ព័ត៌មានជាតិ
៦ខែឆ្នាំនេះ ប.ស.ស. ផ្តល់ប្រាក់បំណាច់ប្រចាំថ្ងៃ ជាង៦០ពាន់ លានរៀល ដល់សមាជិក ជាង ៣ម៉ឺននាក់
នៅក្នុងរយៈពេល៦ខែ ឆ្នាំ២០២១នេះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់តាវកាលិក ផ្នែកថែទាំសុខភាព ឬប្រាក់បំណាច់ប្រចាំថ្ងៃជូនសមាជិករបស់ខ្លួនសរុបជាង ៣ម៉ឺននាក់ និងបានចំណាយ ជាទឹកប្រាក់សរុប ប្រមាណជាង៦០ពាន់លានរៀល។
ថ្លែងក្នុងកម្មវិធីវេទិកាវិស័យឯកជន ស្ដីពី បច្ចុប្បន្នភាព នៃតាវកាលិកជូនកម្មករនិយោជិត កាលពីថ្ងៃទី១១ សីហា លោក សុក បូរ៉ា ប្រធាននាយកដ្ឋានតាវកាលិកសន្តិសុខសង្គម នៃ ប.ស.ស. បានឱ្យដឹងថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២១គឺចាប់ពីថ្ងៃទី០១ មករា ដល់ ៣០មិថុនាឆ្នាំ២០២១បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) បានផ្តល់តាវកាលិកផ្នែកថែទាំសុខភាព (ប្រាក់បំណាច់ប្រចាំថ្ងៃ) ជូនសមាជិករបស់ខ្លួនសរុបជាង ៣ម៉ឺននាក់ និងបានចំណាយជាទឹកប្រាក់សរុបប្រមាណជាង ៦០ពាន់លានរៀល មានការថយចុះជាង ២៧% បើប្រៀបធៀប ទៅនឹងឆមាសទី១ ដូចគ្នា ក្នុងឆ្នាំ២០២០ កន្លងទៅ។

លោក សុក បូរ៉ា បានបន្តទៀតថា« បើទោះបីជាមកទាល់ពេលនេះ ជំងឺកូវីដ-១៩ នៅតែមានការគម្រាមកំហែង និងបន្តរីករាលដាលយ៉ាងណាក៏ដោយ ប.ស.ស. នៅតែបន្តផ្តល់សេវា រួមទាំងការផ្តល់ជូនតាវកាលិក (អត្ថប្រយោជន៍របបសន្តិសុខសង្គម) ជូនដល់សមាជិករបស់ខ្លួន ជាមួយនឹងវិធានសុខាភិបាល និងត្រូវអនុវត្តឱ្យបានជាប់ជានិច្ចនូវវិធាន ៣ការពារ និង ៣កុំ ក្នុងន័យរួមចំណែកទប់ស្កាត់នៃការឆ្លងរីករាលដាលនៃជំងឺដ៏កាចសាហាវមួយនេះ»៕ (ដោយ)៖ សំអឿន


-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


