Connect with us

ព័ត៌មានជាតិ

ម្ចាស់​សិប្បកម្ម​នំ​បញ្ចុក​និង​កម្មករ​ជាង​៥០​គ្រួសារ​សូម​និយាយ​តែ​ការពិត​…​បើ​ស៊ើប​ឃើញ​មិន​ពិត​ខ្ញុំ​សុខចិត្ត​ដើរចូល​គុក​!

បានផុស

នៅ

​ភ្នំពេញ ៖ អ្នកស្រី​បែន សុធា​រី ម្ចាស់​សិប្បកម្ម​នំ​បញ្ចុក​និង​កម្មករ​ជាង​៥០​គ្រួសារ​ដែលជា​អ្នករងគ្រោះ​ដោយ​តុលាការ​កំពូល​កាត់​យក​ដី​កម្មសិទ្ធិ​កំពុងកាន់​កាប់​ឱ្យទៅ​អ្នកមាន​ទំនាស់​ផ្សេង​បាន​អះអាងថា ពួកគាត់​សូម​និយាយ​តែ​ការពិត​…​បើ​ស៊ើប​ទៅ​ឃើញថា​មិន​ពិត​ខ្ញុំ​សុខចិត្ត​ដើរចូល​គុក​!​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្នកស្រី​និង​មានការ​គាំទ្រ​ពី​កម្មករ​របស់គាត់ បានលើកឡើង​បែបនេះ​កាលពី​ល្ងាច​ថ្ងៃទី​១៧​សីហា​ឆ្នាំ​២០២១ នៅ​ភូមិ​អូរ​ណ្ដូ​ង សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ រួមជាមួយ​អ្នក​ដែល​ត្រូវ​តុលាការ​កាត់​ឱ្យ​ឈ្នះ​យក​ដី​ជាង​២​ហិកតា​របស់​អ្នកស្រី​(​នៅ​ចំណុច​A) , សាក្សី​ជា​ម្ចាស់​ដី​ដំបូង និង កម្មករ​ធ្វើ​នំ​បញ្ចុក​ជាង​៥០​នាក់ ព្រមទាំង​បាន​លើក​ប៉ង់​កាត រូបថត​សម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុនសែន​ជាច្រើន​ផ្ទាំង។

អ្នកស្រី​បែន សុធា​រី បន្តថា នៅ​សាលាដំបូង​និង​សាលាឧទ្ធរណ៍ ទើប​មាន​មន្ត្រី​ចុះមក​សាកសួរ​និង​វាស់វែង​ត្រឹមត្រូវ ហើយ​ការកាត់ក្តី​សម្អាង​ទៅលើ​ភស្តុតាង​និង​សាក្សី​។ ចំណែក​តុលាការ​កំពូល​កាត់ក្តី​តាម​ការចង្អុលបង្ហាញ ហើយ​នៅ​ថ្ងៃទី​៦​កុម្ភៈ​ឆ្នាំ​២០២០​តុលាការ​កំពូល​ដោយ​បាន​បញ្ចប់​ការ​ទាញហេតុផល​ដោយផ្ទាល់​មាត់​,​នៅ​ថ្ងៃទី​៣០​មករា​ឆ្នាំ​២០២០ បានចេញ​សាលដីកា​លេខ​៣៨(​ច​)​សម្រេច​ឱ្យ​ដើមបណ្ដឹង​ឈ្មោះ​សាយ សារិន ហៅ​តុង​(​ប្តី​) និង ប្រពន្ធ​ឈ្មោះ​វូ សេង​គ្រី ឈ្នះក្តី ហើយ​ប្រគល់​ដី​មានទំនាស់​នៅ​ចំណុច​B​ធ្វើជា​កម្មសិទ្ធិ​។ ចំណែក​ដី​នៅ​ចំណុច​A ដែលជា​ដី​របស់​អ្នកស្រី​(​បែន សុធា​រី​)​កំពុងកាន់​កាប់​មាន​ប្លង់រឹង​គ្មាន​ទំនាស់​សោះ ប្រគល់​ទៅឱ្យ​ភាគី​ចុង​បណ្តឹង​(​ចាញ់ក្តី​)​ឈ្មោះ គី ប៊ូ​សួ​(​ប្តី​)​និង​ឈ្មោះ​លាង ញឹ​ប​(​ប្រពន្ធ​) ធ្វើជា​កម្មសិទ្ធិ​ទៅវិញ ទាំង​អយុត្តិធម៌។

