ព័ត៌មានជាតិ
មិនល្បីដូចកោះរុង ខេត្តកំពតមានកោះ ៣ ក្នុងលំហសមុទ្រ កំពុងអភិវឌ្ឍន៍ទាក់ទាញភ្ញៀវទេសចរ
(ខេត្តកំពត)៖ ក្នុងដែនសមុទ្រខេត្តកំពត ពុំសូវមានកោះច្រើនក្នុងលម្ហសមុទ្រដូចខេត្តដទៃប៉ុន្តែដែនសមុទ្រខេត្តកំពតមានវិសាលភាព ថែមទាំងមានសក្តានុពល បរិយាកាសមានភាពទាក់ទាញ និងមានខ្យល់ជំនោរដ៏ត្រជាក់គួរជាទីមនោរម្យផងដែរ។
បើតាមប្រសាសន៍លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បានប្រាប់កម្ពុជាថ្មី ឱ្យដឹងនៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ថា ដែនសមត្ថកិច្ចខេត្តកំពតមានវិសាលភាពធំធេង ប៉ុន្តែដែនកោះនៅក្នុងលម្ហសមុទ្រពុំសូវមានច្រើនប៉ុន្មានទេ។


ទោះជាបែបណាប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពតរូបនេះសង្កត់ធ្ងន់ថា កោះសេះដែលជាកោះលាតសន្ធឹងធំជាងគេក្នុងចំណោមកោះក្នុងដែនសមុទ្រខេត្តកំពត ត្រូវបានអង្គការជាដៃគូកំពុងធ្វើការអភិវឌ្ឍន៍ជាបណ្តើរៗហើយ។
លោក ស សូរិន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត បានប្រាប់ឱ្យដឹងដែរថា ក្នុងដែនសមុទ្រខេត្តកំពតមានកោះចំនួន៣ រួមមាន៖១/-កោះសេះ ដែលជាកោះធំជាងគេ,២/-កោះគី និងទី៣/-កោះត្រងោល ឬហៅថ្មប៉ប្រះទឹក ព្រោះកោះត្រងោលពុំមានស្មៅដុះ ឬដើមឈើដុះនៅឡើយ គឺគ្របដណ្តប់ដោយថ្មនៅលើផ្ទៃកោះទាំងមូលតែម្តង។

លោកបានបញ្ជាក់បន្ថែមថា ក្រៅពីកោះចំនួន៣ នៅក្នុងលម្ហសមុទ្រ រាប់បញ្ចូលកោះ២ផ្សេងទៀតដែលនៅជាប់មាត់ពាមនៃឆ្នេរសមុទ្រគឺកោះស្មៅ និងកោះធំ ដែលកោះស្មៅស្ថិតមាត់ឆ្នេរ ត្រូវបានធ្វើការអភិរក្សដោយបណ្តុះនិងដាំដើមកោងកាងជាច្រើនឆ្នាំមកហើយ។
បើតាមមន្រ្តីជលផលរូបនេះដែនសមុទ្រខេត្តកំពត មានកោះតិចជាងខេត្តជាប់សមុទ្រដូចជាខេត្តកែប ព្រះសីហនុ ្និងកោះកុង ប៉ុន្តែបើក្រលេកមើលទិដ្ឋភាពទូទៅនៃកោះនិមួយៗ ពិតជាមានអារម្មណ៍ស្រស់ស្រាយ ដោយសារអាចគយគន់ទេសភាពពីចម្ងាយនៃប្រជុំកោះ ដែលផុសនៅលើផ្ទៃទឹកសមុទ្រដ៏ល្វឹងល្វើយដាច់កន្ទុយភ្នែក។ ជាងនេះទៅទៀត ជារៀងរាល់ថ្ងៃមានក្រុមអ្នកទេសចរជិះទូកលម្ហែ កម្សាន្តដើម្បីគយគន់ទេសភាព និងស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធនៅតាមដែនកោះនៃសមុទ្រខេត្តកំពតផងដែរ៕
អត្ថបទ៖ សេង ណារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


