ព័ត៌មានជាតិ
ក្រុមការងារជួយមូលដ្ឋាន អរគុណចំពោះទឹកចិត្តក្រុមគ្រូពេទ្យប្រឹងប្រែងចាក់វ៉ាក់សាំងជូនដល់ពលរដ្ឋ
លោក តូច ចាន់នី អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស និងជាប្រធានក្រុមការងារចុះជួយឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានថ្លែងនូវការអរគុណចំពោះទឹកចិត្តក្រុមគ្រូពេទ្យដែលប្រឹងប្រែងចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋព្រះសង្ឍដោយមិនគិតនើយហត់និងដំណើរការយ៉ាងរលូន។
លោក តូច ចាន់នី ថ្លែងបែបនេះខណៈពេលដឹកនាំក្រុមការងារ ចុះលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋនៅក្នុងឃុំកណ្តោលជ្រុំ នាថ្ងៃម្សិលមុិញនេះដែលមានពលរដ្ឋមកទទួលវ៉ាក់សាំងយ៉ាងផុលផុស។

ក្នុងឪកាសនោះដែរលោក តូច ចាន់នី ក្នុងនាមជាប្រធានក្រុមការងារចុះជួយឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំបានថ្លែងនូវអំណរអរគុណចំពោះទឹកចិត្តក្រុមគ្រូពេទ្យប្រឹងប្រែងចាក់វ៉ាក់សាំងជូនដល់ពលរដ្ឋដោយមិនគិតនើយហត់ពិសេសទៅគឺបងប្អូនប្រជាពលរដ្ឋបាននាំគ្នាមកទទួលវ៉ាក់សាំងយ៉ាងច្រើនផុលផុសនិងដំណើរចាក់វ៉ាក់សាំងដោយភាពរលូន។

លោកប្រធានក្រុមការងារក៍បានក្រើនរំលឹកដល់ប្រជាពលរដ្ឋក៍ដូចក្រុមការងារតាមមូលដ្ឋានទាំងអស់ ឲ្យបន្តចូលរួម បង្កា ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលគិតត្រឹមថ្ងៃនេះគឺឆ្លងជាង៨មុឺននាក់និងស្លាប់ជិត១៥០០នាក់ហើយ។ ដូចនេះត្រូវបន្តអនុវត្តន៍តាមការណែនាំ របស់ក្រសួងសុខាភិបាល និង អនុវត្តឲ្យបានម៉ឹងម៉ាត់ នូវវិធានការ «៣ការពារ និង៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាល នៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែងពីព្រោះថា មេរោគកូវីដ១៩បំលែងថ្មីនេះ មានគ្រោះថ្នាក់បំផុតព្រោះវាអាចឆ្លងមនុស្សពី៥ទៅ១០នាក់ក្នុងពេលដ៍ខ្លីបំផុតគឺវាកាចសាហាវជាងកូវីដ១៩ ១០ទៅ២០ដងឯណោះ។

នាឪកាសនោះដែរលោកប្រធានក្រុមការងារបាននាំយកនូវអំណោយចែកជូនដល់ក្រុមគ្រូពេទ្យដូចជាទឹកបរិសុទ្ធចំនួន ៤៥កេស នំប៉ុងសាច់ចំនួន ៥០ដើម សប្បុរសជនក្នុងឃុំបានជួួយឧបត្ថម្ភបាយចំនួន ៤០ប្រអប់ និងថវិកាចំនួន ២,០០០,០០០៛(ពីរលានរៀល)។ Toch Channy,សេវា សង្គមកិច្ច៕
អត្ថបទ ៖ វិមាន


-
កីឡា១៣ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