អ្នកស្រី​បែន សុធា​រី បន្តថា ភាគី​ទំនាស់​២​នាក់​បងប្អូន​ឈ្លោះ​ប្តឹងផ្តល់​គ្នា​ឈ្នះ​ចាញ់ បែរជា​តុលា​ការយក​ដី​គាត់​ទៅឱ្យ​ភាគី​ម្ខាង​ដោយ​អយុត្តិធម៌​។​ហេតុនេះ​ទើប​ពួកគាត់​កើតទុក្ខ​មិន​សុខចិត្ត មក​បង្ហាញ​ភស្តុតាង​បន្តទៀត គឺ​នៅ​ឆ្នាំ​១៩៩១​គាត់​បាន​ទិញ​ដី​ពី​លោកយាយ​ជៀប ថន ,​បន្ទាប់មក​គាត់​បាន​បើក​សិប្បកម្ម​ផលិត​នំ​បញ្ចុក​រហូត​មក​​ដល់​ពេល​នេះ​មាន​កម្មករ​រួមទាំង​ក្មេង​ផង​មាន​ជាង​៥០​គ្រួសារ ,​នៅ​ឆ្នាំ​២០១៥​គាត់​បាន​ធ្វើ​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់​និង​សុរិយោដី​( មាន​ប្លង់រឹង​) ,​នៅ​ឆ្នាំ​២០១៣ គាត់​បាន​សង់​ភូមិគ្រឹះ​នៅទីនេះ។ គាត់​បាន​បង់ពន្ធ​លើ​អចលនវត្ថុ​តាំងពី​ឆ្នាំ​២០១១ រហូតដល់​ឆ្នាំ​២០២០​។​ ចុងក្រោយ​នេះ អាជ្ញាធរ​បានចេញ​បង្កាន់ដៃ​វាស់វែង​និង​កំណត់​ព្រំ លើ​ក្បាលដី​លេខ​១២ ១០ ០៥ ០៤ ០៦ ៨៤​ដែល​កាន់កាប់​ដោយ​ឈ្មោះ​ហួន ណារិន​និង​បែន សុធា​រី។

អ្នកស្រី​បន្ត​ទៀត​ថា អ្នកស្រី​បែន​សុំ​អង្វរករ​ដល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែល​ជា​សម្តេច​ពុក សម្តេចម៉ែ បិតា​មាតា​សន្តិភាព​មេត្តា​ជួយ​រក​យុត្តិធម៌​ដល់​ពួក​ខ្ញុំ គឺ​មានតែ​សម្តេច​ទាំង​ទ្វេ​នោះ​ទេ​ ដែល​អាចជួយ​ដល់​កូនចៅ​បាន​, ហើយ​ពួក​ខ្ញុំ​មិន​ទៅណា​ជាដាច់ខាត។

​អ្នកស្រី លាង ញឹ​ប ដែល​ជា​ភាគី​ឈ្នះក្តី​ត្រូវ​តុលាការ​កំពូល​កាត់​យក​ដី​អ្នកស្រី​បែន សុធា​រី​ជាង​២​ហិកតា​ជា​កម្មសិទ្ធិ​បានបង្ហាញ​ភស្តុតាង​ដែរ​ថា ដំបូង​ដី​ជាង​២​ហិកតា​ដែលមាន​ទំនាស់ ជា​ដី​របស់គាត់​កាន់កាប់​បន្ត​ពី​ប្តី​របស់គាត់​ទិញ​ពី​ឈ្មោះ​ចាប ឌឿ​ន​និង​ឈ្មោះ​រស់ អយ , ក្រោយមក​ឈ្មោះ​សាយ សារិន ហៅ​តុង​(​ប្តី​) និង ប្រពន្ធ​ឈ្មោះ​វូ សេង​គ្រី​(​ត្រូវជា​បងស្រី​របស់គាត់​)​បាន​ប្តឹង​យក​ដី​គាត់​ជាង​២​ហិកតា​ទៅ​សាលាដំបូង ។ ដោយសារតែ​សាលាដំបូង​បាន​បដិសេធ​មិន​ទទួលស្គាល់​បណ្តឹង​ឈ្មោះ​សាយ សារិន​និង​ឈ្មោះ​វូ សេង​គ្រី ក៏បាន​ប្តឹងទៅ​សាលាឧទ្ធរណ៍។

អ្នកស្រី លាង ញឹ​ប បន្តថា សាលាឧទ្ធរណ៍​ក៏បាន​កាត់ក្តី​ដី​ទំនាស់​នៅ​ចំណុច​(B)​ជា​ពីរ គឺ​ជាង​មួយ​ហិកតា​ឱ្យទៅ​លោកស្រី និង ពាក់​កណ្តាល​ទៀត​ជាង​មួយ​ហិកតា​ឱ្យទៅ​ឈ្មោះ​សាយ សារិន ហៅ​តុង​(​ប្តី​) និង ប្រពន្ធ​ឈ្មោះ​វូ សេង​គ្រី។ ដោយសារតែ​គាត់​មិន​សុខចិត្ត​ព្រោះ​ដី​គាត់​មាន​ឯកសារ ភស្តុតាង និង សាក្សី​ត្រឹមត្រូវ​ទើប​មានការ​ប្តឹង​បន្តទៅ​តុលាការ​កំពូល ហើយ​ឈ្មោះ​វូ សេង​គ្រី បាន​បោះ​ពាក្យសំដី​ថា​«​សាលាឧទ្ធរណ៍​កាត់​ឱ្យ​ពាក់កណ្តាល​មិន​យក ចាំមើល​អញ​យក​ទាំងអស់​»។

​ការ​រៀបរាប់​របស់​អ្នកស្រី​បែន សុធា​រី និង អ្នកស្រី​លាង ញឹ​ប ខាងលើ​នេះ គេហទំព័រ​ខ្មែរ​រីដ បាន​ព្យាយាម​ស្វែង​ជួប​លោក​សាយ សារិន ហៅ​តុង​(​ប្តី​) និង ប្រពន្ធ​ឈ្មោះ​វូ សេង​គ្រី​ដើម្បី​បំភ្លឺ​ជុំវិញ​មានទំនាស់​និង​មាន​ការពិត​យ៉ាងណា​? តែ​មិនអាច​សុំ​ការ​បំភ្លឺ​បាន ព្រោះ​ភាគី​ឈ្នះក្តី​ទាំង​២​នាក់​ពុំមាន​លំនៅឋាន​នៅ​ភូមិ​អូរអណ្តូង​នៅឡើយ​។

អ្នកស្រី​ក៏បាន​សុំ​អង្វរករ​ដល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលជា​សម្តេច​ពុក សម្តេចម៉ែ មេត្តាជួយ​រក​យុត្តិធម៌​ដល់​ពួក​ខ្ញុំ​ផង គឺ​មានតែ​សម្តេច​ទាំង​ទ្វេ​នោះទេ​ដែល​អាចជួយ​ដល់​កូនចៅ​បាន​។

ចំណែក​លោកយាយ​ជៀប ថន អាយុ​៧៥​ឆ្នាំ ដែលជា​ម្ចាស់​ដី​ដំបូង​នៅតែ​បំភ្លឺថា លោកយាយ​និង​ប្តី​គាត់​បានទទួល​ដី​នេះ​ពី​រដ្ឋ​ក្រោយ​ថ្ងៃ​រំដោះ​៧​មករា​, ក្រោយមក​គាត់​ក៏បាន​ហៅ តា​រ័ត្ន (​លោក​បែន សា​រ័ត្ន ជា​អតីត​កម្មាភិបាល​ក្រសួងយុត្តិធម៌ បច្ចុប្បន្ន​ចូលនិវត្តន៍​)​មក​ទិញ​ដី​របស់គាត់​(​មិន​ចាំ​ឆ្នាំ​,​តែបើ​តាម​ឯកសារ​ឆ្នាំ​១៩៩១)​។​ពេលនោះ​តា​រ័ត្ន​បាន​ហៅ​កូនស្រី​គាត់​(​បែន សុធា​រី​)​មក​ទិញ​រហូតមកដល់​សព្វថ្ងៃ​។​លោកយាយ​បន្តថា គេ​ទិញ​ដី​គាត់​ហើយ ហេតុ​អី​ខាង​តុលាការ​មក​យក​ដី​គាត់​ដូច្នេះ​។​គាត់​នៅតែ​ជា​សាក្សី​សំខាន់ ទោះជា​ទៅ​បំភ្លឺ​ដល់​ណា​ក៏​គាត់​ទៅ​ដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម