ព័ត៌មានជាតិ
បើកម៉ូតូកង់បីឥណ្ឌាមកលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វារ
បុរសម្នាក់សម្រេចចិត្តលោតទឹកលើស្ពានជ្រោយចង្វាដោយបន្សល់ទុកម៉ូតូកង់បី១គ្រឿង រួមទាំងស្បែកជើងមួយគូបង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ នៅលើស្ពានជ្រោយចង្វាររាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានឲ្យដឹងថា នៅវេលាកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌា ឡើងលើស្ពានជ្រោយចង្វារចាស់ពីលិចទៅកើត លុះដល់ពាក់កណ្ដាលស្ពានស្រាប់តែបុរសរូបនោះឈប់ម៉ូតូកង់បី ហើយឈរមួយសន្ទុះធំ ស្រាប់តែហក់ឡើងលើបង្កាន់ដៃស្ពានលោតចុះទៅក្រោមបណ្ដាលឱ្យលិចបាត់តែម្ដង ដោយបន្សល់ទុកតែម៉ូតូកង់បីនោះនៅកន្លែងកើតហេតុរួមទាំងស្បែកជើងផ្ទាត់មួយគូ។

ប្រភពព័ត៌មានបន្តថា ម៉ូតូកង់បីឥណ្ឌានោះពាក់ស្លាកលេខភ្នំពេញ1HZ ៥៨៣២ និងលេខកូដផាស្អាប់P៤២០៤០និងស្បែងផ្ទាត់១គូពណ៌ខៀវនៅកន្លែងកើតហេតុ។
បន្ទាប់ពីកើតហេតុគេឃើញសមត្ថកិច្ចចរាចរគោលដៅស្ពានបានមកដល់កន្លែងកើតហេតុ ដើម្បីយកម៉ូតូកង់បីទៅរក្សាទុកដើម្បីរង់ចាំបងប្អូន ឬក្រុមគ្រួសារសាច់ញាតិដែលស្គាល់ស្លាកលេខផាស្អាប់នោះមកទទួលយកទៅវិញ និងរង់ចាំទាល់តែសពអណ្តែតទឹកដើម្បីស្រង់យកទៅបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ រស្មី



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


