ព័ត៌មានជាតិ
សង្កាត់ទាំង១០៥ ត្រូវចុះណែនាំពលរដ្ឋនាំកុមារនិងយុវវ័យទៅចាក់វ៉ាក់សាំង និងកុំល្មើសបម្រាមគោចរ
អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការរាជធានីភ្នំពេញ លោក ឃួង ស្រេង បានដាក់បទបញ្ជាទៅគណៈបញ្ជាការឯកភាពសង្កាត់ទាំង១០៥ ពិសេសចៅសង្កាត់តែម្តង ត្រូវចុះផ្ទាល់ដល់មូលដ្ឋានរបស់ខ្លួន ដើម្បីធ្វើការណែនាំអោយប្រជាពលរដ្ឋនាំកូនចៅដែលជាកុមារនិងយុវវ័យអាយុ១២ទៅ១៧ឆ្នាំទៅចាក់វ៉ាក់សាំងអោយបានគ្រប់គ្នា និងត្រូវណែនាំអោយបងប្អូនប្រជាពលរដ្ឋកុំដើរហើរល្មើសនិងបម្រាមគោចរ។

ការដាក់បទបញ្ជាក់បែបនេះ បានធ្វើឡើងកាលពីរាត្រីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ ដើម្បីអោយប្រធានគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ និងសង្កាត់ទាំង១០៥ អនុវត្តការងារទាំង២នេះ អោយបានហ្មត់ចត់ និងម៉ឺងម៉ាត់ ឈានទៅរកការផ្តាច់បាននូវឬសគល់ជំងឺកូវីដ-១៩ ពិសេសវីរុសបំប្លែងថ្មីដែលតា (DELTA) ឱ្យបានជោគជ័យ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងថា នៅរាត្រីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការរាជធានីភ្នំពេញ លោក ឃួង ស្រេង បានដាក់បទបញ្ជាអោយគណៈបញ្ជាការឯកភាពសង្កាត់ទាំង១០៥ ពិសេសចៅសង្កាត់ ត្រូវដឹកនាំមន្ត្រីរបស់ខ្លួនចុះអោយដល់មូលដ្ឋាន ដើម្បីណែនាំអោយបងប្អូនប្រជាពលរដ្ឋ នាំកូនចៅដែលជាកុមារនិងយុវវ័យអាយុ១២ទៅ១៧ឆ្នាំទៅចាក់វ៉ាក់សាំងអោយបានគ្រប់គ្នា នៅតាមទីតាំងដែលបានរៀបចំរួច ។ បន្ថែមពីនេះ សង្កាត់ត្រូវណែនាំអោយបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន កុំដើរហើរល្មើសនិងបម្រាមគោចរ ម៉ោង៩យប់ដល់ម៉ោង៣ភ្លឺនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីម៉ោង២៣និង៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ។ ដោយចាប់ពីពេលនេះតទៅគ្មានការអប់រំទៀតទេ គឺត្រូវតែផាកពិន័យនិងអនុវត្តទោសទណ្ឌ មិនមានការលើកលែងឡើយ។

អនុវត្តតាមបទបញ្ជារបស់លោក ឃួង ស្រេង ខាងលើនេះ នៅយប់ថ្ងៃទី០៣ ខែសីហានេះ គេបានឃើញសង្កាត់មួយចំនួនបានអនុវត្តការងារនេះយ៉ាងម៉ឺងម៉ាត់ផងដែរ ។ ជាក់ស្តែងនៅសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក នៅយប់ថ្ងៃទី០៣ ខែសីហានេះ បានជិះម៉ូតូនិងរថយន្តចុះ ក្នុងមូលដ្ឋានដោយបានផ្សព្វផ្សាយអោយប្រជាពលរដ្ឋកុំល្មើសបម្រាមគោចរ និងបានចូលរួមដាក់គោលដៅនៅផ្លូវសហព័ន្ធរុស្ស៊ីផងដែរ។ ចំណែក សង្កាត់បឹងត្របែក ខណ្ឌចំការមន សង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ សង្កាត់ផ្សារអំពៅទី២ ខណ្ឌច្បារអំពៅ និងសង្កាត់មួយចំនួនទៀតក៏បានចុះធ្វើការងារនេះផងដែរ ដើម្បីរួមគ្នាឈានទៅផ្តាច់ឬសគល់ជំងឺកូវីដ-១៩ ពិសេសវីរុសបំប្លែងថ្មីដែលតា (DELTA) ឱ្យបាន។

គួរបញ្ជាក់ថា អ្នកល្មើសនឹងបម្រាមនេះនឹងត្រូវផាកពិន័យយ៉ាងធ្ងន់ធ្ងរបំផុត ដោយសម្រាប់ម៉ូតូ១គ្រឿងត្រូវផាកពិន័យចំនួន២០ម៉ឺនរៀល។ ចំណែកឯរថយន្តត្រូវផាកពិន័យចំនួន ១ លានរៀល ហើយបើធ្ងន់ធ្ងរនឹងមានទោសទណ្ឌថែមទៀត៕
អត្ថបទ ៖ ស្រីរ័ត្ន

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


