបរាប់​ខាងលើ​ទេ

– ធ្វើការ​ត្រួតពិនិត្យ​វេ​ប​សាយ ទំព័រ​ហ្វេ​ស​ប៊ុ​ក ឬ​តំណ​ភ្ជាប់​នានា​ឱ្យបាន​ច្បាស់លាស់​មុននឹង​ចុច​បើក​មើល ឬ​បញ្ចូល​ព័ត៌មាន​សំខាន់ៗ​តាម​ការទាមទារ​

– គួរប្រើ​ប្រាស់​មុខងារ​កា​ត​សិប្បនិម្មិត (Virtual Credit/Debit Card) និង​កំណត់​ទំហំ​សាច់ប្រាក់​សម្រាប់ ការចាយវាយ​មិន​លើស​បរិមាណ​សមស្រប​មួយ​

– ពិនិត្យមើល​ការជូនដំណឹង​អំពី​ការធ្វើ​ប្រតិបត្តិ​ការចំណាយ​អន​ឡាញ​ឱ្យបាន​ទៀងទាត់ ប្រសិនបើ​មាន ការចំណាយ​ខុស​ប្រក្រតី​ណាមួយ​អ្នក​ត្រូវ​ទាក់ទង​ទៅ​ធនាគារ​ជាបន្ទាន់ ដើម្បី​ស្វែងរក​ជំនួយ និង​ដំណោះស្រាយ​។

សម្រាប់​ព័ត៌មាន​បច្ចេកទេស​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អ្នកប្រើប្រាស់​អាច​ស្វែងយល់​បន្ថែម​ក្នុង​គេហទំព័រ​របស់«​ការិយាល័យ​ឆ្លើយតប​បញ្ហា​បន្ទាន់​នៃ​កុំព្យូទ័រ (CamCERT)» នាយកដ្ឋាន​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន នៃ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ដែល​មាន​អាសយដ្ឋាន www.camcert.gov.kh ឬ​រាយការណ៍ ឬ​សុំ​ជំនួយ បច្ចេកទេស បន្ថែម​លើ​ករណីនេះ តាមរយៈ​អ៊ី​ម៉ែ​ល [email protected] ឬ​ទូរ​សព្ទ​លេខ ០២៣ ៧២២ ៣៩១ / ០១៦ ៨៥១ ៦៧៨៕

កែសម្រួលដោយ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២ ម៉ោង មុន

តារា​សិច​ស៊ី សេង សូ​ណា បញ្ជាក់​អាការៈ​ជំងឺ​ក្រោយ​ឆ្លង​កូ​វីដ​-១៩​បាន​១៨​ថ្ងៃ​

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ ៖​ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ជា​សាកល​គឺជា​សិទ្ធិ​មួយ​ដែល​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​

ព័ត៌មានជាតិ៣ ម៉ោង មុន

កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត នាំយក​អំណោយជូន​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​ដោយសារ​កូ​វីដ

ព័ត៌មានជាតិ៣ ម៉ោង មុន

តុលាការ​កំពូល​នឹង​កាត់ទោស​លោក​ឡាយ វណ្ណៈ នៅ​ព្រឹកស្អែក​នេះ

នយោបាយ៤ ម៉ោង មុន

លោក កឹម សុខា​ ៖ ក្នុង​រដូវ​កាន់បិណ្ឌ​ឆ្នាំនេះ ជំងឺ​កូ​វីដ​-១៩​នៅតែ​រីក​រាលដាល​គួរ​ឲ្យ​ព្រួយបារម្ភ​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services