ព័ត៌មានជាតិ
កម្ពុជាត្រៀមរៀបចំយុទ្ធនាការថ្នាក់ជាតិចុះអប់រំពលរដ្ឋទប់ស្កាត់ការចម្លងវីរុសកូវីដ១៩
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងថានៅថ្ងៃខាងមុខឆាប់ៗនេះ អនុគណៈកម្មការអប់រំ បណ្ដុះបណ្ដាល និងទំនាក់ទំនងសារធារណៈ នឹងរៀបចំឱ្យមានយុទ្ធនាការជាតិ អប់រំទៅលើការរួមគ្នាទប់ស្កាត់ជំងឺកូវីដ១៩ ក្រោមប្រធានបទរួមគ្នាដើម្បីទប់ស្កាត់ការចម្លងនូវវីរុសកូវីដ១៩។

លោកជំទាវថ្លែងថា “បណ្ដារាជធានីខេត្តទាំង ២៥ នឹងត្រូវចាប់ផ្ដើមយុទ្ធនាការនេះរួមគ្នា ហើយថ្ងៃខែយើងនឹងប្រាប់ក្នុងពេលឆាប់ៗខាងមុខនេះ ហើយយើងកំពុងតែចាត់ចែងរៀបចំពីព្រោះត្រូវការពេលវេលា សម្រាប់រៀបចំនូវសម្ភារអប់រំមួយចំនួន ហើយនិងនីតិវិធីនៃការធ្វើយុទ្ធនាការជាតិ”។
យ៉ាងណាលោកជំទាវបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្ន ការជួបជុំគ្នាច្រើនក៏មិនអាចធ្វើឡើងបានទេ ដូច្នេះត្រូវមានវិធានការ នឹងបែបបទ នៃការធ្វើយុទ្ធនាការជាតិ ប្រកបដោយការទទួលខុសត្រូវ ដោយឈរលើគោលការកាត់បន្ថយការចម្លងវីរុសកូវីដ១៩។
លោក ជំទាវ ឱ វណ្ណឌីន បញ្ជាក់ថា វីរុសអាល់ហ្វា និងដែលតា កំពុងតែដើរតួនាទីសំខាន់ណាស់ ដែលកំពុងតែវ៉ៃលុកនៅកម្ពុជា។ ប្រសិនបើយើងមិនរួមគ្នានោះទេ វីរុសកូវីដនឹងបន្តការវ៉ៃលុកចូលទៅក្នុងសហគមន៍ ដែលបច្ចុប្បន្នមានការចូលជាបណ្ដើរៗទៅហើយ។
នៅពេលដែលយើងឈឺ មានវីរុសកូវីដ១៩ ចូលទៅក្នុងសរីរាងរបស់យើង វាវ៉ៃលុកទៅលើសួតររបស់យើង ហើយនៅពេលដែលសួតឈឺ វាពិបាកនឹងការជួយគាំពារ ពីព្រោះធ្វើឱ្យបងប្អូន ខ្វះអុកស៊ីសែន ធ្វើឱ្យយើងឆាប់វិវត្តទៅរកសេចក្ដីស្លាប់លឿន៕
-
ព័ត៌មានជាតិ១២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


