ព័ត៌មានជាតិ
ឯកឧត្តម ភុន សារពេជ្រ ចូលរួមសម្ពោធសមិទ្ធិផលនៅស្រុកដងទង់ ខេត្តកំពត
ឯកឧត្តម ភុន សារពេជ្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពត តំណាងឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ បានចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ ផ្លូវលំមួយខ្សែប្រវែង១,៣២៥ម៉ែត្រ ជាផ្លូវ (សាមគ្គីសែនល្អ) រវាងក្រុមការងារយុវជនគណបក្សខេត្តនិងប្រជាជនជិតឆ្ងាយដែលមានស្រុកកំណើតនៅទីនោះ គឺជាផែនការសហការប្រជាជនស្ម័គ្រចិត្តបាន៦០% ក្រៅពីនោះយុវជនគណបក្សបំពេញ៤០%បន្ថែម និងជួយសូឡាចំនួន១០ដើមទៀត សរុបផ្លូវនេះអស់ចំនួន ៦,២០២,០០០៛ និង ១,៨១០ដុល្លារ។

និមន្តនិងអញ្ជើញចូលរួម ព្រះអនុគន្ឋស្រុកដងទុង តេង សំអាត ព្រះគ្រូចៅអធិកាវត្តអង្គភ្នំតូចមានបុណ្យ ឈួម សាមិត្ត ឯកឧត្តម ហម សាវេត ឯកឧត្តម ហៀក ម៉ា និងលោកជំទាវ លោក ម៉ាងសុខា និងភរិយា ឯកឧត្តម ណុប សុផល ប្រធានក្រុមការងារយុវជនគណបក្សស្រុកបន្ទាយមាស លោក ស៊ីម រស្មីប្រធានស្តីទី ស្រុកដងទង់ និងសហការី ក្រុមការងារយុវជនឃុំ ភូមិ ជាច្រើនទៀត។
វត្តមានលោក ប្រធានគណបក្សមូលដ្ឋានឃុំ ប្រធានសាខាបក្សភូមិ តំណាងឱ្យប្រជាជនក្នុងឃុំ សំដែងសេចក្តីរីករាយ ចំពោះវត្តមាន ឯកឧត្តម ប្រធានក្រុមការងារយុវជនគណបក្ស ដែលជានិច្ចកាលតែងតែដឹកនាំក្រុមការងារ ចុះជួយតាមមូលដ្ឋានជាប់ជាប្រចាំ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ប្រធានក្រុមការងារយុវជនគណបក្សខេត្ត បានទូលប្រគេននិងជម្រាបជូនថា៖ កូនគេកូនយើង ធ្វើការយប់ជិះកាត់ផ្លូវនេះរាល់យប់ថ្ងៃ ព្រៃដុះសងខាងផ្លូវងងឹត មានហានីភ័យខ្ពស់ណាស់ តែចាប់ពីថ្ងៃនេះទៅ ផ្លូវបានធ្វើស្អាតហើយ ឆួសព្រៃសងខាងផ្លូវយ៉ាងស្អាត មានអំពូលសូឡាបំភ្លឺទៀត បងប្អូនលែងលំបាកទៀតហើយ ។ដូច្នេះបើបានផ្លូវល្អស្អាតបែបនេះហើយ សូមបងប្អូនជួយថែរក្សាប្រើប្រាស់ឱ្យបាយូអង្វែងផង៕
អត្ថបទ ៖ សេង ណារិទ្ធ


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


