Connect with us

ព័ត៌មានជាតិ

សម្តេច​ សាយ ឈុំ អញ្ជើញ​បូជាសព ​ឯកឧត្តម សុខ យា​ត​ សមាជិក​ព្រឹទ្ធសភា

បានផុស

នៅ

​នៅ​ព្រឹក​ថ្ងៃទី​០៤ ខែ​សីហា ឆ្នាំ​២០២១ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា អមដំណើរ​ដោយ ឯកឧត្តម ស្បោង សារ៉ាត់ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម ជា សុ​មេធី អភិបាលខេត្ត បាន​អញ្ជើញ​បូជាសព ឯកឧត្តម សុខ យា​ត សមាជិក​គណៈកម្មការ​អប់រំ យុវជន កីឡា សាសនា វប្បធម៌ វិចិត្រសិល្បៈ និង​ទេសចរណ៍ និង​ជា​សមាជិក​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី​៦ ដែល​បាន​ទទួល​មរណភាព នៅ​ថ្ងៃ​សៅរ៍​ទី​៣១ ខែកក្កដា ឆ្នាំ២០២១ វេលា​ម៉ោង​២១:១០​នាទី​យប់ ក្នុង​ជន្មាយុ​៧៦​ឆ្នាំ ដោយ​រោគាពាធ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សព ឯកឧត្តម សុខ យា​ត ត្រូវបាន​តម្កល់​ធ្វើបុណ្យ​ទក្ខិណានុប្បទាន​តាម​ប្រពៃណីជាតិ នៅ​គេហដ្ឋាន​សព ស្ថិតនៅ​ក្នុងភូមិ​លេខ​៤ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង ខេត្តព្រៃវែង​។

​នាឱកាស​ដ៏​សែន​ក្រៀមក្រំ ស្រពាប់ស្រពោន​ខ្សឹកខ្សួល​អួលអាក់​ក្នុង​ចិត្ត​ឥតឧបមា គ្មានអ្វី​ប្រៀប ប្រដូច​បាន ក្នុង​ពិធី​បូជាសព ឯកឧត្តម សុខ យា​ត ក្រោយពី​បាន​តម្កល់ទុក​ធ្វើបុណ្យ​ទក្ខិណានុប្បទាន​តាម ប្រពៃណី​ព្រះពុទ្ធសាសនា​អស់​ជាច្រើន​ថ្ងៃ​កន្លងមក​។

​មរណភាព​របស់ ឯកឧត្តម សុខ យា​ត គឺជា​ការបាត់បង់​ឥស្សរជន​ស្នេហា​ជាតិ​របស់​ខ្មែរ​ដ៏​ឧត្ដុង្គឧត្ដម មួយរូប ដែល​បានធ្វើ​ពលិកម្ម​ដ៏​ធំធេង​ក្នុង​បុព្វហេតុ​តស៊ូ​រំដោះ​ប្រទេសជាតិ និង​ប្រជាជន​កម្ពុជា​ពី របប​ប្រល័យពូជសាសន៍ ដើម្បី​នាំមក​នូវ​សន្តិភាព និង​ការអភិវឌ្ឍន៍​ដ៏​ឥត​នឿយណាយ​រហូតដល់​ថ្ងៃ​អវសាន​ជីវិត​។ យើងទាំងអស់គ្នា​សោកស្ដាយ ស្រណោះ​អាឡោះអាល័យ​ក្រៀមក្រំ ដោយ​ពុំមាន​ពាក្យ​អ្វី​មក​ថ្លែ រៀបរាប់​អោយ​ដូច​បានឡើយ​។

​ក្នុងឱកាស​ប្រកបដោយ​សមានទុក្ខ​ដ៏​ក្រៀមក្រំ​នេះ សម្ដេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួម​ជាមួយនឹង​ឯកឧត្តម ស្បោង សារ៉ាត់ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម ជា សុ​មេធី អភិបាលខេត្ត មន្ត្រីរាជការ​កងកម្លាំង មន្ទីរ​អង្គភាព សូម​ចូលរួម​រំលែក​នូវ​មរណទុក្ខ​ជាមួយ ក្រុមគ្រួសារ ញាតិមិត្ត​នៃ​សព និង​សូម​ឲ្យ​វិញ្ញាណក្ខន្ធ​របស់ ឯកឧត្ដម បាន​ទៅ​សោយសុខ​ក្នុង​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។ នៅ​ទីបញ្ចប់​សម្ដេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏បាន​ថ្វាយ​ព្រះ​ភ្លើង​បូជាសព​ឯកឧត្តម សុខ យា​ត នោះ​ផងដែ​៕​

អត្ថបទ៖ សៅ​គ្រី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៦ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៧ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម