Connect with us

ព័ត៌មានជាតិ

កម្មករសិប្បកម្មផលិតនំបញ្ចុក ស៊ូស្លាប់ការពារថៅកែ

បានផុស

នៅ

តំណាងកម្មករសិប្បកម្មផលិតនំបញ្ចុកម្នាក់បានសម្តែងសមានចិត្តថា «ប្រសិនតុលាការអនុវត្តសាលដីការឹបអូសយកដីថៅកែពេលនេះ ពួកគាត់សុខចិត្តស្លាប់នៅទៅទីនេះ មិនចេញទៅណាដាច់ខាត» ខណៈមានកម្មករ ក្មេងតូចៗជាកូនចៅកម្មករជាង៥០នាក់ លើករូបថតសម្តេចតេជោហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ប៊ុនរ៉ានី ហ៊ុនសែន រួមជាមួយបដាជាច្រើនផ្ទាំងគាំទ្រសម្តេចទាំងទ្វេជានិច្ច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឈិន នៅ ហៅអូន អាយុ៣៩ឆ្នាំ ជាកម្មករនិងស្នាក់នៅក្នុងសិប្បកម្មផលិតនំបញ្ចុកស្ថិតនៅភូមិអូរ​អណ្តូង​ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ បានអះអាងបែបនេះ បន្ទាប់ពីទទួលដំណឹងថា អាជ្ញាធរនឹងចុះមកអនុវត្តសាលដីកា នាព្រឹកថ្ងៃទី១៣សីហានេះ ដើម្បីយកដីចែថៅកែរបស់ពួកគាត់។ ប៉ុន្តែរហូតដល់រសៀលថ្ងៃដដែលនេះ មិនឃើញមានអាជ្ញាធរចុះមកអនុវត្តសាលដីកានៅឡើយ។

លោកឈិន អូន បន្តថា គាត់មកធ្វើការនៅសិប្បកម្មនេះជាមួយប្រពន្ធ អស់រយៈពេលជាង១៥ឆ្នាំមកហើយតាំងពីមានកូនក្នុងពោះ ហើយរហូតមកទល់ពេលនេះមានកូន ក្មួយកំព្រាតូចៗមករស់នៅជាមួយនិងអ្នកដទៃទៀតជាង៥០គ្រួសារ ពោលគឺរស់នៅដោយសុខសាន្ត។ បន្ទាប់ពីឮថា តុលាការមកយកដីរបស់ចែថៅកែ រូបគាត់ដេកមិនលក់២យប់មកហើយ ប្រសិនគេរឹបអូសយកដី តើពួកគាត់ទៅរស់នៅទីណា? រកការងារឯណាធ្វើបាន?ពេលនេះកំពុងឆ្លងកូវីដ ហើយចែថៅកែផ្អាកសិប្បកម្ម មិនឱ្យកម្មករចេញក្រៅ ព្រោះខ្លាចឆ្លងកូវីដ។

លោកឈិន អូន បានសំណូមពរដល់សម្តេចតេជោហ៊ុន សែន និងសម្តេចប៊ុនរ៉ានីហ៊ុន សែនមេត្តាជួយចែថៅកែពួកគាត់ ដោយជួយសើរើកាត់ក្តីរឿងនេះឡើងវិញ ព្រោះមានភាពអយុត្តិធម៌ខ្លាំងណាស់។

ស្ត្រីឈ្មោះថន ចាន់ធី អាយុ៣២ឆ្នាំ ជាកម្មករបម្រើការងារនៅសិប្បកម្មខាងលើនេះអស់រយៈពេល១៥ឆ្នាំបាននិយាយថា ប្រសិនតុលាការអនុវត្តសាលដីកាយកដីរបស់ថៅកែពួកគាត់ តើឱ្យពួកគាត់ទៅរស់នៅទីណា? ទៅរកការងារឯណាធ្វើបានសម័យកូវីដនេះ?ខ្លះធ្វើជាកម្មករម្នាក់ចិញ្ចឹមប្រពន្ធកូន ខ្លះធ្វើការទាំង២នាក់ប្តីប្រ​ពន្ធចិញ្ចឹមកូន ខ្លះមានម្តាយចាស់ មករស់នៅជុំគ្នា ហើយថៅកែបានដាំបាយឱ្យហូប៣ពេល មានផ្ទះប្រើទឹកភ្លើងស្រាប់។

ស្ត្រីថន ចាន់ធី ក៏បានសំណូមពរស្រដៀងនឹងប្តីរបស់នាង ព្រោះនាងមានការអាណិតអាសូរដល់ថៅកែ និង សំណូមពរដល់សម្តេចពុក សម្តេចម៉ែ មេត្តាជួយសើរើរឿងក្តីខាងលើនេះឡើងវិញ ដើម្បីថៅកែពួកគាត់ទទួលបាននូវយុត្តិធម៌។

លោកយាយជៀប ថន អាយុ៧៥ឆ្នាំ ដែលជាម្ចាស់ដីដំបូងបានមកបំភ្លឺនាព្រឹកថ្ងៃទី១៣សីហានេះថា លោក​យាយនិងប្តីគាត់បានទទួលដីនេះពីរដ្ឋក្រោយថ្ងៃរំដោះ៧មករា, ក្រោយមកគាត់ក៏បានហៅ តារ័ត្ន (លោកបែន សារ័ត្ន)មកទិញដីរបស់គាត់(មិនចាំឆ្នាំ,តែបើតាមឯកសារឆ្នាំ១៩៩១)។

ពេលនោះតារ័ត្នបានហៅកូនស្រីគាត់​(បែន សុធារី)មកទិញរហូតមកដល់សព្វថ្ងៃ។ លោកយាយបន្តថា គេទិញដីគាត់ហើយ ហេតុអីខាងតុលាការមកយកដីគាត់ គាត់អាណិតតារ័ត្ន ណាស់។

លោកបែន សារ័ត្ន អាយុ៧៥ឆ្នាំ អតីតជាកម្មាភិបាលក្រសួងយុត្តិធម៌ សម័យរដ្ឋកម្ពុជា ត្រូវជាឪពុកបង្កើតរបស់ឈ្មោះបែន សុធារី បានបំភ្លឺថា គាត់រស់នៅភូមិអូរអណ្តូងនេះតាំងពីឆ្នាំ១៩៧៩ ហើយជាកម្មាភិបាលក្រសួងយុត្តិធម៌ ធ្លាប់បានបង្រៀនមន្ត្រីតុលាការនិងមន្ត្រីយុត្តិធម៌តាមបណ្តាខេត្តនៅទូទាំងប្រទេស ។

លោកបែន សារ័ត្ន បន្តថា ប្រវត្តិដីនេះគឺយាយជៀប ថននិងប្តីគាត់បានហៅគាត់ឱ្យទិញដីនេះ,គាត់ក៏ប្រាប់កូនស្រីឈ្មោះបែន សុធារី មកទិញហើយរស់នៅរហូតដល់សព្វថ្ងៃ។

នៅពេលឮថា «តុលាការកាត់យកដីកូនគាត់ ឱ្យទៅអ្នកផ្សេងរូបគាត់ខកចិត្តខ្លាំងណាស់,វាមិនគួរកើតឡើងនូវរឿងរ៉ាវបែបនេះសោះ»។គាត់សំណូមពរដល់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្តិតមេត្តាជួយរកយុត្តិធម៌ឱ្យកូនគាត់ផង។

អ្នកស្រីបែន សុធារី ដែលជាម្ចាស់ដីស្របច្បាប់ មានប្លង់រឹងពីក្រសួងដែនដី បានបញ្ជាក់បន្ថែននាថ្ងៃទី១៣​សីហា​ថា គាត់ និង កញ្ញាសួ សុបញ្ញា មានប្លង់កាន់កាប់ដីប្រមាណជាង២ ហិកតា (តាងដោយអក្សរA)ត្រូវបានតុលាការកំពូលចេញសាលដីកាយ៉ាងអយុត្តិធម៌ យកដីភូមិរបស់គាត់ទៅឱ្យភាគីដែលមានទំនាស់គ្នា ដែលមានព្រំដីនៅជាប់នឹងដីគាត់។

អ្នកស្រីបន្តថា ភាគីពីរនាក់ដែលឈ្លោះគ្នាទី១-ដើមបណ្ដឹងឈ្មោះសាយ សារិន ហៅតុង(ប្តី) និង ប្រពន្ធឈ្មោះវូ សេងគ្រី រស់នៅសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ។ចំណែកចុងបណ្ដឹងមានឈ្មោះគី ប៊ូសួ(ប្ដី) និងប្រពន្ធឈ្មោះ​លាង ញឹប រស់សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ,ពួកគាត់ដើមបណ្ដឹងនិងចុងបណ្ដឹងទាំងពីរនាក់មានដីប្រមាណ​២ហិកតា(តាងដោយអក្សរB) បានប្តឹងផ្តល់គ្នាទៅតុលាការទាំង៣ថ្នាក់ជាបន្តបន្ទាប់ ។

អ្នកស្រីបែន សុធារី បន្តថា នៅថ្ងៃទី៦កុម្ភៈឆ្នាំ២០២០តុលាការកំពូល បានបញ្ចប់ការទាញហេតុផលដោយផ្ទាល់មាត់នៅថ្ងៃទី៣០មករាឆ្នាំ២០២០ បានចេញសាលដីកាលេខ៣៨(ច)សម្រេចឱ្យដើមបណ្ដឹងឈ្មោះ​សាយ សារិន ហៅតុង(ប្តី) និង ប្រពន្ធឈ្មោះវូ សេងគ្រី ឈ្នះក្តី ហើយប្រគល់ដីមានទំនាស់នៅចំណុចB មានទំហំABCDEFGHធ្វើជាកម្មសិទ្ធិ។

ចំណែកដីនៅចំណុចA មានទំហំFIJG ដែលជាដីរបស់អ្នកស្រី(បែន សុធារី)កំពុងកាន់កាប់មានប្លង់រឹងគ្មានទំនាស់សោះ ប្រគល់ទៅឱ្យភាគីចុងបណ្តឹង(ចាញ់ក្តី)ឈ្មោះ គី ប៊ូសួ(ប្តី)និងឈ្មោះលាង ញឹប(ប្រពន្ធ) ធ្វើជាកម្មសិទ្ធិ។

អ្នកស្រីបែន សុធារី បន្តថា ភាគីទំនាស់២នាក់បងប្អូនឈ្លោះប្តឹងផ្តល់គ្នាឈ្នះចាញ់ បែរជាតុលាការយកដីគាត់ទៅឱ្យភាគីម្ខាងដោយអយុត្តិធម៌។ហេតុនេះទើបពួកគាត់ទាំង២នាក់កើតទុក្ខមិនសុខចិត្ត ធ្វើសន្និសីទកាសែតដើម្បីទាមទាររកយុត្តិធម៌នាថ្ងៃនេះនិងបង្ហាញភស្តុតាងយ៉ាងច្រើនរួមទាំងលិខិតលក់-ទិញតាំងពីឆ្នាំ១៩៩១​រហូតដល់ឆ្នាំ២០២០ដែលអាជ្ញាធរបានចេញបង្កាន់ដៃវាស់វែងនិងកំណត់ព្រំលើក្បាលដី ទៀតផង។

អ្នកស្រីបែន សុធារី បានសុំអង្វរករដល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និង សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលជាសម្តេចពុក សម្តេចម៉ែ បិតាមាតាសន្តិភាពមេត្តាជួយរកយុត្តិធម៌ដល់ពួកខ្ញុំ គឺមានតែសម្តេចទាំងទ្វេនោះទេដែលអាចជួយដល់កូនចៅបាន ហើយពួកខ្ញុំមិនទៅណាជាដាច់ខាត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម