Connect with us

ព័ត៌មានជាតិ

អគាររដ្ឋបាលក្រុងបូកគោ​នឹងលេចចេញរូបរាងឆាប់ៗ ក្នុងទំហំដីជិត ៥ ហិកតា

បានផុស

នៅ

អគារដ្ឋបាលក្រុងបូកគោ ដែលទើបតែបង្កើតថ្មី នឹងលេចចេញរូបរាង ឆាប់ៗ ស្ថិតនៅជិតចំណុច​ប៉ុស្តិ៍ត្រួត​ពិនិត្យផ្លូវចូលរមណីយដ្ឋានភ្នំបូកគោ ក្នុងទំហំដីជិត ៥ ហិកតា ភូមិបឹងទូក សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត។ នេះបើតាមការបញ្ជាក់ឱ្យដឹង ពីលោក ឡេង វិបុល នាយករដ្ឋបាល​ក្រុង​បូកគោ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡេង វិបុល បញ្ជាក់ថា គណៈកម្មការអន្តរក្រសួង មហាផ្ទៃ កំពុងតែពន្លឿនគិតគូបញ្ហានេះ ខណៈដំណើរការសាងសង់មិនទាន់ចាប់ផ្ដើមនៅឡើយនោះទេ។ លោកបញ្ជាក់ថា លោកមិនទាន់មានព័ត៌មានលម្អិតជុំវិញគម្រោងថវិកានៅឡើយ គ្រាន់តែដឹងថា ទីតាំងអគារស្ថិតក្នុងភូមិបឹងទូក សង្កាត់បឹងទូក ក្រុងបូគោ។

មន្ត្រីរដ្ឋបាលក្រុងដដែលរូបនេះ បញ្ជាក់ថា ដំណើរការបន្ទាន់ នៃការសាងសង់​អាស្រ័យទៅ​ដោយការគាំទ្រ នឹងការខិតខំប្រឹងប្រែងរបស់រដ្ឋបាលក្រុងថ្មី៕

រូបភាពទីតាំងអគារដ្ឋបាលក្រុងបូកគោបណ្ដោះអាសន្ន
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម