ព័ត៌មានជាតិ
ជនសង្ស័យ៣នាក់ ផឹកស្រាស្រវឹងឈ្លោះប្រកែកវាយតប់គ្នាល្មើសនឹងបំរាមគោចរត្រូវសមត្ថកិច្ចឃាត់ខ្លួន
រតនគិរី ៖ កម្លាំងអធិការនគរបាលក្រុងបានលុង ឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធករណី ផឹកស្រាជាក្រុម ល្មើសបំរាមរបស់រដ្ឋបាលខេត្តរតនគិរី ស្តីពីការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ និងវិធានការរបស់សុខាភិបាល ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីដោយលោក ហាង សម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។
ការឃាត់ខ្លួនជនសង្ស័យ៣នាក់ខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង១៨និង៣០នាទី កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ នៅចំណុចភូមិ អូររមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង។
យោងតាមរបាយការណ៍របស់នគរបាលក្រុងបានលុងបានឲ្យដឹងថា ជនសង្ស័យ៣នាក់ ១-ឈ្មោះ វៀង ហ្វីឡុង ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិ វៀតណាម មុខរបរ ជាងជួសជុលរថយន្ត។ ២-ឈ្មោះ ឃឹម ម៉ុល ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់។ និង៣-ឈ្មោះ សឿន រតនៈ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាដក។
របាយការណ៍បានបញ្ជាក់ថា ក្រោយពីឃាត់ខ្លួនអ្នកទាំង៣នាក់នោះ បានធ្វើតេស្តរហ័សរកជំងឺកូវីដ១៩ លទ្ធផលអវិជ្ជមាន(-) ទាំង៣នាក់។
បច្ចុប្បន្នទាំង៣នាក់កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងបានលុងដើម្បីធ្វើការផាកពិន័យទៅតាមអន្តកាល៕
ដោយ ៖ វុទ្ធឦសាន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026



