ព័ត៌មានជាតិ
លោកស្នងការ ស ថេត ណែនាំមន្ត្រីនគរបាល ត្រូវលើកទូរស័ព្ទ ពលរដ្ឋគ្រប់ពេល
លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់មន្ត្រីនគរបាលចំណុះឲ្យស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញទាំងអស់ ត្រូវបម្រើសេវាទូទៅ ជូនប្រជាពលរដ្ឋឲ្យបានល្អ ជាពិសេសត្រូវលើកទូរស័ព្ទ របស់ប្រជាពលរដ្ឋគ្រប់ពេលវេលា ហើយប្រសិនបើមន្ត្រីរូបណាមិនលើកទូរស័ព្ទ អាចទាក់ទងមកកាន់លេខទូរស័ព្ទស្នងការផ្ទាល់ ឬក៏ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស។
ការណែនាំយ៉ាងដូច្នេះ គ្រាដែលលោកឧត្តមសេនីយ៍ឯក ស ថេត បានដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដា និងទិសដៅការងារសម្រាប់ខែសីហា ឆ្នាំ២០២១ ដោយក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីលោក លោកស្រីស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការនគរបាលខណ្ឌទាំង១៤ រួមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ក្នុងកិច្ចប្រជុំនេះលោកស្នងការ បានកោតសរសើរ ដល់កងកម្លាំងទាំងអស់ ដែលបានខិតខំលះបង់ បំពេញភារកិច្ចជូនជាតិ ជូនអង្គភាព ជាពិសេសបម្រើប្រជាពលរដ្ឋ ទាំងយប់ទាំងថ្ងៃ ដោយមិនខ្លាចនឿយហត់ឡើយ ដូចជា៖ ការល្បាត ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ការការពារប្រតិភូជាតិ-អន្តរជាតិ ជាពិសេសការអនុវត្តបម្រាមគោចរ នៅពេលយប់រយ:ពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ចាប់ពីម៉ោង៩ និង០០នាទីយប់ ដល់ម៉ោង៣ និង០០នាទីទៀបភ្លឺ ក៏ដូចជាការខិតខំបម្រើ សេវាជូនប្រជាពលរដ្ឋ បានយ៉ាងល្អប្រសើរ។
ជាកិច្ចបញ្ចប់ លោកឧត្តមសេនីយ៍ឯក ស ថេត បានសង្កត់ធ្ងន់ដល់មន្ត្រីទាំងអស់ ត្រូវបម្រើសេវាទូទៅជូនប្រជាពលរដ្ឋឲ្យបានល្អ ជាពិសេសលោក-លោកស្រីស្នងការរង ទទួលដឹកនាំតាមបណ្តាខណ្ឌ លោកអធិការខណ្ឌទាំង១៤ និងលោកនាយប៉ុស្តិ៍ទាំងអស់ ត្រូវតែយកចិត្តទុកដាក់តាមដានព័ត៌មាន ត្រូវតែឆ្លើយតប ដោះស្រាយបញ្ហាប្រឈម និងចាត់វិធានការ ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័សបំផុត ២៤/២៤ម៉ ជាពិសេសត្រូវលើកទូរស័ព្ទ របស់ប្រជាពលរដ្ឋគ្រប់ពេលវេលា។ បើមន្ត្រីរូបណា មិនលើកទូរស័ព្ទ ប្រជាពលរដ្ឋសូមទាក់ទងមកលេខ លោកស្នងការ៖ 012 203 777 និងលេខក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស៖ 069 516 999៕ (ដោយ)៖ ឃួន សុភ័ក្រ



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


