ព័ត៌មានជាតិ
បង្ក្រាបភោជនីយដ្ឋានលួចបើកKTV ឃាត់មនុស្សប្រុសស្រី ១៣នាក់យកសំណាក
គណៈបញ្ជាការឯកភាពខណ្ឌទួលគោក ដឹកនាំដោយលោក ឯក ឃុនដឿន នៅយប់ថ្ងៃទី ៥ ខែសីហាបានធ្វើការចុះបង្ក្រាបភោជនីយដ្ឋាន «ផ្ទះផាតធី KTV» លួចបើកទទួលភ្ញៀវល្មើសបម្រាមរដ្ឋបាលរាជធានីភ្នំពេញ ស្ថិតនៅផ្លូវ ២៦១ ភូមិ៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រតិបត្តិការចុះបង្ក្រាបនេះ ឃាត់ខ្លួនមនុស្សប្រុស ស្រីចំនួន ១៣ នាក់ មានទាំងថៅកែហាងម្នាក់ យកសំណាក បន្ទាប់ពីពួកគេលួចបើកហាងទទួលភ្ញៀវល្មើសបម្រាម។
គណ:បញ្ជាការឯកភាពខណ្ឌទួលគោក ដឹកនាំដោយលោកឯក ឃុន ដឿនបានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានថា ទីតាំងខាងលើបានផ្គើនទៅនឹងបម្រាមរបស់រដ្ឋបាលរាជធានីភ្នំពេញ និងដោយមានការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ គណ:បញ្ជាការឯកភាពខណ្ឌទួលគោក បានចុះដល់ទីតាំងជាក់ស្តែងឃើញថា បានលួចបេីកទទួលភ្ញៀវ ចូលហូប ដោយរៀបចំតុ កៅអី លក់ស្រាបៀរ មានបុគ្គលិកទទួលភ្ញៀវចំនួន ៨នាក់ស្រី៤នាក់ និងមានភ្ញៀវម្នាក់ប្រុស ចូលច្រៀង ខារ៉ាអូខេ មួយបន្ទប់ ដែលមានអ្នកបំរេី៣នាក់ ក្នុងនោះមេការស្រីម្នាក់ អ្នកកំដរស្រី ២នាក់។

ក្នុងប្រតិបត្តការណ៍កម្លាំងមានសមត្ថកិច្ចឃាត់ខ្លួនមនុស្ស១៣នាក់ ស្រី ៧នាក់ ក្នុងនោះមាន អ្នកបំរេី៨នាក់ ស្រី៤នាក់ ភ្ញៀវ១ម្នាក់ប្រុស អ្នកកំដរ និងអ្នកបំរេីក្នុងបន្ទប់ចំនួន៣នាក់រួមទាំងថៅកែ១ នាក់។
អ្នកទាំង១៣នាក់ ត្រូវបញ្ជូនទៅអធិការនគរបាលខណ្ឌ ដេីម្បីចាត់ចែងតាមច្បាប់។
ប៉ុន្តែមុនពេលប្រមូលយកអ្នកទាំងអស់ទៅអធិការខណ្ឌ ក៏បានយកសំណាកជាមុន ជាលទ្ធផលអវិជ្ជមានទាំង១៣៕


ដោយៈ ស្រីរ័ត្ន
-
ព័ត៌មានជាតិ១៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


