Connect with us

ព័ត៌មានជាតិ

ផាកពិន័យពលរដ្ឋ ៣ នាក់ ម្នាក់ ២០ ម៉ឺន ល្មើសវិធានការ​មិនពាក់ម៉ាស

បានផុស

នៅ

ប្រជាពលរដ្ឋចំនួន ៣ នាក់ រស់នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី ១៩ ខែសីហានេះ ត្រូវបានអាជ្ញាធរធ្វើការផាកពិន័យម្នាក់ៗ ចំនួន ២០ ម៉ឺនរៀល (២០០ ០០០) ដោយសារមិនពាក់ម៉ាស់ល្មើសនិងវិធានការរបស់អាជ្ញាធរ និងក្រសួងសុខាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្លាំងចម្រុះដឹកនាំដោយលោក ងួន លីន នាយករដ្ឋបាលសាលាស្រុកអន្លង់វែង បានចុះល្បាត ត្រួតពិនិត្យ បន្ថែមដល់ប្រជាពលរដ្ឋ និងអាជីវករលក់ដូរក្នុងផ្សារ មានផ្សារថ្មី អន្លង់វែង ផ្សារអូរជីក និងផ្សាររង្វង់មូលស្រុកអន្លង់វែង ដើម្បីផាកពិន័យអន្តរកាលទៅលើប្រជាពលរដ្ឋណាដែលល្មើសមិនគោរពតាមការណែនាំរបស់អាជ្ញាធរ និងវិធានការរបស់ក្រសួងសុខាភិបាល។

ប្រជាជាពលរដ្ឋដែលមិនបានពាក់ម៉ាស់ចំនួន០៣នាក់ក្នុង០១នាក់២០០០០០រៀលទុករយះពេលចំនួន៣០​ថ្ងៃយកប្រាក់ទៅបង់នៅច្រកចេញចូលតែមួយសាលាស្រុកអន្លង់វែង។

បុរសទាំង ៣ នាក់ រួមាន ឈ្មោះ អិល អាយុ ៣២ ឆ្នាំ ឈ្មោះ តេមប៊ុន ឈីង អាយុ ២២ ឆ្នាំ ឈ្មោះ សន កំហាក់ អាយុ ២៣ ឆ្នាំ ទាំង ៣ នាក់រស់នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ៕

ដោយ:ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៩ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១០ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម